ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥតចំចៃដៃ ហាក់កំពុងតែផ្គើនប្រសាសន៍សម្តេច ហ៊ុនសែន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 09 ឆ្នាំ 2016 វេលាម៉ោង 12:15 នាទី ចំនួនអានៈ 1770

ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​រាយ​ការ​​ណ៍ពីស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ​​មក​ថា ក្រុម​ហ៊ុន​សំអឿន​សុវណ្ណ ក្រោម​ជំនួយ​ឧបត្ថមរបស់​លោកឧកញ្ញា ឌីឌុក កំពុង​កាប់​ឈើ​ហ៊ុប​ធំៗយក​ទៅ​អារជ្រៀកលក់​ចែក​ចាយ​ទៅ​ខាង​ក្រៅ​​ដោយ​ប្រើ​រណា​យក្ស​នៅ​ក្នុង​ដី​ក្រុម​ហ៊ុន​ ព្រម​ទាំង​ប្រ​កាស​ទិញ​ឈើ​ពី​ប្រ​ជាពល​រដ្ឋ​ដែល​កាត់​ខុស​ច្បាប់ពី​ព្រៃ ​ដោយ​ចំ​ហរ​ជា​សា​ធារ​ណៈ​ទៀត​​ផង ដែល​ទង្វើ​ទាំង​នេះ​ហាក់​កំពុង​តែ​ប្រ​ឆាំង​ជា​មួយ​ប្រ​សាសន៍ សម្តេច​ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​តែ​ង​តែ​ប្រ​កាស​ថា អោយ​បញ្ឈប់រាល​​ការ​កាប់​បំ​ផ្លាញ​ព្រៃឈើ​អោយ​ខាន​តែ​បាន​នោះ​។

កាល​ពី​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៦​ម្សិល​មិញនេះ លោក​ឧកញ្ញា ឌីឌុក បាន​បដិសេធប្រាប់ ​កម្ពុជា​សុវណ្ណ​ភូមិ​ថា រថយន្ត​បង្កុង​ដែល ​កម្ពុជា​សុវណ្ណ​ភូមិ ​យក​មក​ចុះ​ផ្សាយ​នោះ​មិន​មែន​ជារថ​យន្ត​​របស់​លោក​ឧកញ្ញាទេ ជា​រថ​យន្ត​ដែល​មេព្រៃ​គេ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្លេះ។​ ហើយ​លោក​ឧកញ្ញា​សុំ​អោយ​កម្ពុជា​សុវណ្ណភូមិ​ សាក​សួរ​ទៅ​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​ថា រថយន្ត​បង្កុង​នោះ​ជារបស់​ក្រុម​ហ៊ុន​សំ​អឿ​ន​សុវណ្ណ​មែន​ ឬមិន​មែន?

នៅ​ព្រឹក​ថ្ងៃទី២៨​នេះ​អ្នក​យក​ព័ត៌​អោយ​កម្ពុជា​សុវណ្ណភូមិ​ និង​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​នាក់​ទៀត​បាន​អះ​អាង​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ថា ក្រុម​ហ៊ុន​សំ​អឿន​សុវណ្ណ​ ក្រោម​ការ​ឧបត្ថម​របស់​លោក​ឧកញ្ញា ឌីឌុក ពិត​ជាមាន​រថ​យន្ត​បង្កុង​ដឹក​ឈើ​ដូច​រូប​ដែល​បាន​ចុះ​ផ្សាយ​ពិតប្រាដក​​មែន។ មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​ផ្តល់​រូប​ភាព​សន្លឹក និង​រូប​ភាព​ជា​វីដេអូ ដែល​មាន​​ឈើ​ហ៊ុប​ធំៗកំពុង​ត្រូវ​បាន​អារជ្រៀក​នៅ​ក្នុង​ក្រុម​ហ៊ុន​សំ​អឿន​សុវណ្ណ​ថែម​ទៀត​ផង​។

ថ្មី​ៗនេះ​លោកឧកញ្ញា ឌីឌុក បាន​ប្រាប់​អ្នក​កាសែត​មួយ​ចំ​នួន​ថា លោក​បាន​ដក​ម៉ាស៊ី​រៃអាឈើ​ចេញ​ពី​ក្រុម​ហ៊ុន​របស់​ខ្លួន មិន​បាន​បន្ត​ទៀត​ទេ តែ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ស្រុក​ជ័យ​សែន ​និង​ស្រុកឆែប ខេត្ត​ព្រះ​វិហារ​ឯណោះ​​វិញ​ បាន​រាយ​ការ​ណ៍មក​ថា ក្រុម​ហ៊ុន​សំ​អឿន​សុវណ្ណ​មិន​បាន​បញ្ឈប់​សកម្ម​ភាព​អារ​ឈើ​របស់​ខ្លួន​ឡើយ​។​

អ្នក​តាម​ដាន​ការ​កាប់​បំ​ផ្លាញ​ព្រៃឈើ កំពុង​រង​ចាំមើល​ចំណាត់​ការ​ពី​ឯកឧត្តម​ អ៊ុក​រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ជាពិ​សេស​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន តែម្តង តើ​មាន​វិធាន​ការ​បែបណា​ដែរ ចំពោះ​ក្រុម​ហ៊ុន​សំ​អឿន​សុវណ្ណ ក្រោម​ការ​ឧបត្ថម​ពី​ក្រោយ​ខ្នង​ដោយ​លោកឧកញ្ញា ឌីឌុក ដែល​ជា​អ្នក​ចូល​រួម​បំផ្លាញ​ឈើ​ហ៊ុប​ធំៗនៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប​ ស្ថិត​ក្នុង​ខេត្តព្រះវិហារនេះ៕ ដោយ៖ ផ្លុង រ៉េត

 


(បើលោកអ្នក​ចង់​អាន​សាច់​រឿង​លំអិត សូម​អាន​អត្តបទចាស់​ខាងក្រោម ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៤ថ្មីៗនេះ)

ឧកញ៉ា ឌីឌុក និងក្រុម​ហ៊ុន សំអឿន​សុវណ្ណ កំពុង​​សហការ​គ្នា​ដំ​ឡើង​ម៉ា​ស៊ីន​អារ​ឈើ​ខ្នាត​យក្ស​ ហើយ​ប្រកាស​ទិញ​ឈើ​ខុស​ច្បាប់​ពី​ពល​រដ្ឋ​ដោយ​ចំហរ​ជាសាធារណៈ

ខេត្តព្រះវិហ៊ារ៖ ឧកញ្ញា ឌីឌុក និង​ក្រុម​ហ៊ុន​សំ​អឿន​សុ​វណ្ណ កំពុង​តែ​ចាប់​ដៃ​គ្នាដំឡើង​រោង​ចក្រ​អារ​ឈើ​ខ្នាត​យក្ស​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ ចំណុច​អូរ​ស្នៀត ស្ថិត​ក្នុង​ភូមិ​អូរស្នៀត ឃុំ​ត​ស៊ូ​ ស្រុក​ជ័យសែន ខេត្តព្រះវិហារ ស្ទើរ​តែ​វិនាស​អស់​ទៅ​ហើយ​ តែនៅ​​មិនទាន់​​មាន​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ដឹង​លឺនៅ​ឡើង​នោះទេ។

ប្រភព​ពី​​ប្រ​ជាពល​រដ្ឋនៅ​ស្រុក​ជ័យសែន និង​ស្រុក​ឆែប បាន​​រាយ​ការណ៍​​មក​ថា លោកឧកញ្ញា ឌីឌុក និង​ក្រុម​ហ៊ុន​ សំ​អឿន​សុវណ្ណ កំពុង​តែ​​ប្រមូល​ទិញ​ឈើពី​ខាង​ក្រៅ​ ​ដឹក​ចូល​យក​ទៅអារ​ច្រៀក យ៉ាង​ទ្រ​ហឹង​អឹង​កង​ពេញ​ម៉ា​ស្រុក​ឆែប​ រូច​ដាក់​គរ​គំនរ​ដូច​ភ្នំ សម្រាប់​ដឹក​ចេញបន្ត​ យក​ទៅ​លក់​នៅ​តាម​ដេ​ប៉ូ​ឈើ​នា​នា​ជា​ច្រើន​កន្លែង និង​មួយ​ចំ​នួន​ទៀត​ដឹក​យក​ទៅ​ក្រៅ​ប្រ​ទេស​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ​ហើយ​​ទទួល​បាន​លុយ​ទាំង​ដុំៗ ជ្រក​ក្រោម​រូប​ភាព ក្រុម​ហ៊ុនស្របច្បាប់។

ប្រ​ភព​បាន​បន្តថា ក្រុមហ៊ុនមួយនេះ​ថែមទាំងហ៊ានប្រកាស​ជាសាធារណៈ ឲ្យ​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ក្នុង​តំ​បន់​ក្បែរ​នោះ​នាំ​គ្នាចូល​ទៅ​កាប់​ឈើ​យក​ទៅ​លក់​នៅក្នុង​រោង​ចក្រ​អារ​ឈើ​ពួក​គេ​ ដោយ​បើក​ចំហរ​​ទាំង​យប់​ទាំង​ថ្ងៃ​ដែល​មាន​សមត្ថ​កិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ ប៉ូលិស ប៉េ​អិម ដាក់​ពង្រាយ​នៅ​តាម តូប​ក្រោម​ដើម​ឈើ រង់​ចាំរាប់​ចំនួន គោ​យន្ត​ដឹក​ឈើ និង​ឡាន​យី​ឌុប នៅ​ជួយ​​ចាំ​កា​រពារ សុ​វត្ថិ​ភាព​អ្នក​ដឹក​ឈើ ព្រម​ទាំង​ពួក​គេ​កត់​ត្រា លេខ​ឡាន​ណា​ចម្លែក រាយ​ការណ៍​តាម​ទូរស័ព្ទ ទៅ​គ្នី​គ្នា​ពួក​គេ​ដើម្បីឲ្យ​តាម​ឃ្លាំ​មើល​អ្នក​ចម្លែក​ដែល​ចូល​ទៅ​ទឹក​ដី រោង​ចក្រ​អារ​ឈើរបស់​ពួកគេ។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​ដាក់​បញ្ជា និង​អោយ​បង្កើត​ឲ្យមាន​គណៈកម្ម​ការ​ទប់​ស្កាត់​បង្ក្រា​បបទ​ល្មើស​ព្រៃ​ឈើ ដោយ​អនុញ្ញាត ឲ្យ​ប្រើ​ឧទ្ធម្ភា​គ​ចក្រ យោ​ធា​២គ្រឿង សម្រាប់​ប្រតិ​បត្តិ​ការ​ តែ​បែរ​​ជា​លោក​ឧកញ៉ា ឌី ឌុក នៅ​តែ​ហ៊ាន​ ធ្វើ​សកម្មភាព​ប្រព្រិត្ត​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​បាន​ដំ​ឡើង​ម៉ាស៊ីន​អារ​ឈើខ្នាត​យក្ស អារ​ច្រៀក​ឈើ​ធំៗ​កង​រំ​ពង​ពេញ​ព្រៃ និងដឹក​ជញ្ជូន​ឈើ​ប្រ​ណិត​ ឈើ​លេខ​២ស្ទើរ​ខ្ទេច​ផ្លូវ នៅ​ក្នុង​ស្រុក​ឆែប​ជាប់​ព្រំ​ប្រ​ទល់ ​ស្រុក​ជ័យ​សែន ខេត្តព្រះ​វិហារ​ធ្វើឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅតែ​មើល​ឃើញ រូប​ភាព​​ដដែល​ៗថា បទ​បញ្ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហាក់​ដូចជាមិន​មាន​ប្រ​សិទ្ធ​ភាព​ល្អ​ចំ​ពោះ ឧក​ញ៉ា​គ្រាក់ៗ​ដែល​ចូល​ចិត្ត​រក​ស៊ី កាប់​​បំផ្លាញ​ព្រៃឈើ ​ប្រព្រិត្តបទ​ល្មើស ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ។​

អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹងថា ជារៀង​រាល់​យប់​ថ្ងៃ គេតែង​ឃើញ​មាន ឡាន​យី​ឌុប​ធំៗ​ រាប់​សិប​គ្រឿង ត្រូវ​បាន​គេ​បញ្ឈរ​ត្រៀប​ត្រា​នៅ​តាម​ផ្លូវ​ក្បែរ​រោង​ចក្រ និង​នៅ​ខាង​ក្នុង រោង​ចក្រ​អារ​ឈើ រង់​ចាំ​ដឹក​ឈើ​ចេញពី​រោង​ចក្រ​ដើម្បី​ទៅ​ផ្គត់​ផ្គង់​តាម​ដេប៉ូ​ដោយ​មាន​មន្ត្រី​ជំនាញ  និង​កង​កម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោ​បាយ​យ៉ាង​រលូន​មិន​មាន​ការ​រំ​ខាន ពី​សមត្ថ​កិច្ច​ណា​ឡើយ​​។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្តថា រោងចក្រអារឈើនេះ​គេយកលោក សំអឿន សុវណ្ណ​ ធ្វើ​ជានាយក​ក្រុម​ហ៊ុន។

ហើយ​​បើ​យោង​តាម​ប្រភពពី​ម​​ន្ត្រី​ជំ​នាញក៏​បាន​បង្ហើប​ប្រាប់​ថា រោង​ចក្រ​អារ​ឈើ​ខាង​លើ​នេះ​ជា​​របស់​​លោក​ឧកញ៉ា​ម្នាក់​ដែល​មាន​អំណាច និង​មាន​ទំនាក់​ទំ​នង​ជិត​ស្និទ្ធិ ជា​មួយ​ថ្នាក់​ដឹក​នាំ​ទៀត​ផង ដូច្នេះ​ហើយ​បាន​ជា​គ្មាន​មន្ត្រី​ណា​មួយ​ហ៊ាន​ធ្វើអ្វីនោះទេ ព្រោះ​ខ្លាចបាត់តំណែង។

ជាក់​ស្តែង​និង​ភ្នែក​ក្រុមហ៊ុននេះសព្វថ្ងៃពួកគេព័ទ្ធរបងបាំងជិត មិន​ឲ្យគេមើល​ឃើញ អំ​ពី​ស​កម្ម​ភាព​ កែ​ច្នៃ​ឈើ​របស់​ពួក​គេនោះ​ទេ ចំ​ណែក​នៅតាមព្រៃរបោះ​ជុំវិញ​បរិវេណ​រោង​ចក្រ​អារ​ឈើ មាន​កម្លាំង​សន្តិ​សុខ​ប្រ​ដាប់​ដោយ​អាវុធ និង​វិទ្យុទា​ក់ទង​ដេក​ក្នុង​អង្រឹង​យាម​ប្រចាំ​ការ មិន​ឲ្យ​នរ​ណា​ចេញ​ចូល​ក្រៅ​​ពី​អ្នក​លក់​ឈើនោះទេ។

លោក ជុំ​ពុយ អភិបាល​ស្រុកជ័យ​សែន បានអះអាងថា ក្រុមហ៊ុនកំពុង​ប្រមូលទិញឈើនេះ ឈ្មោះ ក្រុមហ៊ុន​សំអឿន​សុវណ្ណ ជាក្រុមហ៊ុនស្របច្បាប់ ព្រោះគេមានច្បាប់ អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ថ្នាក់​លើ «ក្រុមហ៊ុនគេស្របច្បាប់ យើងមិនអាចធ្វើអ្វីកើតទេក្រុមហ៊ុននេះ បានសាងសង់ រោងចក្រអារឈើ និងប្រមូលទិញឈើ ទើបតែក្នុងរយៈពេល ប្រមាណជាពីរ ឬបីខែប៉ុណ្ណោះ ដោយប្រកាសឲ្យអ្នកភូមិ ស្ម័គ្រចិត្តលក់ឈើ ឲ្យក្រុមហ៊ុន»។

យោងតាមឯកសារ ដែលត្រូវបានផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​ថ្មីៗនេះ បាន​ឲ្យ​ដឹង​ថា  ក្រ​សួង​ក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចេញលិខិត អនុញ្ញាតលេខ ២៤៣៨ ក.ស.ក ចុះ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ  ចុះ​កាត់​ប្រ​មូល​ផល អនុផល​ព្រៃឈើ ដើម្បី​បង់ពន្ធ​ជូនរដ្ឋ លើ​ផ្ទៃដីសម្បទាន សង្គមកិច្ចទំហំ ៤៣៣៤,៦១ហិកតារ ស្ថិតនៅស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ដោយយោងលើ លិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់​រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផល អនុ​ផល​ព្រៃ​ឈើ ក្នុងដីបម្រុងទុក សម្រាប់កំណើន ប្រជាពលរដ្ឋ។

យោងទៅតាម សៀវភៅរាជកិច្ច ដែលបានចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ដែល​ចុះ​ហត្ថ​លេខាដោយ លោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បាន​សម្រេច​កាត់ដីទំហំ ៤៣៣៤,៦១ហិកតារ នៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ ពីគម្របព្រៃឈើ និងពីដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៧៥៨គ្រួសារ។

ប្រព័ន្ធផ្សព្វផ្សាយដដែល​បានសរសេរថា ទោះយ៉ាងណាលោក សំអឿន សុវណ្ណ ជា​នា​យក​ក្រុម​ហ៊ុន បាន​រា​រាំង​អ្នក​សារព័ត៌មាន ពុំអនុញ្ញាតឲ្យចូល ទៅខាងក្នុងបរិវេណ រោង​ចក្រ​អារ​ឈើ​ ដោយ​លោក​អះអាង​ថា ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិ ប្រមូលផល អនុ​ផល​ព្រៃ​ឈើ​ ពី​រាជ​រដ្ឋា​ភិបាល ដោយមាន​ចំណារយល់ព្រម ពីនាយករដ្ឋមន្ត្រី និងអាជ្ញាប័ណ្ណ ពីក្រសួងគ្រប់គ្រាន់។ លោកបានថ្លែងថា៖ «ខ្ញុំបានប្រកាស ក្នុងអង្គប្រជុំថ្នាក់ខេត្ត ថ្នាក់ស្រុក ជាមួយអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ថា  ក្រុមហ៊ុនប្រកាសទិញឈើ ពីប្រជាពលរដ្ឋ ដែល​សុខ​ចិត្ត​លក់​ ដោយស្ម័គ្រចិត្ត មិនមានការបង្ខំអ្វីឡើយ (មានន័យថា ក្រុមហ៊ុនជាអ្នកប្រកាស ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កាប់ឈើ លក់ឲ្យក្រុមហ៊ុន ជាផ្លូវការជាចំហ) ហើយមិនមាននរណា ចាប់ចងអ្វីទេ ប្រ​សិន​បើ​ដឹកឈើ លក់ឲ្យក្រុមហ៊ុន»។

ក្រុមហ៊ុនរបស់ឧកញ៉ារូបនេះ បានរកស៊ីប្រមូលឈើ ជាច្រើនឆ្នាំណាស់មកហើយ ក៏​ដូច​ជា​ឧក​ញ៉ា​ឈើ​ដុះ​ស្លែ ដទៃៗ​ទៀត​នៅកម្ពុជា នៅក្នុងតំបន់ការពារជាច្រើន ដូចជានៅតំបន់ ដែន​ជម្រក​សត្វ​ព្រៃស្នួល ខេត្តក្រចេះ នៅមណ្ឌលគិរី នៅស្ទឹងត្រែង នៅរតនគិរី ជាដើម និង​នៅ​តំ​បន់​ផ្សេងៗទៀត ដោយមិនញញើត»។

បើតាមព័ត៌មានពីអ្នកកាសែត នៅខេត្តព្រះវិហារ បានប្រាប់មកថា ការពិតក្រុមហ៊ុន សំអឿន សុវណ្ណ ដែលមានឈ្មោះ អឿន ជាមេការធំនោះ គឺមានឧកញ៉ាម្នាក់ឈ្មោះ ឌី ឌុក ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង និង​ជា​ម្ចាស់​ក្រុម​ហ៊ុនផ្ទាល់ ដែល​ឧក​ញ៉ានោះ ល្បីឈ្មោះ​ជា​យូរមក​ហើយ ក្នុង​ការ​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ ស្ទើរតែរលាយហិនហោច ខ្លោចផ្សារនេះ។

គួរបញ្ជាក់ដែរថា តំបន់ព្រៃព្រះរកា មានផ្ទៃដីទំហំប្រមាណ ៩ម៉ឺន ៨ពាន់ហិកតារ (ជិត ១០​ម៉ឺន​ហិក​តារ) នៅក្នុងភូមិសាស្ត្រ ប្រជុំស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និង​ស្រុក​ត្បែង​មាន​ជ័យ នៃខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែល​នៅ​សេស​សល់​ ចុង​ក្រោយ​បង្អស់ បន្ទាប់ពីតំបន់ ព្រៃឡង់ដ៏ធំ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលត្រូវរងការវិនាស ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា បាន​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច ជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំ កសិ​ឧស្សា​ហកម្ម  ក្នុង​ប្រទេសកម្ពុជា​រួចមកនោះ ។

ប៉ុន្តៃបច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួលរង ការកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ស្ទើររលាយហិនហោចដែរ ដែលក្នុងមួយថ្ងៃៗ គេឃើញមានម៉ាស៊ីនរ៉ៃ សឹងតែរាប់រយគ្រឿង ត្រូវគេអនុញ្ញាត ឲ្យអារឈើតាប់ ឬឈើដុំ យកទៅលក់នៅតាម សិប្បកម្មឯណេះបន្តិច ឯណោះបន្តិច… តួយ៉ាងដូចជា ម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ  បានប្រកាសយ៉ាងសង្ហា ជាសាធារណៈ ឲ្យប្រជាពលរដ្ឋ កាប់ឈើយកទៅលក់ ឲ្យរោងចក្រអារឈើ របស់ពួកគាត់ សព្វ​ថ្ងៃនេះជាដើម។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រសួងបរិស្ថាន ក៍បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលា  ពិគ្រោះយោបល់ ដើម្បីដាក់បញ្ចូល ព្រៃឡង់, ក្រវ៉ាញខាងត្បូង, ព្រះរកា, សៀមប៉ាងខាងលិច និងវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ រួច​អស់​ហើយ​ទៀត​ផង ។

បងប្អូនប្រជាពលរដ្ឋ បាននិយាយថា បើរាជរដ្ឋាភិបាល ក៍ដូចជាគណបក្ស កាន់​អំ​ណាច​ពេល​នេះ មិន​អាចការ​ពារ តំបន់ព្រៃព្រះរកា ឲ្យបានគង់វង្សទៀតនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ សន្លឹក​ឆ្នោត​រាប់​សែន​លាន សម្រាប់ការបោះឆ្នោត ជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០១៧ និង​ការ​បោះ​ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ។

កម្ពុជាសុវណ្ណភូមិ​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោកឧកញ្ញា ឌីឌុក បាន​ទេព្រោះ​មិន​មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1570ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន1982ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1217ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1497ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1492ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1421ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2051ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1579ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1418ដង សេចក្តីជូនដំណឹង   អាន2136ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9744នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    37597នាក់
ខែនេះ    346765នាក់
ឆ្នាំនេះ   2357304នាក់
សរុប   51717230នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 21:57