ព័ត៌មានក្ដៅ

    មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 05:53 នាទី ចំនួនអានៈ 1391

    នៅ​ព្រឹក​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦​នេះ លោក អនុប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ដឹក​នាំ​កម្លាំង​ចុះ​បិទ​ចំ​ណាំង​ផ្លាត​លើ​គោយន្ត​កន្ត្រៃ រឺម៉ក​កង់បី រទេះគោ និងកង់ ជូន​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​០៧ភូមិ នៅក្នុង​​សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​ ខេត្តសៀមរាប ស្ថិត​ក្រោម​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែន​ដី។ ចុចមើលវីដេអូខាងក្រោមនេះ៖

    គេ​សង្កេត​ឃើញ​ថា លោក​មេភូមិ​ទាំង​០៧​ភូមិ​ ប្រជាការពារ ប៉ូលីស​ប៉ុស្តិ៍ និង​លោក ចៅ​សង្កាត់​ជ្រាវ បាន​ដឹក​នាំប្រជា​ពល​រដ្ឋ​ដែល​មាន ​គោយន្ត​កន្ត្រៃ រឺម៉កកង់​បី និង​រទេះគោ ដែល​មាន​ចំ​នួ​សរុប​ទាំង​អស់​​ចំនួន​៤៩៨​គ្រឿង​ មក​ទទួល​យក​ចំណាំង​ផ្លាតពី​មន្ទីរ​សាធារណការណ៍ នៅ​ផ្លូវ​បំបែក​ជា៤មុខសាលា​​សង្កាត់​ជ្រាវ​។

    លោក​ អនុ​ប្រ​ធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រ​សាសន៍ថា ការ​កោះ​​ហៅ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​អោយ​យក​ គោយន្ត​កន្ត្រៃ រឺម៉កកង់​បី និង​រទេះគោ មក​បិត​ចំ​ណាំង​ផ្លាត​នេះ ក្នុងគោលបំណង ដើម្បី​កាត់ន​បន្ថយ គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក បន្ថែម​ពីលើការ​អប់រំផ្សព្វផ្សាយ អំពីការយល់ដឹង ពីច្បាប់បទដ្ឋាន​ច​រា​ចរណ៍ ផ្លូវគោក ដែល​បាន និងបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីពង្រឹងការ គោរពច្បាប់ ដល់ប្រជាពលរដ្ឋ អ្នក​ប្រើ​ប្រាស់​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប។

    លោក ហ៊ៅ ពុធ មេភូមិ​ជ្រាវ បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោកមាន​បំ​ណង​អោយ​ប្រ​ជាពល​រដ្ឋ ​របស់​លោក​មាន​សុវត្ថិ​ភាព​ គេច​ផុត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោកមេភូមិ​រូប​នេះ​បន្ថែមថា នេះ​ជាលើក​ទី​០១​មិន​ដែល​ធ្លាប់​មាន​ការ​បិត​ចំ​ណាំង​ផ្លាត​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ទេ​កាល​ពី​មុន​មក នេះ​សរបញ្ជាក់​អោយ​ឃើញ​ថា នៅ​សង្កាត់​ជ្រាវ​មាន​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​មុខ​របរ​កសិ​កម្ម​ច្រើន​ណាស់បើ​យោង​តាម​ចំ​នួន​ ​គោយន្ត​កន្ត្រៃ និង​រទេះគោដែល​មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះ។

    ក្រុម​ប្រ​ជាពលរដ្ឋ​ដែល​បាន​យក ​គោយន្ត​កន្ត្រៃ រឺម៉កកង់​បី និង​រទេះគោ មក​ទទួល​ចំ​ណាំង​ផ្លាតពី​មន្ទីរ​សា​ធារ​ណ​ការណ៍ ​នៅ​ព្រឹក​ថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៦នេះ បាន​អោយ​ដឹង​ថា លោក​មាន​ចិត្ត​សប្បា​រីក​រាយ​ណាស់ ដែល​លោក​ចៅ​សង្កាត់​លោក​មេភូមិ និងខាង​មន្ទីរ​សាធារណការណ៍​ ចេះ​ព្រួយ​បារម្ភ​អំ​ពី​សិវត្តិភាព​របស់​ពួកគាត់យ៉ាង​ដូច្នេះ ហើយ​ពួក​គាត់​ក៏សូម​ថ្លែង​អំ​ណរគុណ​ដល់​អាជ្ញាធរ និង​ខាង​មន្ទីរ​សា​ធារ​ណ​ការណ៍​ផង​​ដែរ៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2759ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន746ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន781ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន623ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន630ដង របាំត្រុដិ (មានវីដេអូ)   អាន4319ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន606ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន723ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន672ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1360ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2930នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35787នាក់
    ខែនេះ    107974នាក់
    ឆ្នាំនេះ   1532252នាក់
    សរុប   32198498នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 17:06