ព័ត៌មានក្ដៅ

    លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 01:17 នាទី ចំនួនអានៈ 1983

    ក្បួន​រថ​យន្ត​កូរ៉េធំៗ របស់លោក ធឹង លាងស្រេង កំពុងសម្រុកដឹក ឈើចេញពី ទឹកដីខេត្ត ព្រះវិហារដូចគេ​ហែកឋិន​ទាន ចូល​មក​ចែកចាយ​តាម​ដេប៉ូនានាក្នុង​ក្រុង​សៀម​រាប​ ដោយ​ឆ្លង​កាត់​ស្នាក់ការ រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ស្នាក់ការ​បរិស្ថាន ដឺបេ ប៉ូលីសសេដ្ឋកិច្ច និងស្នាក់ការ​ជាច្រើនទៀត បាន​យ៉ាង​រលូន តែ​​គ្មាន​សមត្ថ​កិច្ច ឬស្ថានប័ណ​ណា​មួយ​ចេញ​មុខ​បង្ក្រាបនោះ​ទេ ធ្វើ​អោយ​មហាជន​សង្ស័យថា អាច​សមត្ថកិច្ចជំនាញ​តាម​ដងផ្លូវនេះ​ជាអ្នក​បើក​ភ្លើងខៀវឲ្យហើយ​មើល​ទៅ។

    តាមការឲ្យដឹងពី​លោក ធឹង​លាងស្រេង ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ  របស់គេបាន ដឹក​ចេញ​ពី​ដេ​ប៉ូ នៅស្រុកស្វាយលើ  ដែលមាន​យីហោ ធឹងលាងស្រេង មានទីតាំងនៅ  ភូមិអង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។

    លោក យឹម​ ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា ខាង​មេព្រៃបាន​អោយ​លោក​ ធឹងលាងស្រេង​ ផ្អាក​ដឹក​ឈើ​ចូល​ក្រុង​សៀមរាប​តាំងពី​ជើង​ទី​២ម្លេះ តែ​ក្រោយ​មក​លោក​មិន​បាន​​ដឹង​ថា គេ​នៅ​តែ​ដឹក​ចូល​មិន​បាន​ឈប់​ចឹង​សោះ។

    ប្រភព​ព័ត៌​មាន​ពី​អ្នក​កាសែត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​បាន​អោយ​ដឹងថា លោក​ធឹង​លាងស្រេង បាន​ចាប់​ផ្តើម​ដឹក​ឈើចូល​ខេត្តសៀមរាប​ ​តាំងពី​ចុង​ខែសី​ហាឆ្នាំ២០១៦មក រហូត​មក​ដល់​ថ្ងៃទីម្ភៃជាងខែកញ្ញា ឆ្នាំ​២០១៦​នេះ ហើយ​មាន​ថ្ងៃខ្លះ​ដឹក​រហូត​ដល់​ទៅ​បី​រថយន្ត​ធំ​ៗក៏មានដែរ ដែល​អាច​សរុប​បាន​ថា រយៈពេល​ជិត​១ខែនេះ​លោក ស្រេង អាច​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ប្រហែល​ជិត១០០រថយន្ត។

    ប្រភព​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដែល​ស្គាល់​លោក​ ធឹងលាង​ស្រេង បាន​លួច​បង្ហើប​ប្រាប់​ថា លោក​ស្រេង​កំពុង​យក​ដៃបាំង​មេឃ ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​ដោយ ទិញ​ឈើ​រណា​ង៉ោង​ពី​ព្រៃ​ខុស​ច្បាប់​ ហើយ​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ណាមួយ បន្ទាប់​មក​លើក​ដាក់​ឡាន ដឹក​ចេញ​ដោយ​កុហក់​អ្នក​ដែល​មិន​ដឹង​រឿង​ថា ជាឈើ​ចេញ​ពី​ដេប៉ូមាន​ច្បាប់​ត្រឹម​ត្រូវ។

    មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ធ្លាប់​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា បើទោះ​ជា​អ្នក​បើក​ដេប៉ូទិញលក់​ឈើ​មាន​ច្បាប់​ដេ​ប៉ូ ក៏ដោយ តែ​ម្ចាស់​ដេប៉ូត្រូវ​ទទួល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដី​សម្ប​ទានសេដ្ឋ​កិច្ច ដែល​មាន​ច្បាប់​ត្រឹម​ត្រូវ មិន​មែន​ទទួល​ទិញ​ឈើ​ដែល​អាដោយ​រណាង៉ោង​ខុស​ច្បាប់​ ដែល​ពល​រដ្ឋ​លួច​អានៅ​ក្នុង​ព្រៃនោះទេ​ ហើយ​នៅ​ពេល​ដឹក​ជញ្ជូន​ត្រូវ​មាន​ច្បាប់​អនុញ្ញាតិ​ពី​មន្ត្រី​ជំ​នាញ​ត្រឹម​ត្រូវ ដែល​មាន​ក្រដាស​ស្នាម​បង់​ប្រាក់​ចូល​រដ្ឋ​ទៀតផង មិន​មែន​កាន់​តែ​ច្បាប់​ដេប៉ូមួយ​ ដើរ​ទិញ​ឈើ​បាន​គ្រប់​ទី​កន្លែងនោះទេ។

    លោក ពៅប្រជ្រុយ ​នៅ​ខេត្តសៀមរាប​ដែល​នណាៗក៏គេ​ស្គាល់​ថា ជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ជើង​ចាស់​ម្នាក់​យូរ​ឆ្នាំណាស់​មក​ហើយ​នោះ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ឈើ​ជា​ឈើ​របស់​លោក គ្រាន់​តែ​មួយ​រយៈមិន​សូវ​ស្រួល​ខ្លួន​ក៏ពឹង​អោយ​លោកស្រេង​ជួយ​ដឹក​អោយ។ លោក​ពៅ​បន្តថា ទើប​តែដឹក​បាន​១៣ឡានទេ បើគិត​ត្រឹម​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ មិន​មែន​រាប់​រយ​ឡាន​ដូចគេថានោះទេ។

    បើទោះ​ជាលោក ពៅ​ប្រជ្រុយ​ ខំយក​ខ្លួន​ទៅ​ពាំង​ជំនួស​លោក ធឹងលាងស្រេង យ៉ាង​ណាក៏ដោយ តែ​មាន​ប្រ​ភព​ព័ត៌មាន​ពី​មនុស្ស​បី​ទៅ​បួន​នាក់​ផ្សេងទៀតបាន​ខ្សឹប​ប្រាប់​ថា លោកពៅប្រជ្រុយ​គ្រាន់​តែលោក ស្រេង​ ពឹង​អោយ​ជួយ​រត់ការ​តាម​ដង​ផ្លូវ​តែប៉ុណ្ណោះ មិន​មែន​ជាម្ចាស់​ឈើ​ខាង​លើ​នេះ​ពិត​ប្រាកដនោះទេ។

    ក្នុង​នាម​យើង​ជាពល​រដ្ឋ​ខ្មែរ​ សូម​លោក ម៉ុងប៉ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី លោកទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប លោកប៉ោវណ្ណិត ម៉េប៉េអឹម​ខេត្តសៀមរាប និង​ជាពិសេស លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ មេត្តាចាត់​ចែង​ឈ្មួញ​ឈើ​ខាងលើ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ទៅ​តាម​ប្រ​សាសន៍ របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន231ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន12697ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1199ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន996ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន3398ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន696ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន15109ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន3069ដង លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន1057ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន644ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5280នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    33928នាក់
    ខែនេះ    201006នាក់
    ឆ្នាំនេះ   3276497នាក់
    សរុប   33942743នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 12:38