ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា បាត់ឈើប្រហែលជាងពាក់កណ្តាលនៃចំនួនសរុបគ្រាន់តែដឹកពីស្រុកអន្លង់វែងទៅក្រុងសំរោង

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 05 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 05:43 នាទី ចំនួនអានៈ 1481

លោកសូតស៊ីសុឃៀង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាន​ស​ហ​ការ​ជា​មួយ​និង​កង​កំ​លាំង​អន្ត​រា​គមន៍​ពិ​សេស​នៃ​ស្នង​ការ​នគបាល​ខេត្ត​ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីត្រី ហង្សបូ បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​ដ៏​ធំ​ជាង​នៅ​ស្រុក​អន្លង់​វែង​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​របស់ជនជាតិវៀត​ណាម​ឈ្មោះ យាយម៉ៃ និង ឈ្មោះទូ ក្រោម​បទ​បញ្ជា​របស់​ឯក​ឧត្ត​មសរ​ថា​វីអភិបាលខេត្តឧត្តមាន​ជ័យ បន្ទាប់​ពី​ពល​រដ្ឋ​ និង​អ្នក​កាសែត​ជាង​ជិត​២០​នាក់​បាន​រាយ​ការណ៍ជូន។

ការ​បង្ក្រាប​ខាង​លើ​នេះ​ត្រូវ​បាន​មហាជន​និង​អ្នក​តាម​ដាន​ហេតុ​ការណ័​ដាក់​ការ​សង្ស័យ​ថា បាន​បាត់​វត្ថុ​តាង​ឈើ​ក្រ​ញូង​ជាង​ពាក់​កណ្ដាល​នៅ​ក្រោយ​ពេល​​សមត្ថ​កិច្ច​ចម្រុះ​ប្រ​មូល​វត្ថុ​តាង​ឈើ​ក្រ​ញូង​ទាំង​នោះ​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​គុម្ភៈ ឆ្នាំ​២០១៧ម្សិលមិញ។

ក្នុង​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​និង​ធ្វើ​ការ​រឹប​អូស​ឈើ​ក្រ​ញូង​ដែល​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ពេញ​របស់​​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ឧត្តរមានជ័យ ដោយ​ធ្វើ​កា​រឹប​អូស​បាន​ឈើ​ក្រូង​ជាង​២​តោន ​និង​ម៉ា​ស៊ីន​តាប​ចំ​នួន​៣​គ្រឿង​​ជញ្ជីង​​ថ្លឹង​​ និង​ផ្លែ​រណា​ជ្រាក​ជា​ច្រើន​នេះ​បើ​យោង​តាម​របាយ​ការ​របស់​សមត្ថកិច្ច។

ទីតាំង​ឃ្លាំង​លាក់​ទុក​ឈើ​ក្រ​ញូង​ដែល​សមត្ថ​កិច្ច​បង្ក្រាប​ខាង​លើ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍​ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយ​ដឹង​ថា​ឈើ​ក្រ​ញូង​ដែល​បាន​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​ខាង​លើ​មាន​ចំនួន​ជិត​៧តោន​ ដែល​ខុស​គ្នា​និង​របាយ​ការណ៍​សមត្ថ​កិច្ច ​ដូច​មេឃ​និង​ដី ដែល​គេ​សង្ស័យ​ថា សមត្ថ​កិច្ច​ទាំង​នោះ​បាន​ត្រូវ​រ៉ូវ​និង​ឃុប​ឃិត​គ្នា​យក​ឈើ​ទៅ​លក់​នៅ​គ្រា​ដែល​បញ្ជូន​វត្ថុ​តាង​ទាំង​នោះ​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ។

បើតាម​ការ​អោយ​ដឹង​ពី​អ្នក​ដែល​នៅក្នុង​ហេតុការណ៍​បង្ក្រាប​នោះ​ បានប្រាប់​​អោយ​ដឹង​ថា​ឈើ​ក្រញូ​
ង​ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន​ចំនួន​បីរថ​យន្ដ៖ ១-រថ​យន្ដ​សា​រ៉ែន​ ម៉ាក​អ៊ី​ស៊ុយៗ របស់​នគរបា​ល​អន្តរា​គមន៍​ស្នងការ ទី២-រថយន្ដ​ត្រៃ​តុន​របស់​ខណ្ឌ័​រដ្ឋា​បាល​ព្រៃ​ឈើ និង ទី៣-រថ​យន្ដ​ស្ទូច​ម៉ាក​ហ្វុយ​ស៊ (ជាប្រភេទ​ឡាន​ស្ទួច)។ អ្នក​នៅ​ក្នុង​ហេតុ​ការណ៍​បាន​បន្ថែម​ថា រថ​យន្ដ​ទាំង​៣គ្រឿង​នេះ​ដាក់​ឈើ​ពេញ​ៗ ទាំងអស់។ បើ​តាម​ការ​សន្និ​ដ្ឋាន​ទាំង​ក្រុម​ការ​ងា​រ​ចូល​រូម​ផ្សេង​នោះ​គ្រាន់​តែ​រថ​យន្ដ​ស្ទួច​១​គ្រឿង​ក៏​ផ្ទុក​បាន​ឈើ​ក្រ​ញូង​ជាង​៣តោន​ដែរ​ នេះ​មិន​គិត​ឈើ​ធ្នង់​បូក​ចូល​ជា​មួយ​ផងនោះ។

លោក សូតស៊ីសុខឃៀង ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ​លោក​មិន​បញ្ជាក់​អំ​ពី​ទិនន័យ​ពិត​អំ​ពី​វត្ថុ​តាង​បទ​ល្មើស​ឈើ​ក្រ​ញូង​ដែល​បង្ក្រាប​បាន​នោះ​ឡើយ​ នៅ​ថ្ងៃ​អា​ទិត្យ​ ទី៥ ខែគុម្ភៈ ឆ្នាំ២០១៧នេះ។

រី​ឯ​លោក អឹមសាវរឹទ្ធ ក៏​ឆ្លើយ​មិន​ខុស​គ្នា​ប៉ុន្មានដែរ​ លោក​ថា​រង​ចាំ​បន្តិច​បើ​ចង់​ច្បាស់​អោយ​សួរ​ទៅ​លោក ប្រៃងាម ដែល​ជា​មន្ត្រី​មន្ទីរព័ត៌​មាន​ទៅ​វិញ នេះ​ហើយ​ដែល​គេ​កំ​ពុង​សង្ស័យ​ថា​មន្រ្តី​ជំ​នាញ​ពាក់​ពន្ធ័​កំ​ពុង​តែ​ឆ្លើយ​ដាក់​គ្នា​ដែល​ធ្វើ​អោយ​វត្ថុ​តាង​ឈើក្រ​ញូង​បាត់​ច្រើន​ដ៏​សែន​លើស​លុប។

ចែម៉ាយ ឬយាយម៉ាយ ម្ចាស់​ឈើ​ក្រញូង​ខាង​លើ​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិកាល​ពី​ម្សិល​មិញ​​ថា គាត់​បាន​ព្យា​យាម​ខល​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​កាសែត​ជាង​១០នាក់​នោះ​ អោយ​ដក​ខ្លួន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​របស់​គាត់​ទៅ ចាំ​គាត់​អោយ​លុយ តែ​អ្នក​កាសែត​ទាំង​នោះ​មិន​ព្រម​ដក​ថយ រួច​ក៏បិទ​ទូរស័ព្ទ​បាត់​ទៅ។

សូម​ថ្នាក់​ដឹក​នាំ និង​ប្រ​ជា​ពល​រដ្ឋ​មិត្ត​អ្នក​អាន​ជួយ​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​ចំ​នួន​ឈើ​ដែល​ដាក់​៣​រថ​យន្ត​ខាង​លើ​ផង​ថា វា​អាច​មាន​ទម្ងន់​ប៉ុន្មាន​តោ?៕ ដោយ៖ សហការី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1605ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1564ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1514ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន3417ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1469ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1439ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1633ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1624ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1569ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2042ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49