លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លាយថាលោកជាចោរលួចឡានពីគេហទំព័រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 1497

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញ​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្តមកពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិ​ ស្នើសុំ​អោយ​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝

សូមរំលឹកថាកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បណ្តាញសង្គមមួយដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) បានបង្ហោះអត្តបទមួយដែល​មាន​ចំ​ណង​ជើង​ថា ˝ប្រវត្តិរូបសង្ខេប៖ ឈាង​វុន​ជា​ន​រ​ណា˝?។ ខាងក្រោម​នេះជារូបផេករបស់​សុវណ្ណភូមិខ្មែរ៖

នៅ​ថ្ងៃទី០៨ដដែលលោក ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ថត​ចំលង​អត្តបទទាំង​ស្រុង​ពី​បណ្តាញ​សង្គមដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) យក​មក​ចុះផ្សាយ​បន្ត​លើ​គេ​ហទំព័រ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ (www.ksnews.info)​ ដែល​មាន​ចំណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ លោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាង​ហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោក​ជា​ចោរ​លួច​ឡាន។

នៅ​ល្ងាច​ម៉ោង០៨និង​០៦នាទីថ្ងៃទី១១ដដែល​លោក​ ផ្លុងរ៉េត​ បាន​ថត​ចំលង​ការ​បក​ស្រាយ​របស់​លោក ឈាង​វុន នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុនដែល​មាន​ឈ្មោះថា ˝Chheang Vun˝ យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំព័រសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ ដោយ​ដាក់​ចំណង​ជើង​ថា ˝លោកឈាងវុន ខល​ទូរ​ស័ព្ទ​មក​ចាង​ហ្វាង​កម្ពុជា​សុវណ្ណ​ភូមិ​សុំ​អោយ​បក​ស្រាយ​រឿង​ប្រ​វត្តិ​ថា ជា​ចោរ​លួច​ឡាន​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​ឈាងវុន ˝(http://www.ksnews.info/detail.php?m=10&id=2920)។

នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សា​ជា​ថ្មី​ម្តង​ទៀត​សុំ​អោយ​ដក​ស្រង់​ឯក​សារ​ពី​គណនី​បណ្តាញ​សង្គមរបស់​លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិ​ខិ​ត​បញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញ​សង្គម​​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

នៅម៉ោង​១២​និង​២៦​នាទី ​ថ្ងែទី​១២ខែមេសា ឆ្នាំ២០១៦ដដែល​លោក​ ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​ថត​ចំលង​ឯកសារ សញ្ញាប័ត្រ និង​លិខ​ផ្សេងៗ ទាំង​ស្រុង​ពី​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុន​សាជាថ្មី​ម្តង​ទៀត​យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំ​ព័រ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិ​ដែល​មាន​ចំ​ណង​ជើង​ថា ˝ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុច​អាន​បាន​ដឹង​ច្បាស់)˝​ (http://www.ksnews.info/detail.php?m=10&id=2921)។ ខាងក្រោម​នេះ​ជារូប​ផេករបស់​លោក​ឈាងវុន៖ 

លុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញនេះ​​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្ត​មក​ពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិសាជាថ្មី​ម្តង​ទៀត​​ ដោយ​ស្នើសុំអោយ​លោក​ផ្លុងរ៉េត​ ​​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝។ លោក ឈាងវុន បាន​និយាយ​មក​កាន់​លោក​ ផ្លុងរ៉េត​ តាម​ទូរស័ព្ទថា សុំ​អោយ​អត្ត​បទ​ខាង​លើ​នេះ​ទាំង​ស្រុង​ ព្រោះ​ពួក​អាមនុស្ស​ខូច​វា​មិន​មើល មិន​អាន មិន​ចែក​រំ​លែក ​អត្តបទ​ដែល​ជាការ​បក​ស្រាយ​នោះ​ទេ វា​មើល​តែ​អត្ត​បទ​ដែល​គេ​ជេរ​លោក​តែប៉ុណ្ណោះ(មាន​សំលេង សូម​ចុច​ស្តាប់​សំ​លេង​លោក​ឈាង​វុន​និង​លោក​ផ្លុងរ៉េត​តាម​ទូរស័ព្ទដៃនៅ​ខាង​លើ​)។

ឆ្លើយ​តប​ទៅ​និង​ការ​ស្នើ​សុំ​របស់​លោក​ ឈាងវុន ដែល​សុំ​អោយ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ដក​អត្ត​បទ​ទាំង​ស្រុក​ពី​គេ​ហទំ​ព័ត៌កម្ពុជា​សុវណ្ណភូមិ​នោះ លោក​ផ្លុងរ៉េត ចាង​ហ្វាងសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះថា ˝បើ​យោងច្បាប់​របស់​អ្នក​សារព័ត៌មាន​ ខ្ញុំ​បាន​បក​ស្រាយ​បំ​ភ្លឺជូន​លោក ឈាងវុន ពីរលើក​​​ទៅ​តាម​សំ​ណើរ​របស់​លោកឈាង​វុន​​រួច​ហើយ ព្រោះ​ការ​បក​ស្រាយ​បំ​ភ្លឺ​គឺ​មិន​មែន​ដក​អត្តបទ​ទាំងស្រុង​ពី​គេហទំ​ព័រ​នោះ​ទេ។ ខ្ញុំ​ក៏មិន​មាន​ការ​ព្រួយ​បារម្មណ៍ចំ​ពោះ​ការ​គំរាម​គំហែង​ប្តឹង​ពី​លោក​ឈាង​វុន​នោះដែរ ព្រោះ​អត្ត​បទ​ដែល​ខ្ញុំ​យក​មក​ចុះ​ផ្សាយ​គឺ​ខ្ញុំ​បាន​សរសេរថា ប្រភព​ពី​ ខ្មែរ​សុវណ្ណភូមិ ឬសុវណ្ណភូមិខ្មែរ ដែល​ជាប្រភព​ដើមដែល​បាន​បង្ហោះលើ​បណ្តាយ​សង្គមរបស់​ សុវណ្ណភូមិ​ខ្មែរ។ ប៉ុន្តែបើ​យើង​យក​មនោសញ្ចេតនារវាង​ខ្មែរ​និង​ខ្មែរ​ដូច​គ្នារស់​នៅ​លើ​ទឹក​ដី​សុណ្ណភូមិ​ដូច​គ្នា ហើយ​លោក​ឈាង​វុន​បាន​ទូរស័ព្ទ​កម​ខ្ញុំ​ដោយ​ប្រើ​ពាក្យ​សម្តី​ពិរោះពិសារ​ ហាក់មាន​ការ​ស្និត​ស្នាលដូច​ពូជាមួយ​ក្មួយ​ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា និង​លុប​អត្តបទទាំង​ស្រុង​ពី​គេ​ហទំ​ព័រ​សារព័ត៌មាន​ កម្ពុជាសុវណ្ណភូមិ ដែល​មាន​ចំ​ណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រ​វត្តិ​រូប​សង្ខេប​របស់​លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

​លោក ផ្លុងរ៉េត ​បន្ថែមថា ˝បើ​ខ្ញុំ​ទុក​អត្ត​បទ​មួយនេះ​នៅ​លើ​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏មិន​បាន​ចំ​នេញ​លុយ​១ម៉ឺន​ដុល្លារ​នោះទេ ហើយ​បើ​ខ្ញុំ​ដក​ចេញ​ពី​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏ខ្ញុំ​មិន​ខាតលុយ​​១​​ម៉ឺន​ដុល្លារនោះដែរ ហើយ​វា​ថែម​ទាំង​ធ្វើ​អោយ​លោក​ឈាង​វុន​សប្បាយ​ចិត្តលែង​ប៉ះ​ពាល់ផ្លូវ​អារម្មណ៍​របស់​លោក​ទៀតផង ម្យ៉ាង​ទៀត​វា​អាច​បង្កើន​មិត្តភាព​រវាង​ពូវុន​និង​ខ្ញុំ​ផងដែរ˝៕ ដោយ​៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1384ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន805ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1463ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1373ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន1975ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1347ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1442ដង របាំត្រុដិ (មានវីដេអូ)   អាន2474ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1362ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2007ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31384នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177868នាក់
ខែនេះ    561148នាក់
ឆ្នាំនេះ   1943380នាក់
សរុប   51303306នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 23:01