ព័ត៌មានក្ដៅ

    ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃស្នងការខេត្តសៀមរាបកើត​ដែរ?????

    ដោយៈ កម្ពុជាសុវណ្ណភូមិ ខេត្តសៀមរាប ថ្ងៃទី 25 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 10:19 នាទី ចំនួនអានៈ 85039

    ពលរដ្ឋ​ខេត្តសៀមរាប​រិះគន់ទៅ​លោក នេសារឿន អគ្គស្នងការនគរបាលជាតិថា អ្នក​មាន​ស្នាដៃស្ថានាជាតិមើល​មិន​សូវ​ឃើញមិន​តំឡើង​បុណ្យសក្តិ តែអ្នក​រក​ស៊ី​ដឹកតែ​​ឈើ​ស្ទើរមួយជីវិត មិន​ដែល​ចូល​ការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម ​បែជាតំឡើង​បុណ្ណសក្តិរហូត​ដល់​សក្តិបួនកន្លះនាយ​រងការិល័យ នៅ​ស្នង​ការ​ដ្ឋាន​ខេត្តសៀម​រាប​ទៅវិញ។

    អ្នក​ណាៗ​ក៏គេ​ស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញ​រក​ស៊ី​ដឹក​តែឈើ​មិន​ស្រប​ច្បាប់​ពី​តំបន់​វាលលើ​យក​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​មិន​ដែល​យក​ភ្នែក​មើល​ទាល់​តែសោះ​ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​មាន​ការ​សង្ស័យថា សមត្ថ​កិច្ច​ និង​ជំ​នាញ​មេព្រៃ​ហាក់​មាន​ការ​ឃុប​ឃិត​ណាមួយ​ជាមិន​ខាន ហើយ​ប្រហែល​ជាមាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ ឃឹមប៊ុនសុង​ អភិបាលខេត្តសៀមរាបផងដែរ។

    អ្នក​កាសែត​ជាច្រើន​រូបនៅ​ខេត្តសៀមរាប​បាន​អះ​អាង​ថា លោក​យិន​ថាវ តែងតែគំរាម​គំហែង​អ្នក​កាសែត​នៅ​ពេល​ដែល​អ្នក​កាសែត​ទៅ​ថត​រថយន្ត​ដឹក​ឈើ​របស់​ខ្លួន មិន​ថាដឹក​តាម​ដង​ផ្លូវ ឬនៅ​កន្លែងស្តុក​ឈើ​ដែល​មាន​អាស័យ​ដ្ឋានក្នុង​ភូមិ​អញ្ចាញ (ខាងត្បូងទ្រនប់អញ្ចាញ) សង្កាត់​នគរធំ ក្រុង​សៀមរាបនោះទេ។

    លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​អោយ​ដឹង​ថា លោក​យិន​ថាវ​ធ្លាប់​គំរាមគំហែង​លោកតាម​ទូរស័ព្ទ​កាល​ពីថ្ងៃទី៥ ​ខែ​តុលា ​ឆ្នាំ​២០១២ វេលា​ម៉ោង​១០​និង​៤០​នាទីព្រឹក នៅ​ពេល​ដែល​មាន​ រឺ​ម៉ក​ដឹក​ឈើ​មុខ​កាត់​ធំៗ របស់​លោក​  យិន​ថាវ បាន​ដឹក​ចេញ​ពី​ផ្ទះ​ស្តុក​ឈើ​របស់​ខ្លួន​នៅ​ភូមិ​អញ្ចាញ​ខាង​លើ យក​មក​លក់​អោយ ដេប៉ូលក់​ឈើ​ដ៏​មហិ​មា​មួយដែល​មាន​យី​ហោ​ ” ដេ​ប៉ូ​ផេម​ផាត់“ ស្ថិត​ក្នុង​ភូមិ​ជន្លង់ សង្កាត់សាលាកំ​រើក ក្រុង-ខេត្ត​សៀមរាប។លោក​យិន​ថាវ​បាន​គំរាម​លោកផ្លុងរ៉េតតាមទូរស័ព្ទថា ”ឈើ​របស់អញ ហើយអញ​​ធ្លាប់​ប្រ​កាស​ថា ផ្អាក​ដឹក​មួយ​រយៈ វាយ៉ាង​មេច ឯង​ចង់​យ៉ាង​មេច​ជាមួយអញ បើ​ឈើ​ហ្នឹង​ជា​របស់អញមែន​? ឯង​ចងសាកមើល​ជាមួយអញ់ឬ? អញ់ចង់​ផ្អាកឬចង់​ដឹកស្រេចតែអញ់“ រួចក៏បិត​ទូរស័ព្ទ​បាត់ទៅ។

    លោក ដួងសម្ភស្ស អ្នក​កាសែត​ខ្មែរ​ម្ចាស់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥​វេលាម៉ោង​១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។ លោក​ដួងសម្ភស្សបាន​បន្តថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ស្តី​បន្ទោស​អោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា(អាក្រាញ់) ឯង​ក៏គួរតែយោគយល់​អញ់ (យិនថាវ) ដែរ ព្រោះ​នៅ​ខេត្ត​សៀមរាប​​សមត្ថ​កិច្ច មន្ត្រីជំនាញណា ក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ លោក​ដួងសម្ភស្ស បាន​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

    លោក ប៉ាតសុខ ចាហ្វាង​កាសែតព្រះច័ន្ទកម្ពុជា កាលពីព្រឹក​ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញត្រូវ​បាន​លោក​យិន​ថា មេឈ្មួញដឹក​ឈើ​ដុះ​ស្លែខាងលើនេះ​ជេរប្រមាត​ខណៈពេល​ដែល​លោក​ជិះ​ម៉ូតូតាម​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​យិន​ថាវ ដែល​ដឹក​ចេញ​ពី​ឃុំ​ខ្វាវ​ស្រុក​ជីក្រែងមក​កាន់​ភូមិ​អញ្ចាញ ឃុំ​នគរធំ ក្រុង​សៀមរាប។ លោក​ប៉ាតសុខបាន​ប្រាប់ទៀតថាលោក​យិន​ថាវបាន​ជេរលោកថា ˝អាសុខឯងពូ​កែទេទូរ​ស័ព្ទ​ចាក់​ខ្កឹសពី​ឡាន​ដឹក​ឈើ​អញ់ម្លេះអា! អាសុខ​អាកន្ទុយខ្វៀន គេដឹក​ដូចតែអញ់ដែរមេចឯងមិន​រក​រឿង អញ់​១អាទិត្យ​​ចេញ​តែ១ជើងក៏ឯងតាមចងកម្មចងពៀរដែរអាហា……។ល។លោក​ប៉ាតសុខបានបន្ថែមថា លោក យិន​ថាវ បាន​ជេរប្រមាតលោកហូរដូចទឹក​ជាច្រើន​ជាងនេះ ដែល​លោក​សុំ​អោយ​ស្នងការ​ខេត្ត​សៀមរាប​ អភិ​បាលខេត្តសៀមរាប លោកអគ្គស្នងការមេត្តា បកស្រែកលោក​ យិន​ថាវ ចោល​ទៅ​ជៀស​វាង​ខូច​កិត្តិយស​ដល់​​ស្ថាប័ណរបស់​រដ្ឋ និង​អាប់​អោយ​កិត្តិយស​ដល់​សម្តេច​តេជោហ៊ុន​សែន ដែល​មាន​មន្ត្រី​នគរបាល​រក​បទល្មើស​យ៉ាង​ដូច្នេះ។

    សូម​បញ្ជាក់ថា ឆ្នាំ២០១៦នេះ លោក យិនថាវ បាន​ប្រើ​ស្តាយ​ថ្មី​ដោយ​យក​រថ​យន្ត​នីកសាន់​កែច្នៃតកន្ទុយ​អោយ​វែង​ដឹក​ឈើ​ប្រណិត បង្កប់​ក្រោម​អុស បង្កប់ក្រោមសសរក្រាក់ ឬយក​ស្លឹក​ឈើ​គ្រប​ពីលើ។

    ពលរដ្ឋ​ និង​អ្នក​កាសែតជាច្រើន​នាក់​សូម​អង្វយ៉ាង​ទទួចទៅ​លោក នេសាវឿន អគ្គស្នងការនគរបាលជាតិ និង​សម្តេច ​សខេង ឧបនាយក​រដ្ឋ​មន្ត្រី មេត្តាចាត់​ចែង​លោក យិនថាវ សក្តិ​បួន​កន្លះ​នាយ​រងការិ​យា​ល័យ​ព័ត៌​មាននៃស្នងការ​ដ្ឋាន​ខេត្តសៀមរាបផង ព្រោះ​ដឹក​តែឈើ​ ជល់តែមាន់ ស្ទើរមួយជិត​ទៅ​ហើយ បែរជាតំឡើង​បុណ្យសក្តិរហូត បើ​នៅ​តែដូច្នេះប្រទេស​កម្ពុជាច្បាស់ជារលាយមិន​ខានឡើយ៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន651ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2270ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន944ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1152ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន733ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន526ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន9190ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន803ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន614ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន677ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      43434នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    182685នាក់
    ខែនេះ    369455នាក់
    ឆ្នាំនេះ   1967691នាក់
    សរុប   32633937នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:54