លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកតន់ហន់ទាំងយប់ទាំងថ្ងៃសមត្ថកិច្ចជំនាញមិនហ៊ានបង្រ្កាប

ដោយៈ សហការី ខេត្តពោធិ៍សាត់ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2016 វេលាម៉ោង 04:56 នាទី ចំនួនអានៈ 1598

ប្រភព​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​​ដ៏​​មាន​អំ​ណាច  ឈ្មោះ ច័ន្ទ ឃៀ​ង  ហៅ ង៉ោ​ម៉ៅ  នៅ​តែ​​បន្ត​​ប្រ​មូល​​ទិញ  និង​​​ដឹ​ក​ជ​ញ្ជូន​​ឈើ រាជ​​កុល (​ម្រិញ​) ល្បី​​ពេញ​​ខេត្ត​ពោធិ៍​សាត់ មិ​នដែល​​ក្រែ​ង​ញ​ញើត ចំ​ពោះ​​ប្រ​តិ​បត្តិ​ការ បង្ក្រា​ប​រ​បស់ ប្រ​មុខ​​រា​ជរ​ដ្ឋាភិ​បា​ល នោះឡើយ  ដូចជា​ពេលនេះ  ឈ្មួញ ង៉ោ ម៉ៅ  បាន​ប្រ​ប្រាស់​កម្មករ​ជាច្រើន​ស្ទួ​ច​លើក​ឈើ​ដាក់​ឡាន​យី​ឌុប​ដើម្បី​ដឹក​ចេញ​ពី​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់  ឆ្ពោះ​មក​ខេត្តកំពង់ស្ពឺ ដើម្បី​បន្តទៅ​ប្រទេស​វៀតណាម  តាម​ច្រក​តន់​ហន់  ខេត្តកំពត និង​ខ្លះទៀត  ទៅ​វៀតណាម  ដោយ​ឆ្លងកាត់ជាច្រើន  ខេត្តឆ្ពោះទៅស្វាយរៀង ​។

មន្ត្រីនគរបាល ខេត្តពោធិ៍សាត់ ឈ្មោះ ឆាង ម៉ៅ គឺជា​ឈ្មួញ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត​។ ក្នុង​មួយថ្ងៃៗ ក្រុម​លោក ឆាង ម៉ៅ បាន​ដឹកជញ្ជូន​ឈើ ចេញពី តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ មក​ចែកចាយ​តាម​ដេប៉ូ ក្នុងស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ និង​ខេត្ត កំពង់ឆ្នាំង តាម​រថយន្ត និង​រទេះគោ​ ​ក្របី មិនតិច​នោះទេ ហើយ​រឿង​ដែល​លោក ឆាង ម៉ៅ ហ៊ាន​ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត ដោយសារ មានការ​ឃុបឃិតគ្នាជាប្រពន្ធ័ និង​មាន ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ក្នុង​ជួរ គណៈ​អភិបាល ខេត្តពោធិ៍សាត់ ហើយធ្វើអ្វីៗតាមអំពើចិត្ត ។​

​សូម​​រំលឹកថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប រថយន្ត យី​ឌុប ដឹកឈើ រាជ​កុល ចំនួន ២​គ្រឿង ដែល​គេ​ស្គាល់ថា​ជា​របស់លោក ង៉ោ ម៉ៅ​។ ការបង្ក្រាប​រថយន្ត​ដឹកឈើ​នោះ បានធ្វើ​ឡើង​នៅ​ផ្លូវ ចេញពី​ស្រុក​វាលវែង ចំនួន ៣ រថយន្ត​យី​ឌុប ទៅកាន់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត បន្ត​ឆ្លងទៅ​វៀតណាម តាម​ច្រក​តន់​ហន់ កាលពី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​រហូត មកដល់ពេលនេះ លោក ង៉ោ ម៉ៅ នៅតែ​មិន​រាងចាល បន្ត​ពង្រីក មុខ​ជំនួញ​ឈើ កាន់តែខ្លាំង ផ្គើន​សមត្ថកិច្ច ថែម​ទៀតផង​។

​ប្រភព​ដដែល បាន​អះអាងថា លោក ង៉ោ ម៉ៅ មាន​តួនាទី ជា​នាយរង​ផ្នែក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ បាន​រកស៊ី​ហ៊ុន​គ្នា ជាមួយ​ឈ្មោះ ផាន់​នី មន្ត្រី​យោធា នៅ​កងពល​លេខ​១៤ និង​ឈ្មោះ វណ្ណ ជា​សមត្ថកិច្ច នៅ​ក្រុងភ្នំពេញ​។ អ្នក​ទាំង​៣ ល្បីឈ្មោះ​ពេញ ខេត្តពោធិ៍សាត់ ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់ ហើយ​ឮថា​ឈ្មោះ វណ្ណ ត្រូវជា​ប្អូនធម៌ លោក​អភិបាលខេត្ត ទើប​ពួកគេ​មានអំណាច ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​។ សូម​រំលឹកថា លោក ហេង សំបូ បច្ចុប្បន្ន​ជា ប្រធានស្តីទី សាខាគយ​និង​រដ្ឋាករ ខេត្តកំពត  កាល​នៅ​ជា​មេ​គយ ច្រក​តន់​ហន់ ធ្លាប់​ពាក់ព័ន្ធ​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ របស់លោក ង៉ោ ម៉ៅ  រហូត​មាន​លុយ ជ្រែ​ឡើង​តំណែង ជា​មេ​គយ​ខេត្តកំពត គួរ​ឲ្យ​ស្ញប់​ស្ងែ​ង​ផងដែរ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយពី​អ្នក​ពាក់ព័ន្ធខាងលើ​បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​បទសំភាសន៍​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2059ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2270ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9780ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1461ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1726ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1492ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1532ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4169ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1703ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4270ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7870នាក់
ម្សិលមិញ    16725នាក់
សប្ដាហ៍នេះ    36284នាក់
ខែនេះ    218412នាក់
ឆ្នាំនេះ   218412នាក់
សរុប   53817308នាក់
ថ្ងៃទី 22 ខែ 01 ឆ្នាំ 2025 ម៉ោង 10:57