ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:41 នាទី ចំនួនអានៈ 1660

សកម្មភាព​ចុះ​ដាំដើម​ឈើ​នៅ​តំបន់​បឹង​ពារាំងដែល​ដឹក​នាំដោយ​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀមរាប​ លោក​ស៊ីម​ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រធាន​មន្ទីរបរិស្ថាន និង​ចូល​រួម​ដោយ សហគមនេសាទ​ចុង​ឃ្នៀស សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​​ជ្រាវ ចៅ​សង្កាត់​ចុង​ឃ្នៀស មន្ត្រី​រាជការ និង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគម ​សរុប​មាន​ចំ​នួន​ជាង​១រយនាក់ ក្រោម​ជំនួយ​ឧបត្ថមរបស់​អង្គការហ្វេក (FACT) កាល​ពី​ថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៦ម្សិល​មិញនេះ។

លោក ភូងលីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប​បាន​ប្រាប់​អ្នក​សារព័ត៌មានថា ការបង្កើត​តំបន់បឹងពារាំងទៅ​ជាតំបន់អភិរក្សគឺ​ដើម្បីការពារអភិរក្ស​ជីវចំរុះ ដូចជាព្រៃលិចទឹក​ ពពួកមច្ឆា និង​សត្វ​ស្លាប​ទឹក ហើយការ​ដាំដើម​ឈើ​ថ្ងៃនេះវា​ជាសារមួយដល់​​​ប្រជា​ពល​រដ្ឋ​នៅ​តំ​បន់​ព្រៃលិច​ទឹកនេះ អោយ​​ចេះ​ថែរក្សាធនធាន​ធម្មជាតិ ចេះ​ចូល​រួម​អភិរក្សព្រៃលិច​ទឹក នាំគ្នា​ដាំព្រៃលិច​ទឹក​ឡើង​វិញទាំងអស់​គ្នា។ ព្រៃលិចទឹកគឺជាសំបុកត្រី​ពង​កូន ជាចំណី​ត្រី​ ជាជំរក​សត្វ​ស្លាប​ទឹក ក៏ជារនាំបាំងខ្យល់​ដ៏សំខាន់​បំផុតដែល​យើង​មិន​អាច​អត់​ព្រៃលិចទឹក​បាន​ទេ។ លោកភូង​លីណាបាន​បន្តថា យើង​មាន​គំរោង​ដាំដើមឈើ​៨០០ដើម​នៅ​ឆ្នាំងនេះ តែថ្ងៃនេះនៅ​តំបន់នេះ​គឺ​ដាំង​ជាត​២០០ដើមសិន​  ហើយកូន​ឈើ​ដែល​នៅ​សល់​ទុក​ដាំនៅ​តំ​បន់​ផ្សេងៗទៀត ក្នុង​សង្កាត់​ចុង​ឃ្នៀស​ សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប ដែល​មាន​ផ្ទៃដីចំនួន៣០៩៨​ហិកតា ចំ​ណែក​ឯតំបន់អភិរក្សអូរាំងស្រោង​នៅ​ខាង​ស្រុក​ពួកមាន​ផ្ទៃដីជាង៤ពាន់ហិកតាផងដែរ។ លោកភួងលីណាបន្ថែមថា ឆ្នាំ២០១៥-២០១៦នេះ​អាកាស​ធាតុ​ប្រែប្រួល​ រាំងស្ងួត​ បណ្តាល​អោយ​ខ្វះ​ទឹក​ប្រើប្រាស ក្តៅ​ហួតហែង បណ្តាល​អោយ​​ភ្លើង​ឆេះ​ព្រៃរហូត​ដល់ជិត​១សប្តាហ៍ក៏មាន ​ដែលតំបន់​ខ្លះ​យើង​​មិន​មាន​លទ្ធភាព​អាច​ពន្លត់​បាន ដូច​ជានៅ​ខាង​ប្រេក​ទាល់ ​ខាង​កំពុងភ្លុងនិង​កែវពណ៍ជាដើម​ តែ​តំ​បន់​ពារាំងយើង​មាន​ឡាន​ទឹក​អាច​ចូល​ពន្លត់​បានហើយភ្លើង​ឆេះព្រៃ​​នៅ​តំ​បន់​ខាង​ចុងឃ្នៀស បាន​ប្រើប្រាស​ឡានទឹក​របស់​ស្នងការ​ ឡានទឹក​របស់​អាវុធហត្ថ និង​ឡានទឹក​របស់​មន្ទីរបរិស្ថាន។ លោកបានបន្ថែមថា នៅ​ខេត្តសៀមរាប​ភ្លើង​ឆេះ​ព្រៃកាល​ពី​រដូវ​ប្រាំង​កន្លងទៅថ្មីៗ​​នេះ​ គឺ​ឆេះអស់​ជិត​១ពាន់​ហិកតា។ លោកភួងលីណាបន្តថា ទន្ទឹម​និងការ​អភិរក្ស យើង​ក៏មាន​ការ​ភិរឌ្ឍន៍ផងដែល ហើយ​តំ​បន់​បឹង​ពារាំងនេះគឺ​យើង​អភិវឌ្ឍន៍តាម​បែប​ទេសចរណ៍​ធម្មជាតិ តែមុន​អភិវឌ្ឍន៍យើង​ត្រូវ​អភិរក្សមុន​សិន ដើម្បី​អោយ​វាសំបូរបែបខាង​ធនធានធម្មជាតិ និងមាន​សោភ័ណ្ឌភាពល្អ សំរាប់​បង្អួតភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ។ លោក ភួងលីណា បាន​បន្ថែមថា នៅតំបន់​បឹង​ពាររាំងគឺ​ល្អស្អាត​ជាង​តំបន់​ផ្សេង​ឆ្ងាយណាស់សំរាប់ភ្ញៀវទេសចរណ៍ ព្រោះតំបន់នេះមានទឹក​ មានត្រី មាន​ព្រៃព្រឹក្សាអ្នកតាវល្លិ មាន​សត្វ​ស្លាបទឹក​រាប់​ម៉ឺនក្បាល ហែហម​អម​ជាមួយនិង​ទេសភាព​ធម្មជាតិពិតៗឥក្លែងក្លាយឡើយ។

ជាចុក្រោយ​លោក ស៊ីមឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បាន​ទទួល​ចុះហត្ថលេខា​ទទួល​ថវិការ​ជំនួយពី​អង្គការ ហ្វេក (FACT) ចំនួន​៣រយដុល្លារ សំរាប់​ការ​ឧបត្ថមការ​ដាំងដើមឈើនៅ​ថ្ងៃទី០៣ដដែលនេះ ហើយ​ថវិការចំនួន​៣រយដុល្លារនេះលោក ពិសិដ្ឋ​បាន​ប្រគល់​បន្តទៅ​អោយខាង​សហគម​នេសាទ​ចុង​ឃ្នៀស និង​សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​ផ្ទាល់​ដៃភ្លាមៗ​តែម្តង។ លោក​ពិសិដ្ឋ​បាន​ផ្តែផ្តាំយ៉ាង​ទទួច​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ បង​ប្អូន​ខាង​សហគម អាជ្ញាធរដែនដី មន្ត្រី​រាជការទាំង​អស់​ អោយ​ចូល​រួម​ការពារថែរក្សា អភិរក្ស អភិវឌ្ឍន៍ តំ​បន់​អភិរក្សបឹង​ពារាំងនេះទាំង​អស់​គ្នា ដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត ជាពិសេស​ចូល​រួម​ទប់​ស្កាត់​អោយ​បាន​ក្រុម​អ្នក​កាប់​បំ​ផ្លាញព្រៃឈើ អ្នក​ដុត​ព្រៃលិច​ទឹក​ អ្នក​ប្រ​មាញ់​សត្វ​ស្លាប អ្នក​ឆក់​ត្រី អ្នក​លួច​នេសាទខុស​ច្បាប់ ដូច​ជា​លប​ អួន ណរ៉ាវ ក្រឡាញឹម​ជាដើម។

បើ​ទោះ​ជាផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​បឹង​ពារាំង​រាង​ឆ្ងាយ ហើយ​មាន​ភាព​លំបាក​នៅ​រដូវ​ភ្លៀង​ធ្លាក់​នេះយ៉ាង​ណា​ក៏ដោយ តែគេសង្កេត​ឃើញ​ថា ទាំង​ថ្នាក់​ដឹក​នាំ​ ទាំង​បងប្អូន​សហគម និង​ប្រ​ជាពល​រដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ដាំង​ដើម​ឈើ​ខាងលើ​នេះ មាន​ភាព​សប្បាយ​រីករាយ ញញឹមញញែម ដោយ​គិត​ថា បាន​ចូល​រួម​ភិរក្សព្រៃលិច​ទឹកដែល​ជា​សម្បត្តិ​រួម ​ដើម្បី​អនាគតយើង​ទាំង​អស់​គ្នា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1418ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1324ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន717ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1378ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1550ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2052ដង ស្វែងយល់ពីវិមានឯករាជ្យ កន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​   អាន1631ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1784ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1397ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1391ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34047នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    137218នាក់
ខែនេះ    520498នាក់
ឆ្នាំនេះ   1902730នាក់
សរុប   51262656នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 17:09