ព័ត៌មានក្ដៅ

    ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេត្ត

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 2029

    មាន​សេច​ក្ដី​រាយ​ការណ៍​មក​ថា​សព្វ​ថ្ងៃ​នេះ​មាន​ក្រុម​ហ៊ុន​មួយ​ដែល​ទទួ​ល​បាន​ការ​ប្រ​មូល​ផល​អនុ​ផល​ព្រៃ​ឈើ​នៅ​ក្នុង​តំ​បន់​ដី​សម្បទាន​សង្គម​កិច្ច​គ្រួ​សារ​កង​ទ័ព​របស់​កង​ពល​ធំ​លេខ​៣​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិហារ ​ដោយ​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ ហើយ​​មិន​មាន​ការ​ត្រួត​ពិ​និត្យ​ពី​ស្ថា​ប័ណ​ជំ​នាញ​ដើម្បី​ប្រ​ម៉ូល​ថវិ​ការ​ចូល​រដ្ឋ​ ដែល​កំ​ពុង​តែ​ល្បី​ថា តំ​ណាង​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​ចែក​ចាយ​លុយ​ដល់​សមត្ថ​កិច្ច​ពាក់​​ព័ន្ធ​​គ្រប់​​ស្ថាប័ណ​ រហូត​ដល់​ទៅ​បី​ខេត្ត​ គឺ​ខេត្ត​ព្រះ​វិហារ​ ខេត្តឧត្តមានជ័យ​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ។

    ប្រ​ភព​ពី​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិ​ហារមក​ថា​ មាន​ព្រៃ​​ស​ហគមន៍​ជា​ច្រើន​ដែល​កំ​ពុង​តែ​រង​ការ​កាត់​បំផ្លាញ់​ពី​សំ​ណាក់​​ក្រុម​ហ៊ុន​ដែល​បាន​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​និង​អាជ្ញាធរ​និង​ស្ថា​ប័ណ​ពាក់​ព័ព្ធ​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​យ៉ាង​អនាធិប្ប​តេយ្យ​ទាំង​ចេញ​ពី​ព្រៃ​ទាំង​ដឹក​យក​ទៅ​ចែក​ចាយ​ទៅ​តាម​ដេប៉ូ​នៅ​ ខេត្ត​បន្ទាយ​មានជ័យ។

    បើ​តាម​ការ​អោយ​ដឹង​ពី​នាក់​ជិត​ស្និត​និង​ក្រុម​ហ៊ុន​ពឹង​ពាក់​ជួយ​មើល​ការ​ខុស​ត្រូវ​តាម​ដង​ផ្លូវ​ខេត្ត​ឧត្តរ​មាន​ជ័យ​មក​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​ហ៊ុន​ខាង​លើ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ទៅ​ចែក​ចាយ​ដេ​ប៉ូ​នៅ​
    ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​ចំនួន​​១១​រថ​យន្ដម៉ាក​យី​ឌុប​​​ហើយបើ​គិត​ត្រឹម​យប់ថ្ងៃទី២០​ ខែគុម្ភៈ ឆ្នាំ២០១៧នេះ​ ដែល​រថយន្ត​នីមួយៗ​សុទ្ធតែ​ដាក់​ឈើ​លើស​ទម្ងន់ ​ដែល​សាធារណការណ៍បាន​កំណត់​ ដោយ​ក្នុង​មួយ​រថ​យន្ដ​ម៉ាក​យី​ឌុប​ផ្ទុក​ឈើ​បាន​ជាង​៥០​ម៉ែត្រ​គូប​ឯណោះ។

    យោង​តាម​របាយ​ការណ៍​ដែល​អ្នក​យក​ព័ត៌​មាន​យើង​ទទួល​បាន​ខ្លះៗនោះ៖ ១-​នៅ​យប់​ថ្ងៃទី​១៥គុម្ភៈ​ ឆ្នាំ២០១៧ ក្រុម​ហ៊ុន​ខាង​លើ​ក៍​បាន​ធ្វើ​សកម្ម​ភាព​ដឹក​ឈើ​ចេញ​ពី​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ធ្វើ​ការ​ចែក​ចាយ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ពេញ​ ១រថ​យន្ដ​ម៉ាក​យី​ឌុប​ ២-ថ្ងៃទី១៧ ចំនួន​៣រថយន្ត ៣-ថ្ងៃទី១៨​ចំនួន​៣រថ​យន្ត​ និងទី៤-​យប់​ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧​នេះចំនួន​៣រថ​យន្តទៀត។

    ក្រុម​ហ៊ុន​នេះ​ដែរ​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​ស្រុក​ជាំ​ក្សាន្ដ​រាយ​ការណ៍​មក​ថា បាន​កាប់​ ​អារជ្រៀក​បំផ្លាញ​ព្រៃឈើ​យ៉ាង​អា​នា​ធិប្ប​តេយ្យ​មិន​ថា នៅ​ក្នុង​តំ​បន់​ដី​សម្បទាន​សង្គម​កិច្ច​គ្រួសារ​កង​ទ័ព​គំ​រប​ព្រៃ​ឈើ​អចិន្រ្តៃ​របស់​រដ្ឋ​ឬ​ក៏​​ព្រៃ​សហ​គមន៍​នោះ​ឡើយ​ ពោល​គឺ​កាត់​គ្មាន​សល់​ចន្លោះ​ឡើយ។

    ក្រុម​ហ៊ុន​មិន​ច្បាស់លាស់​ខាង​លើ​នេះ​ មិន​ត្រឹម​តែ​បំ​ផ្លិច​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ បំ​បាត់​ពន្ធ​ចូល​រដ្ឋ​ និង​ថែម​ទាំង​បំ​ផ្លាញ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដោយ​ដឹក​ជញ្ជូន​ឈើ​លើស​ចំ​ណុះ​ដែល​ផ្វើ​អោយ​ផ្លូវ​ជាតិ​លេខ​១៧៤ រង​ការ​ទ្រុឌ​ទ្រោម​ជា​បន្ដើរ​ហើយ។

    ប្រភព​ពី​អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹង​ថា អ្នក​ចេញ​មុខ​រត់ការ​ណ៍បង់​លុយ​តាម​ដង​ផ្លូវ​ អោយ​​​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះមាន​ច្រើន​នាក់​ ក្នុង​នោះ​គេ​ស្គាល់​មនុស្ស​២ពីរនាក់​ម្នាក់ឈ្មោះ​ មាន ភេទប្រុស មានតួនាទីជាប៉ូលីស​អត្តរាគមន៍ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឧត្តរមានជ័យ ម្នាក់​ទៀត​ឈ្មោះ តាប ភេទប្រុស ជាទាហ៊ាន​នៅ​កង​ពល​លេខ​៤។

    ប្រជា​ពល​រដ្ឋ​សូម​អំ​ពាវ​នាវ​ដល់រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​បរិស្ថាន ជាពិសេស​​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ តែង​តាំង​បន្ថែម​ក្នុង​ការ​បង្ក្រាប​​​បទ​ល្មើស​ព្រៃ​ឈើ​សូម​ជួយ​ដាក់​ការ​ស៊ើប​អង្កេត​ និង​ចាត់​វិ​ធាន​ការ​ទៅ​លើ​ក្រុម​ហ៊ុន​នេះ​ដែល​កំ​ពុង​តែ​បំ​ផ្លាញ​​សម្បត្តិ​ធម្មជាតិ​ដែល​ជា​សម្បត្តិ​រួម​របស់​រាស្ត្រ​ និង​រដ្ឋ​៕ សហការី + ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន578ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន563ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន5109ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន608ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន3453ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1464ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន216ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន698ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន805ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន589ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      78956នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    218207នាក់
    ខែនេះ    404977នាក់
    ឆ្នាំនេះ   2003213នាក់
    សរុប   32669459នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:14