កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយការណ៍ដល់ចៅហ្វាយខេត្ត និងព្រះរាជអាជ្ញា

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 04 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 1504

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ពល​រដ្ឋ​ និង​អ្នក​សារ​ព័ត៌មាន​ជាង​១០​នាក់​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៧នេះ​អោយ​ដឹង​ថា កន្លែងអា​ជ្រៀក​ ​ស្តុក​ឈើក្រ​ញូងដ៏​មហិ​មា​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំអន្លងវែង ស្រុក​អន្លង់​វែង ​​​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ម្ចាស់​ជាជន​ជាតិ​វៀត​ណាម​ ឈ្មោះ ចែម៉ាយ ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាបប​ន្ទាប់​ពី​អ្នក​កាសែត​បាន​រាយការណ៍ទៅ​ ចៅហ្វាយ​ខេត្ត ចៅ​ហ្វាយ​ស្រុក មេព្រៃ និង​ព្រះ​រាជអាជ្ញា ប្រ​ហែលជាង​​មួយ​ម៉ោង​ក្រោយមក។

ប្រភព​ដដែល​បាន​អោយ​ដឹង​ថា ដំ​បូង​ឡើយ​គ្រុម​ឈ្មួញ​ឈើ​ក្រញូង​ខាង​លើ​បំ​រុង​បើក​ឡាន​បុក​ទំលុះ​ឡាន​អ្នក​កាសែត​ដើម្បី​បើក​ផ្លូវ​រត​គេច តែ​ដោយ​សា​ឃើញ​អ្នក​កាសែត​ច្រើន ហើយ​ឡាន​ច្រើន​គ្រឿង​ទៀត​នោះ​ទំ​នង​រត់​មិន​រួច ក៏​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ម៉ាង​ឆ្លាម​១គ្រឿង​នោះ សម្រេច​ចិត្ត​បើក​ថយ​ក្រោយបុក​ទំ​លុះ​ទ្វារ​របង​ខ្លួន​ឯងចូល​ទៅ​ក្នុង​ដី​របស់​ខ្លួន​វិញ។ ប្រភព​បាន​បន្តថា មុន​ពេល​សមត្ថ​កិច្ចទៅ​ដល់​កន្លែង​កើត​ហេតុ ក្រុម​ឈ្មួញ​បាន​ចល័ត​ឈើ​ក្រញូង​អស់​បី​ឡាន ចេញ​តាម​ទ្វារ​ក្រោយ។

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​នៅ​ម៉ោង​ជាង​៣រសៀល​នេះ​បាន​អោយ​ដឹង​ថា ឈើ​ក្រញូង​ដែល​នៅ​សល់​ក្នុង​កន្លលែង​ស្តុក​ខាងលើ​នេះ មិន​ក្រោម៤ទៅ​៥​តោន​នោះ​ទេ តែ​មិន​ទាន់​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បើក​ឃ្លាំង​នៅ​ឡើយ​ទេ ព្រោះ​លោក​ កូយ​-កាន់យ៉ា ព្រះ​រាជអាជ្ញា​ខេត្ត​ឧត្តរមាន​ជ័យ​មិន​ទាន់​ទៅ​ដល់។
សូម​អ្នក​អាន​រង​ចាំ​តាម​ដាន​បន្ត ថាតើ​ឈើ​ក្រញូង​របស់​ឈ្មួញ​ឈ្មោះ ម៉ាយ ជន​ជាតិ​វៀត​ណាម​នេះមាន​ប៉ុន្មាន​តោន​ពិត​ប្រាកដ ហើយ​សមត្ថ​កិច្ច​ និង​តុលាការ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត?៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1577ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2225ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1426ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1358ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1682ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2337ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1453ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន367ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1546ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1558ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      33353នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    136524នាក់
ខែនេះ    519804នាក់
ឆ្នាំនេះ   1902036នាក់
សរុប   51261962នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:35