មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបាលស្រុកអន្លង់វែងបង្វែជារឿងចរាចរណ៍

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 05:14 នាទី ចំនួនអានៈ 1374

មេឈ្មួញរកស៊ីដឹក​ឈើក្រញូងជាជនជាតិវៀតណាម្នាក់ឈ្មោះ យាយម៉ៃ អាយុ៣៨ឆ្នាំ ព្រម​ទាំង​អង្គ​រក្ស​៣​នាក់ បាន​បើក​រថ​យន្ដ​លុច​ស៊ីស​ដេញ​បំ​បុក​រថ​យន្ដ​អ្នក​សារ​ព័ត៌​មាន​ទូទស្សន៍អប្សារា និងអប្សារាANN ប្រចាំខេត្ត​ឧត្ត​មាន​ជយ័​ ដោយ​បំ​ណង​ធ្វើឃាត​អ្នក​សាព័ត៌មាន តែ​ត្រូវ​បាន​នគបាល​ស្រុក​អន្លង់​វែងបង្វែ​សុំ​នុំ​រឿង​ទៅ​ជាករ​ណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅវិញ។

ហេតុ​ការរណ៍នេះ​​បាន​កើត​ឡើង​នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើកំ​ណាត់​ផ្លូវជាតិ៦៧B ក្នុងភូមិឃ្លាំង​កណ្ដាល​ ឃុំ​ត្រ​ពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័។

មូលហេតុដែលសមត្ថកិច្ចនគបាលស្រុកអន្លង់វែង បង្វែ​សុំ​នុំ​រឿង​ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​ពី​សំ​ណាក់​មេ​ឈ្មួញ​ឈើ​ក្រ​ញូង​មក​លើ​អ្នក​សារព័ត៌​មាន​គឺ​ដោយ​សា​តែ​មាន​អ្នក​មាន​អំ​ណាច​ម្នាក់​នៅ​ពី​ខាង​ក្រោយ​ខ្នង​សំ​រាប់​កាង​ឈើ​ក្រ​ញូង​អោយ​យាយ​ម៉ៃ​នេះ​តែ​ម្ដង។

មូល​ហេតុ​ដែល​ធ្វើ​អោយ​ឈ្មួញ​ឈើ​ក្រ​ញូង​ខាង​លើ​តាម​ប៉ុន​ប៉ង​តាម​ព្យា​បាទ​មក​លើ​អ្នក​សារព័ត៌​មាន​ដោយ​ធ្វើ​សកម្មភាព​បើក​រថយន្ត​បំបុក​នោះ​គឺ​មកពី​អ្នក​សាព័ត៌​មាន​ទាំង​ពីរ​រូប​នេះ​បាន​ទៅ​ថត​គំ​នរ​ឈើ​ក្រ​ញូងដែល​មាន​ទម្ងន់​ប្រហែល​​ជាង​មួយ​តោន​ដែល​ក្រុម​ឈ្មួញ​ឈ្មោះ​ យាយម៉ៃ​ កំពុង​តែ​លើក​ដាក់​លើ​រថ​យន្ដ​ដោយ​មិន​ទទួល​យក​ការ​សម្រប​សម្រួល​ និង​មិន​និយាយ​អ្វី​ជា​ឈ្មួញ​រូបនេះ ហើយជាហេតុបណ្តាលអោយ​ឈ្មួញរូបនេះ​មាន​ការ​ក្ដៅ​ក្រ​ហាយ ក៍​បាន​បើក​ឡាន​ដឹក​កូន​ចៅ៣​នាក់​បើក​រថ​យន្ដ​ដេញ​តាម​បំបុក​ និងស្រែក​គំ​រាម​សម្លាប់​រហូត​ដល់​កង​កំលាំង​មូល​ដ្ឋាន​រាជអាវុធ​ហត្ថ​ទៅ​អន្តរាគមន៍​ទាន់​ពេល​ទើប​អ្នក​សារព័ត៌​ទាំង​ពីរ​នាក់​នេះ​រួច​ផុត​ពី​គ្រោះ​ថ្នាក់។

ក្រោយ​កើត​ហេតុ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទូស​ព្ទ័មក​ខាង​នគរបាល​ផ្នែក​ចរាចរណ៍​ស្រុកអន្លង់​វែង​រហូត​ដល់​ជិត​២ម៉ោង​ទើប​ទៅ​ដល់​ដែល​ទី​តាំង​កើត​ហេតុ​នៅ​ប្រ​ហែល​ពីរ​គីឡូ​ម៉ែត្រតែប៉ុណ្ណោះ។

​ក្រោយពី​ធ្វើការ​វាស់​វែង​រួច​សមត្ថ​កិច្ច​ក៏​បាន​យក​រថ​យន្ដ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​អន្លង់​វែង​រងចាំការ​ដោះស្រាយទៅ​តាម​ផ្លូវ​ច្បាប់។

ឈ្មួញឈ្មោះ ម៉ាយ ខាងលើ​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា នាងមិន​បាន​បើ​ក​ឡាន​បំបុក​អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះទេ គ្រាន់​អ្នក​កាសែត​ខាងលើ​បើក​ឡាន​វ៉ាឡាន​របស់​នាង ហើយ​ក៏ប៉ះគ្នាទើបបណ្តាល​អោយ​ធ្លាក់​ស្នាមភ្លោះ។ នាងម៉ាយបន្តថា នាងជាជនជាតិ​វៀតណាម មក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​នៅ​ស្រុក​ខ្មែរ​ មិន​ហ៊ាន​មាន​បំ​ណង​អាក្រក់​ទៅ​លើ​អ្នក​កាសែត​នោះ​ទេ ខ្លាច​គេ​គុំ​ថ្ងៃក្រោយ​រក​ស៊ី​លែង​បាន​។ នាងម៉ាយ​បន្ថែមថា នាង​សុំ​អោយ​អ្នក​កាសែត​ពីរនាក់​ហ្នឹង​យក​លុយ​ធ្វើ​ឡាន​តែ​ពួកគេ​មិន​ព្រមយក ពួកគេ​នៅ​តែ​​ចង់​ប្តឹង​ប្តល់​វែង​ឆ្ងាយ៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1372ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1338ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3173ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1399ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1539ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1547ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1459ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2045ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1354ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1447ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6946នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    15181នាក់
ខែនេះ    245610នាក់
ឆ្នាំនេះ   1627842នាក់
សរុប   50987768នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 14:03