ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 05:44 នាទី ចំនួនអានៈ 1563

លោក ភឹងចិន្តារ៉េត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃ​ស្នង​ការ​ខេត្ត​សៀមរាប​ ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ទើប​តែឡើង​កាន់​តំ​ណែង​ថ្មីមិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផង ស្រាប់​តែ​ប្រើ​សុទ្ធតែរថ​យន្ត​ស្ទួច​ដឹក​ឈើ​ឡើង​កក្រើក​ថ្នល់​ តែមិន​មាន​ជំនាញ​ណា​ហ៊ាន​ទៅ​ក្បែរ​ត្រួតពិនិត្យ​នោះទេ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ម្សិល​មិញមាន​រថ​យន្ត​ស្ទួច​១គ្រឿងដឹក​សសរដែល​មាន​មុខ​កាត់​ធំៗជាច្រើន​ដើមពី​ស្រុក​ស្វាយ​លើខេត្តសៀមរាប យក​មក​ទំ​លាក់​នៅ​ចំណុចភូមិខ្នារ ក្រុង​សៀមរាប ​ខេត្តសៀមរាប នៅ​វេលាម៉ោង​ជាង​១រសៀល។ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទៅ​ដល់​មុខ​ផ្ទះ​របស់​លោក​ ភឹងចិន្តារ៉េត កន្លែង​ទំលាក់​ឈើ​ខាងលើស្រាប់​តែ​កូន​ប្រុស​របស់​លោក​ស្នង​ការ​រង​រូប​នេះចេញ​មក​ប្រាប់​ថា ជាឈើ​របស់​ប៉ាគេ ទិញ​យក​មក​ធ្វើ​ផ្ទះ ហើយ​ប៉ាគេ​ឈ្នោះភឹង​ចិន្តារ៉េត(នាម១៦៨)។ ក្មេង​ប្រុស​វ័យ​ប្រហែល​១៨ឆ្នាំរូបនេះ​បាន​បន្តថា ឈើដែល​ដឹក​នេះ​ប៉ាគេ​បាន​កាត់​ច្បាប់​ត្រឹម​ត្រូវ។ ប្រហែល​២នាទីក្រោយ​មក​មាន​ស្រ្តីវ័យចំណាស់​ម្នាក់​ពាក់​អាវ​ភ្លៀង​ចុះ​ពី​រថ​យន្ត​ស្ទួច​ដឹក​ឈើ​ខាង​លើ យក​ច្បាប់​ដែល​ថត​ចំ​លង​មក​អោយ​អ្នក​កាសែត​មើលដើម្បី​បញ្ជាក់​ថាឈើ​ដែល​គេដឹកនេះ​មាន​ច្បាប់មែន។

ក្រោម​ដំណក់​ទឹក​ភ្លៀង​តិចៗដូច​រលឹម​ផ្សែងក្រូច​លោក ភឹង​ចិន្តារ៉េត ស្លៀក​ក្រម៉ាអត់​អាវ​ចេញ​ពី​ផ្ទះ​មក​ក្បែរ​រថ​យន្ត​អ្នក​កាសែតហើយ និយាយថា ឈើ​ខ្ញុំ​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​មិន​ចេះ​រក​ស៊ី​ដឹក​ឈើ​នោះទេ រួច​ក៏ដើរ​ចូល​ទៅ​គេហដ្ឋានវិញបាត់ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទទៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើក្រុង​សៀមរាបដើម្បី​សាក​សួរព័ត៌​មាន​បន្ថែម លោក​បាន​អះអាង​ថានោះ​ពិត​ជាឈើរបស់​លោក​ស្នង​ការរង​ភឹងចិន្តារ៉េតមែន។

បើយោង​ទៅ​លើ​ច្បាប់​ថត​ចំលង​ដែល​ស្រ្តីវ័យ​ចំណាស់​យក​មក​អោយ​កាអ្នក​សែត​មើល​ហាក់​មាន​ភាព​ចន្លោះ​ប្រ​ហោង​ ហើយ​ខុស​បច្ចេក​ទេសទាំង​ស្រុងព្រោះថា ច្បាប់​បាន​អនុញ្ញាតិ​អោយ​ដឹក​ឈើ​ពី​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយ​មាន​ជ័យ តែបែជាដឹក​យក​មក​ដាក់​ខេត្តសៀមរាប​ទៅវិញ ម្យ៉ាង​វិញ​ទៀត​ច្បាប់​គេ​អោយ​ដឹក​កូនឈើចម្រុះ​ដែល​មាន​គល់​តូច​ជាង​១៥សង់​ទីម៉ែត្រ តែ​បែរជាដឹក​ឈើ​ដែល​មាន​គល់​ឬមុខ​កាត់​ពី២០-៣០-៤០ទៅ​៥០សង់ទីម៉ែត្រទៅវិញ ហើយប្រើសុទ្ធតែរថ​យន្ត​ស្ទួច​ លើក​ឈើ​ចុះ​ឡើង​​ទៀត​ផង។

មជ្ឈដ្ឋានទូទៅ​គេ​សង្ស័យថា នាយក​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ជីក្រែងលោក សូផល្លា អ្នក​ចេញ​ច្បាប់​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើមាន​ការ​ឃុបឃិតគ្នា​ដោយ​ប្រកាណាមួយ ដោយ​យក​ដៃបាំងមេឃ​ដែល​ផ្ទុយពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​មាន​បំ​ណង​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើនៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​លួច​បង្ហើប​ពី​ស្រុក​ស្វាយ​លើ​មក​ថា ថៅកែដឹក​ឈើ​ដែល​ប្រើ​រថ​យន្ត​ស្ទួច​ខាង​លើ​ជាឈ្មួញ​ម្នាក់​ដែល​ល្បី​ឈ្មោះនៅ​ខេត្ត​សៀមរាប ហើយ​ជាមនុស្ស​ដែល​ធ្លាប់​អួតអាង​ថា ខ្លួន​ជាម៉ូលីស​ផ្ទៃ​ក្នុង​នៃ​ស្នងការ​ខេត្តសៀមរាបទៀតផង ប៉ុន្តែបុគ្គល​រូប​នោះ​មិន​ហ៊ាន​ចេញ​មុខ​ទេកាល​ពី​ថ្ងៃទី៨ម្សិល​មិញ គឺលាក់​មុខ​ដូច​កង្កែប​នៅ​ក្នុង​អណ្តូងអញ្ចឹង។

ពលរដ្ឋ​ខេត្តសៀមរាប​សូម​អោយ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប មេត្តាដាក់​បញ្ជាអោយ​កូន​ចៅ​ក្រោម​ឱវាទរបស់​ខ្លួន​រឹត​បន្តឹង​ទៅលើ​​ឈ្មួញ​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ឬឆ្លងកាត់​ខេត្ត​សៀមរាប អោយ​បាន​ច្បាស់លាស់ផង កុំ​រត​ច្បាប់​ដឹក​កូនឈើ​គល់ក្រោម​១៥សង់ទីម៉ែត្រ តែដឹក​ឈើ​ហ៊ុប​ទាំង​ដើមៗ ប្រើសុទ្ធតែរថ​យន្ត​ស្ទួច​បែបនេះបន្តទៅទៀត ជៀសវាង​គេ​រិះគន់កាន់តែខ្លាំងឡើង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1366ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន2893ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1694ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1745ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន940ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2818ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1549ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1528ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121223ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1388ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1142នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    6896នាក់
ខែនេះ    316064នាក់
ឆ្នាំនេះ   2326603នាក់
សរុប   51686529នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 12:12