មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 04:11 នាទី ចំនួនអានៈ 1533

ប្រភព​ព័ត៌មាន​ពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមាន​ជ័យបាន​រាយ​ការ​ណ៍​​មក​ថា មេប៉េអឹម​ស្រុក​ត្រ​ពាំង​ប្រាសាទ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ម្នាក់​ឈ្មោះ ខៀវ សុផានុរស្ស តាំង​ពី​ម៉ោង​ជាង​១រសៀល រហូត​ដល់​ល្ងាច​ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ​ ដោយ​ខឹង​និង​អ្នក​កាសែត​ទៅ​ថត​ឡាន​របស់​ខ្លួន​ ក្នុងខណៈពេល​ក្រុម​ប៉េអឹមស្រុក​ត្រពាំង​ប្រាសាទ​​ទៅ​ចាប់​ម៉ូតូ​ច្រ​ឡំ។​

លោក ខៀវ សុផានុរស្ស​ អាយុ​៣៣​ឆ្នាំ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​អោយ​ទូរទស្សន៍​អប្ស​រា​ប្រ​ចាំ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​អតី​ត​ជា​អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិប្រ​ចាំ​ខេត្តឧត្តរ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​អន្លង់​វែង ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់​ខ្លួន​ភ្លាមៗ​យក​ទៅ​សាក​សួរ​បន្ទាប់​ពី​លោក សុផានុរស្ស​ បាន​ទៅ​ថត​រថ​យន្ត​ប៉េអឹម​ខាង​លើ​ដែល​បាន​ទៅ​ចាប់​ម៉ូតូច្រឡំដែល​ចោរ​បាន​លួច​មួយ​គ្រឿង​ច្រ​ឡំ​។

ប្រ​ភព​ព័ត៌មានច្បាស់​ការ​​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ម៉ោង​៣និង​៣០​នាទីថ្ងៃទី១២ដដែល​នេះថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ចោរ​បាន​លួច​កាច់​សោ​ម៉ូតូមួយ​គ្រឿង​ដែល​មាន​ស្លាកលេខ 4267 លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១២​នេះ​ខាង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​បើក​រថយន្ត​ទៅ​ចាប់​ម៉ូតូ​មួយគ្រឿង​ច្រឡំដែល​ពាក់​ស្លាកលេខ 2067 រួច​ក៏បាន​ដោះ​លែង​ទៅ​វិញ។ ប្រ​ភព​បន្តថា ឃើញ​ដូច្នេះ​លោក​ ខៀវ សុផានុរស្ស​បាន​ទៅ​ថត​រូប​ភាព​យក​ព័ត៌មាន​​តាម​វិជ្ជាជីវៈដោយ​ថត​ទាំង​រថ​យន្ត​របស់​ប៉េអឹម​ផង ទើប​បណ្តាល​អោយ​ខាង​ប៉េអឹម​ខឹង​សម្បាក៏នាំខ្លួន​អ្នក​កាសែត​ទៅ​ស្នាក់​ការ​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទសាកសួរតាំង​ពី​ម៉ោង​១រសៀល​រហូត​ដល់​ម៉ោង​ជាង​៤ល្ងាច​នេះ​មិន​ទាន់​ដោះលែង​នៅ​ឡើយទេ។

​លោក លី ណារិទ្ធ មេប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ល្ងាច​ម៉ោង​៦និង១១នាទីនេះថា លោក​នៅ​ឯភ្នំពេញ​ ហើយ​សាច់​រឿង​ឃាត់​ខ្លួន​អ្នក​កាសែត​ខាងលើ​លោក គង់ សម្បត្តិ ស្តី​ទី​របស់​លោក​កំពុង​សាក​សួរមិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោកលីណារិទ្ធបន្ថែមថា រឿង​ថត​ឡានប៉េអឹម​មិន​ជា​រឿង​ដើមចម​ក្នុង​ការ​ឃាត់​ខ្លួន​នោះទេ តែ​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​គេ​ប្តី​ថា លោក​ ខៀវ​ សុផានុរស្ស​ ទៅ​កំហែង​ទាប្រាក់​គេ។

កម្ពុជា​សុវណ្ណភូមិ​បាន​ខល​ទូរស័ព្ទ​ទៅ​លោក គង់សម្បត្តិ ប្រ​ធាន​ស្តី​ទី​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ និង​លោក គយ​ កាន់យ៉ា ព្រះ​រាជអាជ្ញាសាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ម៉ោង​៦ថ្ងៃទី១២ដដែល​នេះដើម្បី​សុំ​សាក​សួរ​ព័ត៌​មាន​ពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ខាងលើ​​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ។

លោក​ ខៀវ សុផានុរស្ស​ បាន​ប្រាប់​កម្ពុជា​ភូមិ​តាំង​ពី​ព្រឹក​ម៉ៅង​ម៉ោង​៩ថ្ងៃទី១២នេះថា កាល​ពី​ថ្ងៃទី១១ម្សិល​មិញ​មាន​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​ឈើ​ថ្មី តែ​បែជា​រត​ច្បាប់​ជា​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ​ ឃើញ​ដូច្នេះ​អ្នក​កាសែត​ជិត​១០​នាក់​បាន​ទៅ​ថត​រូប​បម្រុង​ហៅ​មេព្រៃ​អោយ​ចាប់​តែ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​ប្រាប់​ថា មិន​បាច់​ហៅ​មេព្រៃទេសុទ្ធ​តែ​ខ្មែរ​ដូច​គ្នា យក​លុយ​ម្នាក់​ពី​រម៉ឺន​ចាក់​សាំង​ទៅ ហើយ​ឈើ​នេះ​ជា​កូន​ចៅ​របស់​លោក​អភិបាល​ស្រុក​អន្លង់វែងផង គួរ​មាន​ការ​យល់​យោគ​ខ្លះ​ផង។ លោក​នុរស្ស​បន្ថែម​ថា លុះ​ដល់​រថ​យន្ត​ដឹក​ឈើ​ទៅ​បាត់​ស្រាប់​តែ​ព្រឹក​មិញ​នេះ​លឺ​ពាក្យ​ចចាម​អារាម​តាម​តុការហ្វេថា កូន​ចៅ​លោក​ចៅ​ហ្វាយ​ស្រុក​អន្លង់វែង​គំ​រាម​ថា ចៅ​ហ្វាយ​ស្រុក​ខឹង​ខ្លាំ​ងណាស់​ ហើយ​បម្រុង​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើ​ដាក់​ពាក្យ​ប្តី​ថា​ក្រុម​អ្នក​កាសែត​ទៅ​ជំរិត​ទាប្រាក់​អ្នក​​ដឹក​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ។ លុះ​ស្រាប់​តែ​ប៉ុន្មាន​ក្រោយ​មក​លេច​លឺ​ព័ត៌មាន​ថា មាន​ការ​ចាប់​ខ្លួន​លោក ខៀវ​ សុផានុរស្ស​ ដូច​ការ​គំរាម​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ ដែល​អួត​ខ្លួន​ថា ជា​កូន​ចៅ​របស់​លោក​ចៅ​ហ្វាយ​ស្រុកដូច​ការ​គ្រោង​ទុក។

សូម​បញ្ជាក់​ថា អ្នក​រក​ស៊ី​ស្លូន​ត្រង់​នៅ​ស្រុក​អន្លង់​វែង​ធ្លាប់​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិថា លោក​ ខៀវ សុផានុរស្ស​ ជាអ្នក​កាសែត​ម្នាក់​សកម្ម​ខាង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ឈ្មួញ​ និង​មន្ត្រី​រាជការ​លេម​លើម​មួយ​ចំ​នួន​ដែល​បាន​ទទួល​លាភសការៈ​ពី​ក្រុម​ឈ្មួញ​អ្នក​រក​ស៊ី​ខុស​ច្បាប់ទាំង​តូច​ទាំង​ធំ។

ហោ ជិនវីរៈយុទ្ធ ចៅ​ហ្វាយ​ស្រុក​អន្លង់​វែង​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ម៉ោង​៧និង​៥នាទី​នេះ​ថា លោក​មិន​ដឹង​អី​ទេគេ​ចាប់​អ្នក​កាសែតនៅ​ស្រុក​ត្រពាំង​ប្រាសាទទៅ​សួរ​ចៅ​ហ្វាយ​ស្រុក​ត្រពាំង​ប្រាសាទទៅ បើ​ទោះ​ជា​កម្ពុជា​សុវណ្ណភូមិ​ព្យាយាម​ប្រាប់​គាត់​តាម​សម្តី​លោក​សុផានុរស្ស​ដែល​បាន​ប្រាប់​កាលពី​ព្រឹក​មិញ​នេះ​ក៏ដោយ៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដីលក់   អាន1691ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1414ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1486ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1743ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2043ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1540ដង បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា   អាន1323ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1378ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1402ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1366ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      41656នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    144827នាក់
ខែនេះ    528107នាក់
ឆ្នាំនេះ   1910339នាក់
សរុប   51270265នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:42