ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ្ធអគ្គនាយកដ្ឋានកាំកុងត្រូលដុះស្លែចូលចិត្តធើ្វបុណ្យលាងបាប

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 13 ខែ 12 ឆ្នាំ 2016 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 1500

ប្រជាពលរដ្ឋខែ្មរ​​បាន​ធ្វើ​ការ​រិះ​គន់​ថាលោ​ក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនា​យកដ្ឋាន​កាំកុងត្រូលដុះស្លែយូ​រឆ្នាំ​មក​ហើយ​នោះ​ គាត់​ចូលចិត្តធើ្វ បុណ្យលាងបាប  មិនបាន​អនុវត្តន៍ ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​​នោះទេ​ ហើយ​នៅតាម​ច្រកព្រំដែន​វិញពួកគេ​បាន​បើកដៃ​ឲ្យ​​​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់  និង​គ្រឿង​​ឧបភោគបរិភោគ ​មាន​លាយ​សារធាតុ​គីមី ​មក​ចែកចាយ​ពេញ ទី​ផ្សារ​ស្រុក​ខ្មែរ​តែម្តង​ ។​

នា​យកដ្ឋា​ន កាំកុងត្រូល គឺជា ស្ថាប័ន ជំនាញ លើការ ត្រួតពិនិត្យ ចំណី អាហារ ដើម្បី ធានាដល់ សុខភាព ប្រជាពលរដ្ឋ កម្ពុជា ។ ស្ថិតក្រោម អំណាច លោកម៉ក់ ពេជរិ​ទ្ធ ជាច្រើនឆ្នាំ​ កន្លងមក បានបង្កឲ្យ ប្រជាពលរដ្ឋ ចាប់ពី អាយុជាង ១០ឆ្នាំ នៅ​កម្ពុជា ភាគច្រើន ទទួលរង នូវជំងឺ ក្រពះ ពោះវៀនទឹកនោមផ្អែមនិងរងគ្រោះថ្នាក់ដល់ជីវិត…ជា​ដើម។ ដែលផ្ដើម ចេញ​ពី បញ្ហាចំណី អាហារ ដែលនាំ ចូលខ្វះ ការត្រួត ពិនិត្យពី បរទេស ។បាតុភាព ជាច្រើន ផ្ដើមចេញ ពីបទល្មើស ចំណី អា​ហារ ដូចជា ករណីនាំ ប្រភេ​ទ ទឹកស៊ុប ដាក់ក្នុង ប៊ីដុង នាំចូលពី វៀតណាម រួមទាំង ប្រភេទយីហ៊ឺ ផលិតពី ជ័របង្កឲ្យ មានការ ភ្ញាក់ផ្អើល គឺជាតឹកតាង បង្ហាញថា បើគ្មានការ ឃុប​ឃិតពី កាំកុងត្រូល ​ដើម្បី ស្វែងរកផល ប្រយោជន៍ ទេនោះ ផលិតផល ទាំងនេះ ក៏មិនអាច នាំចូលនិងផលិត បានដែរ ។

ម្យ៉ាងវិញទៀត មេឈ្មួញ នាំចូល បទល្មើស ចំណី អាហារ ដែលគ្រោះ​ថ្នាក់ ​ដល់សុខភាព ប្រជាពលរដ្ឋ គឺពុំដែល ឃើញមាន សមត្ថកិច្ច កាំកុងត្រូល ចុះបង្ក្រាប បានម្តង ណាឡើយ ផ្ទុយទៅវិញ ករណី បទល្មើស ចំណី អាហារ នៅកម្ពុជា​ គេស​ង្កេត ឃើញតែ សកម្មភាព ធ្វើបុណ្យ ដាក់ទាន របស់លោក ម៉ក់ ពេជរិទ្ធ ប្រធាន នាយកដ្ឋាន កាំកុងត្រូល ដែលមជ្ឈដ្ឋាន ទូទៅតែង ពោលតៗគ្នា តាមរបៀប បុ​ណ្យក៏ធ្វើ ​ឈើក៏កាប់ ត្រីក៏សម្លាប់ ទើបបច្ច័យ របស់លោក ប្រធាន ហាក់ពុំ ចេះរីងស្ងួត បែបហ្នឹង ។

ចំណែក អ្នករងគ្រោះ ពិតប្រាកដ នោះគឺ ពលរដ្ឋខ្មែរ ដែលផ្តល់ ក្តីសង្ឃឹម ​ទៅលើ ការ​គ្រប់គ្រង ការត្រួត ពិនិត្យ ប្រកបដោយ មហាគតិ បណ្ឌិត របស់លោក ម៉ក់ ពេជរិទ្ធ ដោយមិន អាចប្រកែក បាន​ឡើយ ។ ព្រោះបើ ផ្អែកលើ សុខភាព ប្រជាពលរដ្ឋ ខ្មែរបច្ចុ​ប្បន្ន ​គឺ​ពិតជា នៅមាន ប្រភេទ ចំណី អាហារ ច្រើនណាស់ ដែលប៉ះពាល់ ដល់សុខភាព ហើយគ្មាន ការត្រួត ពិនិត្យ ឲ្យបាន ត្រឹមត្រូវ​ ដែលតម្រូវ ឲ្យមាន ថ្នាក់ដឹកនាំ ដែលមាន ​សម​ត្ថភាព ពិតបា្រកដ ទើបអាច ដោះស្រាយ បញ្ហា សុខភាព ជូនប្រជា ពលរដ្ឋ ដែលរងគ្រោះ ព្រោះចំណី អាហារ ប្រកបដោយ គ្រោះថ្នាក់ នេះបាន ។កន្លងមក​មាន​សេចក្ដី រាយកា​រណ៍​ថា  នៅ​ច្រក​អ​ន្តរ​ជាតិ​ចាំ​យាម ខេត្តកោះកុង ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកព្រំដែន​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង និង​ច្រក​អន្តរជាតិ​​បាវិត​ជាដើម។

ស​មត្ថកិច្ច​បាន​បើកដៃ​ឲ្យ​​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ បន្លែ​ផ្លែឈើ សាច់គោ សាច់មាន់ សាច់ជ្រូក និ​ង​ប្រ​ហិត ខូច​គុណភាព​ទឹកដី​សៀម​ទឹកដី​យួន​ចូល​ស្រុក​​ខ្មែរ​យ៉ាង​គគ្រឹកគ​គ្រេង​ដែល​​ ធើ្វឲ្យប្រជាជនកើតជំងឺលើសឈាម។ជាពិសេសនោះ​គឺទឹកនោមផ្អែមដែលកំពុងតែវាយលុកលើព​លរដ្ឋខែ្មរគ្រប់ៗគ្នានាពេ​លបច្ចុប្បន្ននេះ​។ប្រជាពលរដ្ឋ ​រិះគន់​​ថា លោក ម៉​ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយ​ក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុ​ណភាព ទំនិ​ញ​មាន​ផ្ទុក​សារធាតុ​គីមី ទឹក​ស៊ុប និង​ចំណីអាហារ​ផ្សេងៗ​មក​ល​ក់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលទាន​។

ដោយហេតុថា ពេល​ឈ្មួញ​នាំចូ​ល​តាម​ច្រកព្រំដែន មន្ត្រី​កាំកុងត្រូ​ល​ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ មិនបាន​ត្រួតពិនិត្យ​គុណភា​ព​ទំនិញ​និង​ចាត់វិធាន​ការ​បង្ក្រាប​នោះទេ ហើយ​បែរជា​នាំគ្នា​ទៅ​ត្រួតពិនិត្យ​ស្ពៃជ្រក់ ត្រសក់​ត្រាំ ដែ​ល​អាជីវករ​លក់ដូរ​នៅលើ​ទីផ្សារ​ទៅវិញ ​។ជាក់ស្តែងថ្មីៗនេះមាន​មនុស្ស ១៥នាក់​បាន​ស្លាប់ ក្នុង​ចំណោម​មនុស្ស ៦២នាក់ បាន​ពុល​ស្រាស នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះ​​ជា​ករណី​ថ្មី​មួយទៀត​នៃ​ការពុល​ស្រាស ដែល​តែង​តែ​កើត​ឡើងជា​ញឹកញាប់​នា​រយៈពេល​ពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ។ មិន​ត្រឹមតែ​ករណី​ពុល​ស្រាស​នេះ​ទេ មាន​ករណី​ផ្សេ​ងទៀត​ដូចជា ពុល​ផ្អកត្រីប្រៃ ពុល​នំ​កញ្ចប់ ទឹកក្រូច ជាដើម។ បញ្ហា​នេះ​ជា​សញ្ញា​បញ្ជាក់​ប្រាប់ថា សុវត្តិភាព​ចំណីអាហារ និង​សុខភាព​សាធារណៈ​ជា​បញ្ហា​ដែល​ត្រូវ​ពិនិត្យមើល​​ឡើងវិញ​ជាបន្ទាន់។នេះ​មិនមែន​ជា​លើក​ទី១ ហើយក៏​មិនមែនជា​រឿង​ថ្មី​ដែរ មាន​ករណី​ទាំង​អស់​នេះ​កើត​ឡើង។មាន​ហេតុផល​មួយ​ចំនួន​ ដែល​គេ​អាច​លើក​យក​មក​ពន្យល់​​បាន។

ដួច​ជា​ចំណី​អាហារ​ខ្វះ​សុវត្ថិភាព និង​គុណភាព មានន័យថា ចំណីអាហារ​គ្រប់​ប្រភេទ​ ដែល​យើង​បរិភោគ​មិនដឹង​ជា​បង្កប់​ដោយសារ​ធាតុគីមី​ពុល​អ្វីខ្លះ​ទេ? ចំណី​អា​ហារ​ខ្លះ​ទៀត​ខូច​គុណភាព និង​ខ្វះ​អនាម័យ។ ក្រៅ​ពី​ពុល​ស្រាស ស្លាប់​មនុស្ស ១៣​នាក់ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ៧ធ្នូ, ថ្ងៃ​ម្សិលមិញ​ក៏មាន​ដែរ ករណី​ពុល​ផ្អក​កូន​ត្រី​ប្រៃ​ នៅ​ខេត្តសៀមរាប ដែល​បណ្ដាល​ឲ្យ ពលរដ្ឋ ៣០​នាក់​ និង​ព្រះសង្ឃ​ ៦អង្គ មាន​អាការៈ​ក្អួតចង្អោរ​ធ្ងន់ធ្ងរ​ ហើយ​បាន​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរា​ប។

ដោយឡែក កាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សិស្សានុសិស្សតូចៗ នៃ​សាលាបឋមសិក្សា​តា​តៃ ស្រុក​ត្រាំកក់ ខេត្តតាកែវ ប្រមាណ ៨០នាក់ មាន​អាការៈ​ពុល ក្អួតចង្អោរ រ​ហូត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​មាន​វិទ្យាស្ថាន​មួយ​បាន​ទៅ​ចែក​ម្ហូបអាហារ ដូចជា​បាយ​ឆា​កញ្ចប់ សាច់ក្រក និង​ទឹកដោះគោ​នៅ​ទីនោះ។ករណី​ពុល​ស្រាស​ក្នុង​ខេត្តកំ​ពង់ឆ្នាំង ករណី​ពុល​ផ្អកត្រីប្រៃ និង នំ​កញ្ជប់ ទឹកក្រូច ដែល​ធ្វើ​ឲ្យ​មនុស្ស​ឈឺ និង​ស្លាប់​បន្តបន្ទាប់​សុទ្ធសឹង​ជា​ឧទាហរណ៍​ជាក់ស្តែង​នៃ​កង្វះ​សុវត្ថិភាព​ចំណី​អាហារ។ បើទោះបីជា​​ពេលខ្លះ​ផលវិបាក​មិនបាន​បង្ហាញភ្លាមៗ ។ប៉ុន្តែ ករណី​ខាងលើ​ដែល​កំពុង​កើតឡើង​នៅពេលនេះ​ជា​សញ្ញា​បញ្ជាក់ថា សុ​វត្តិភាព​ចំណីអាហារ និង សុខភាព​របស់​មនុស្ស​ទូទៅ​កំ​ពុង​ចុះ​ទន់ខ្សោយ​គួរ​ឲ្យ​ព្រួយបារម្ភ ។ប្រឈមមុខ​នឹង​បញ្ហា​នេះ អាជ្ញាធរ​សុខាភិបាល និង​សមត្ថកិច្ច​ផ្សេងទៀត​ ដែលមាន​តួនាទី​ត្រួត​ពិនិត្យ​សុខភាព និង​ចំណីអាហារ​ត្រូ​វតែ​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ទៅលើ​បញ្ហា​សុខភាព​សាធារណៈ ជាពិសេស​ការត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ដែល​ដាក់លក់​នៅលើ​ទីផ្សារ គឺ​ជា​ការងារ​ចាំបាច់​មិនអាច​ខ្វះ​បាន ដើម្បី​ធានាថា ចំណីអាហារ​ដែល​គ្រប់គ្នា​បរិភោគ​មាន​ថាមពល​សម្រាប់​ទ្រទ្រង់​រាងកាយ តែ​មិនមែនជា​ថ្នាំពុល​ដែល​បំផ្លាញ​សុខភាព​នោះឡើ​យ។ជាការ​កត់សម្គាល់ មួយថ្ងៃ​ក្រោយពី​មាន​ករណី​ពុល​ស្រា​ស្លាប់​មនុស្ស​នេះ ក្រសួង​សុខា​ភិបាល​​ក៏បាន​ធ្វើការ​ក្រើនរំលឹក ជូន​ដល់​ប្រជាជន​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​​ការ​ពិសារ​ស្រា​ដែល​បាន​ផលិត ឬ​បាន​បិទ​ដោយ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ រួមទាំង​ការ​ការពារ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន ដើម្បីឱ្យចៀសផុត​ពី​ករណី​ពុល​ស្រា​​នេះ។

គួររំលឹកផងដែរថាថ្មី​ៗ​នេះ​លោក ម៉ក់​ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​បន្ទាប់ពី​​លោក​ប្រ​កាស​ប្រមូល​ទិញ​ អង្ករ​ប្លា​ស្ទិ​ក​និង​ទឹក​ស៊ុប ដែល​ឈ្មួញ​​នាំចូល​ពី​ប្រទេស​យួន​។ ការប្រកាស​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ត្រូវបាន​មជ្ឈដ្ឋា​ន​នានា​រិះគន់ថា ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រី​​កាំកុងត្រូល​តាម​ច្រកព្រំដែន ច្រកទ្វារ​អន្តរជាតិ និង​ច្រករ​បៀង ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​​ទំនិញ​ខូចគុណភាព ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​ដែលមាន​ផ្ទុក​សារធាតុ​​គីមី​ចូលមក​ចែកចាយ​លើ​ ទីផ្សារ​ក្នុងស្រុក​ខ្មែរ​។ យ៉ាងក៏​ដោ​យករណី​ឈ្មួញ​នាំចូល សាច់មាន់ សាច់គោ សាច់ជ្រូក ប្រហិត​ខូចគុណភាព និង​ទឹក​ស៊ុប​ជាដើម គឺជា​ការទទួលខុស​ត្រូវ​របស់​មន្ត្រី​​កាំកុងត្រូល​តាម​ច្រកព្រំដែន​ទាំងស្រុង។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1500ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1503ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1593ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1557ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1457ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1406ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1628ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1534ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1413ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1510ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38312នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    141483នាក់
ខែនេះ    524763នាក់
ឆ្នាំនេះ   1906995នាក់
សរុប   51266921នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:11