ព័ត៌មានក្ដៅ

    ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 12 ឆ្នាំ 2016 វេលាម៉ោង 01:45 នាទី ចំនួនអានៈ 1889

    ប្រជាពលរដ្ឋ​​ខេត្តសៀមរាប​សើច​ចង់ចុកពោះ ហើយ​ធ្វើការ​រិះគន់​យ៉ាង​ធ្ងន់ៗ​ទៅ​លើរបក​គំហើញ​ថ្មីនៃ ការ​ធ្វើ​ថ្នល់​របស់​មន្ទីរសាធារណការណ៍ និង​ដឹងជញ្ជូនខេត្តសៀមរាប ដែល​យក​ជ័រកៅ​ស៊ូ​​ដាក់ក្នុង​​ធុង​ស្រោច​ដំ​ណាំ​ហើយ​យក​ទៅ​ចាក់​លើ​ដី​ក្រហមតែម្តង ។

    កាល​ពី​ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៦នេះខាង​មន្ទីរ​សាធារណការណ៍បាន​ធ្វើ​ថ្នល់​នៅ​ចំណុច ភូមិ​គោគចក សង្កាត់​ស្វាយ​ដង្គម ខេត្តសៀមរាប ដែល​រង​ការ​រិះ​គន់​ពី​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ធ្ងន់។

    ពល​រដ្ឋ​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ បាន​ឃើញ​រូប​ភាព​នៃ​ការ​ធ្វើ​ថ្នល់​ខាងលើ​នេះ នាំ​គ្នា​អស់​ចំណើច​ ហើយ​គ្រវីក្បាល​​ថែម​ទាំង​ឆ្ងល់ថា តើ​ខាង​សាធារណការណ៍ គេ​ទៅ​រៀន​បច្ចេក​ទេស​ធ្វើ​ថ្នល់​ពី​ប្រ​ទេសណា​ដែរ? ពួកគាត់​បន្តឆ្ងល់ថា ប្រទេស​មហាអំណាច​ទាំង​តូច​ទាំងធំ ដូច​មិន​ដែល​បាន​បង្រៀន​បច្ចេកវិឡា​ធ្វើ​ថ្នល់​ដូច​របៀប​ខាង​លើ​នេះទេ ដែល​យក​ជ័រកៅ​ស៊ូចាក់​លើ​ថ្នល់​ក្រហម ហើយ​ប្រើ​ធុង​ស្រោច​ដំណាំ និង​ធុង​ថ្នាំប៉េ​ត្រូ។

    ពលរដ្ឋ​ខេត្តសៀមរាប​សូម​សំណុំ​ពរ​ទៅ​លោក អភិបាល​ខេត្ត និង​ថ្នាក់​ដឹក​នាំ​កំពូល​មេត្តាចុះ​ត្រួតពិនិត្យ​គុណ​ភាព​ថ្នល់​ខាង​លើ​នេះផង​ តើ​ត្រឹម​ត្រូវ​តាម​បច្ចេកទេសដែរឬទេ? ដើប្បី​ផល​ប្រយោជន៍រួម​ទាំងអស់​គ្នា។

    កម្ពុជាសុវណ្ណភូមិ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ប្រ​ធាន​មន្ទីរសាធារណការណ៍បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ការ​ទំនាក់​ទំនង តែបើ​យោង​តាម​បណ្តាញសង្គមរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន សៀមរាប បាន​អះអាងថា ការ​ធ្វើ​ថ្នល់​ខាង​លើនេះ​គឺទៅតាម​បច្ចេក​ទេសត្រឹមត្រូវ ហើយ​គ្រិះ​ក្រោម​កៅ​ស៊ូនោះ​វា​មាន​ពណ៍ក្រហម​ដូចដីក្រហម។

    បើ​ទោះ​ជាមាន​ការ​បក​ស្រាយពី មន្ទីរសាធារណការ និងដឹកជញ្ជូន សៀមរាប យ៉ាង​នេះ​ក៏ដោយ តែ​ពល​រដ្ឋ​នៅ​តែ​មិន​ជឿ ព្រោះ​ពួក​គាត់​មើល​ឃើញ​និងភ្នែក ហើយ​លោកអ្នក​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក អាច​មើល​តាម​រូប​ភាព​ ហើយ​ធ្វើការ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន​ថា វាជាដី​ក្រហម ឬគ្រួសក្រហម?៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន3899ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន616ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន3906ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន674ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន601ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1505ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន1909ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន613ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2405ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1000ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4687នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    33335នាក់
    ខែនេះ    200413នាក់
    ឆ្នាំនេះ   3275904នាក់
    សរុប   33942150នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:41