ព័ត៌មានក្ដៅ

    លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើនិងគំរាមអ្នកកាសែត

    ដោយៈ កម្ពុជាសុវណ្ណភូមិ ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 10:19 នាទី ចំនួនអានៈ 8517

    ពលរដ្ឋ​ខេត្តសៀមរាប​រិះគន់ទៅ​លោក នេសារឿន អគ្គស្នងការនគរបាលជាតិថា អ្នក​មាន​ស្នាដៃស្ថានាជាតិមើល​មិន​សូវ​ឃើញមិន​តំឡើង​បុណ្យសក្តិ តែអ្នក​រក​ស៊ី​ដឹកតែ​​ឈើ​ស្ទើរមួយជីវិត មិន​ដែល​ចូល​ការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម ​បែជាតំឡើង​បុណ្ណសក្តិរហូត​ដល់​សក្តិបួនកន្លះនាយ​រងការិល័យ នៅ​ស្នង​ការ​ដ្ឋាន​ខេត្តសៀម​រាប​ទៅវិញ។

    អ្នក​ណាៗ​ក៏គេ​ស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញ​រក​ស៊ី​ដឹក​តែឈើ​មិន​ស្រប​ច្បាប់​ពី​តំបន់​វាលលើ​យក​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​មិន​ដែល​យក​ភ្នែក​មើល​ទាល់​តែសោះ​ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​មាន​ការ​សង្ស័យថា សមត្ថ​កិច្ច​ និង​ជំ​នាញ​មេព្រៃ​ហាក់​មាន​ការ​ឃុប​ឃិត​ណាមួយ​ជាមិន​ខាន ហើយ​ប្រហែល​ជាមាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ ឃឹមប៊ុនសុង​ អភិបាលខេត្តសៀមរាបផងដែរ។

    អ្នក​កាសែត​ជាច្រើន​រូបនៅ​ខេត្តសៀមរាប​បាន​អះ​អាង​ថា លោក​យិន​ថាវ តែងតែគំរាម​គំហែង​អ្នក​កាសែត​នៅ​ពេល​ដែល​អ្នក​កាសែត​ទៅ​ថត​រថយន្ត​ដឹក​ឈើ​របស់​ខ្លួន មិន​ថាដឹក​តាម​ដង​ផ្លូវ ឬនៅ​កន្លែងស្តុក​ឈើ​ដែល​មាន​អាស័យ​ដ្ឋានក្នុង​ភូមិ​អញ្ចាញ (ខាងត្បូងទ្រនប់អញ្ចាញ) សង្កាត់​នគរធំ ក្រុង​សៀមរាបនោះទេ។

    លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​អោយ​ដឹង​ថា លោក​យិន​ថាវ​ធ្លាប់​គំរាមគំហែង​លោកតាម​ទូរស័ព្ទ​កាល​ពីថ្ងៃទី៥ ​ខែ​តុលា ​ឆ្នាំ​២០១២ វេលា​ម៉ោង​១០​និង​៤០​នាទីព្រឹក នៅ​ពេល​ដែល​មាន​ រឺ​ម៉ក​ដឹក​ឈើ​មុខ​កាត់​ធំៗ របស់​លោក​  យិន​ថាវ បាន​ដឹក​ចេញ​ពី​ផ្ទះ​ស្តុក​ឈើ​របស់​ខ្លួន​នៅ​ភូមិ​អញ្ចាញ​ខាង​លើ យក​មក​លក់​អោយ ដេប៉ូលក់​ឈើ​ដ៏​មហិ​មា​មួយដែល​មាន​យី​ហោ​ ” ដេ​ប៉ូ​ផេម​ផាត់“ ស្ថិត​ក្នុង​ភូមិ​ជន្លង់ សង្កាត់សាលាកំ​រើក ក្រុង-ខេត្ត​សៀមរាប។លោក​យិន​ថាវ​បាន​គំរាម​លោកផ្លុងរ៉េតតាមទូរស័ព្ទថា ”ឈើ​របស់អញ ហើយអញ​​ធ្លាប់​ប្រ​កាស​ថា ផ្អាក​ដឹក​មួយ​រយៈ វាយ៉ាង​មេច ឯង​ចង់​យ៉ាង​មេច​ជាមួយអញ បើ​ឈើ​ហ្នឹង​ជា​របស់អញមែន​? ឯង​ចងសាកមើល​ជាមួយអញ់ឬ? អញ់ចង់​ផ្អាកឬចង់​ដឹកស្រេចតែអញ់“ រួចក៏បិត​ទូរស័ព្ទ​បាត់ទៅ។

    លោក ដួងសម្ភស្ស អ្នក​កាសែត​ខ្មែរ​ម្ចាស់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥​វេលាម៉ោង​១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។ លោក​ដួងសម្ភស្សបាន​បន្តថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ស្តី​បន្ទោស​អោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា(អាក្រាញ់) ឯង​ក៏គួរតែយោគយល់​អញ់ (យិនថាវ) ដែរ ព្រោះ​នៅ​ខេត្ត​សៀមរាប​​សមត្ថ​កិច្ច មន្ត្រីជំនាញណា ក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ លោក​ដួងសម្ភស្ស បាន​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

    លោក ប៉ាតសុខ ចាហ្វាង​កាសែតព្រះច័ន្ទកម្ពុជា កាលពីព្រឹក​ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញត្រូវ​បាន​លោក​យិន​ថា មេឈ្មួញដឹក​ឈើ​ដុះ​ស្លែខាងលើនេះ​ជេរប្រមាត​ខណៈពេល​ដែល​លោក​ជិះ​ម៉ូតូតាម​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​យិន​ថាវ ដែល​ដឹក​ចេញ​ពី​ឃុំ​ខ្វាវ​ស្រុក​ជីក្រែងមក​កាន់​ភូមិ​អញ្ចាញ ឃុំ​នគរធំ ក្រុង​សៀមរាប។ លោក​ប៉ាតសុខបាន​ប្រាប់ទៀតថាលោក​យិន​ថាវបាន​ជេរលោកថា ˝អាសុខឯងពូ​កែទេទូរ​ស័ព្ទ​ចាក់​ខ្កឹសពី​ឡាន​ដឹក​ឈើ​អញ់ម្លេះអា! អាសុខ​អាកន្ទុយខ្វៀន គេដឹក​ដូចតែអញ់ដែរមេចឯងមិន​រក​រឿង អញ់​១អាទិត្យ​​ចេញ​តែ១ជើងក៏ឯងតាមចងកម្មចងពៀរដែរអាហា……។ល។លោក​ប៉ាតសុខបានបន្ថែមថា លោក យិន​ថាវ បាន​ជេរប្រមាតលោកហូរដូចទឹក​ជាច្រើន​ជាងនេះ ដែល​លោក​សុំ​អោយ​ស្នងការ​ខេត្ត​សៀមរាប​ អភិ​បាលខេត្តសៀមរាប លោកអគ្គស្នងការមេត្តា បកស្រែកលោក​ យិន​ថាវ ចោល​ទៅ​ជៀស​វាង​ខូច​កិត្តិយស​ដល់​​ស្ថាប័ណរបស់​រដ្ឋ និង​អាប់​អោយ​កិត្តិយស​ដល់​សម្តេច​តេជោហ៊ុន​សែន ដែល​មាន​មន្ត្រី​នគរបាល​រក​បទល្មើស​យ៉ាង​ដូច្នេះ។

    សូម​បញ្ជាក់ថា ឆ្នាំ២០១៦នេះ លោក យិនថាវ បាន​ប្រើ​ស្តាយ​ថ្មី​ដោយ​យក​រថ​យន្ត​នីកសាន់​កែច្នៃតកន្ទុយ​អោយ​វែង​ដឹក​ឈើ​ប្រណិត បង្កប់​ក្រោម​អុស បង្កប់ក្រោមសសរក្រាក់ ឬយក​ស្លឹក​ឈើ​គ្រប​ពីលើ។

    ពលរដ្ឋ​ និង​អ្នក​កាសែតជាច្រើន​នាក់​សូម​អង្វយ៉ាង​ទទួចទៅ​លោក នេសាវឿន អគ្គស្នងការនគរបាលជាតិ និង​សម្តេច ​សខេង ឧបនាយក​រដ្ឋ​មន្ត្រី មេត្តាចាត់​ចែង​លោក យិនថាវ សក្តិ​បួន​កន្លះ​នាយ​រងការិ​យា​ល័យ​ព័ត៌​មាននៃស្នងការ​ដ្ឋាន​ខេត្តសៀមរាបផង ព្រោះ​ដឹក​តែឈើ​ ជល់តែមាន់ ស្ទើរមួយជិត​ទៅ​ហើយ បែរជាតំឡើង​បុណ្យសក្តិរហូត បើ​នៅ​តែដូច្នេះប្រទេស​កម្ពុជាច្បាស់ជារលាយមិន​ខានឡើយ៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន3471ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1541ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន1542ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1413ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3871ដង រឿងទុំទាវ (មានវីដេអូ)   អាន8042ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន690ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1183ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន583ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1505ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5218នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    33866នាក់
    ខែនេះ    200944នាក់
    ឆ្នាំនេះ   3276435នាក់
    សរុប   33942681នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 12:30