ព័ត៌មានក្ដៅ

    អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុល្លារជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធច្បាប់

    ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2017 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1218

    ប្រភពព័ត៌មាន​ច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ម្សិល​មិញ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ចាន់​ស ស្រុកសូទ្រនិគម មានមន្ត្រីអាវុធហត្ថខេត្តសៀមរាបចំនួន២នាក់បាន​ធ្វើការស្ទាក់​ចាប់​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​របស់​ពល​រដ្ឋ​ចំនួន​មួយ​គ្រឿង​រួច​ដោះលែង​វិញ​ជា​ថ្នូរនឹង​លុយ១៥០០ដុល្លារអា​មេ​រីកកាំង។

    ប្រភពបាន​បន្តថា ការ​ដឹក​ឈើ​បន្តិច​បន្តួច​របស់​ពល​រដ្ឋ​នេះ​ គឺត្រូវ​បាន​បង់​លុយឲ្យ​សមត្ថ​កិច្ច​ជំ​នាញ​ដែល​ឈរជើង​នៅ​តាម​ដង​ផ្លូវ​គ្មាន​សល់​កន្លែង​ណាមួយនោះទេ ប៉ុន្តែ​មិនដឹងជាមូល​​ហេតុ​អ្វី បាន​ជាមាន​ប៉េអឹម​មក​ចាប់យក​លុយ​បន្ថែម​ពី​លើ​ខ្ទង់​ចំណាយ​ដែល​បាន​បង់​រួច​ទៅ​ហើយនោះ​។

    ម្ចាស់គោយន្តកន្ត្រៃឈ្មោះ តេង បានប្រាប់ថា​ប៉េអឹម​ដែល​មក​ចាប់​ឈើ​របស់​គាត់​នោះ​មាន​ឈ្មោះ លី ហួតហៅ តួក និងឈ្មោះ ស៊ុយ ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា​ប៉េអឹម នៅ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​លោក តេង បានបន្តទៀតថា នៅ​ព្រឹក​នោះពួក​គាត់​ទាំង​២នាក់ (ប៉េអឹមខាងលើ) បាន​កាក់​គោ​យន្ត​កន្ត្រៃ​រួចទាម​ទារ​លុយចំនួន ២០០០ដុល្លារអាមេរីកកាំង តែ​សម្រួល​គ្នា​ត្រឹម​១៥០០​ដុល្លារ ទើប​ពួក​គាត់​យល់​ព្រម​ដោះលែង​​គោយន្ត​ដឹក​ឈើ​ខាង​លើនេះ។ លោក តេង បាន​បន្ថែមថា តាម​ពិត​មុន​ដំ​បូង​ឈ្មោះ ស៊ុយ បាន​សុំ​ទិញឈើ​របស់​គាត់​ តែ​គាត់​មិន​ព្រម​លក់ឲ្យ ទើប​គាត់​ចេញ​មក​ចាប់​យក​លុយ​តែម្តង។

    ចំណែកលោកអនុសេនីយ៍ឯក លី ហួត ហៅ តួក មិនអាចទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែគ្មាន​អ្នកលើក​ទទួល។

    រីឯឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជា​ការកង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ដែរ​នៅ​ព្រឹក​ដដែលនេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ដូច​គ្នា​ផង​ដែរ។

    លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​សៀម​រាប​បាន​ប្រាប់​អោយ​ដឹង​ថា ករណីខាង​លើ​នេះលោក​នៅ​មិន​ទាន់ដឹងទេ ប៉ុន្តែ​លោកស្នើឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅតុលាការ បើ​សិន​ជា​មាន​ការ​ទាប្រាក់​ដូច​ការ​ចោទ​ប្រ​កាន់​មែន។

    ប្រ​ភព​ពី​ប្រ​ជា​ពល​ររដ្ឋ​នៅ​ឃុំ​កណ្តែក​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹងថា លោក​ប៉េអឹម​ឈ្មោះ​ ស៊ុយ​​ ខាង​លើ​នេះ​រក​ស៊ី​ដឹក​តែ​ឈើ​ ដឹក​រាប់​រយ​រាប់​ពាន់​រឺម៉ក​ចូល​ក្រុង​សៀមរាប តែ​មិន​ដែល​មាន​មេព្រៃ​ ឬ​ថ្នាក់​ដឹក​នាំ​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដល់​ពួក​គាត់​លឺ​ថា ឥឡូវ​មាន​ជំ​នាញ​ថ្មី​មួយ​បន្ថែម​ទៀត​ខាង​ដើរ​គាប​យក​លុយអ្នក​រក​ស៊ី​ តែ​មិន​ធ្វើ​តាម​ផ្លូវ​ច្បាប់។

    ពល​រដ្ឋ​អ្នក​ដឹង​ហេតុការណ៍ និង​ជន​រង​គ្រោះ​រង​ចាំ​មើល​ចំណាត់​ការ​របស់​លោក ប៉ោ វណ្ណនិត​ មេប៉េអឹម​ខេត្ត​សៀមរាប​ ធ្វើ​យ៉ាង​ណា​ចំពោះ​កូន​ចៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ ដែល​ដើរ​ប្រ​ព្រឹត្តអំ​ពើពុក​រលួយ​ ដើរ​គាប​ជំរិត​ទាប្រាក់​ពី​អ្នក​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​ដូច​ខាង​លើ​នេះ៕ សហការី + រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន10266ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន585ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន496ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន682ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន1133ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន878ដង ទំនៀមសែនក្រុងពាលី   អាន8884ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន625ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន1548ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1648ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      41065នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    180316នាក់
    ខែនេះ    367086នាក់
    ឆ្នាំនេះ   1965322នាក់
    សរុប   32631568នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:45