ព័ត៌មានក្ដៅ

    ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុមហ៊ុនសំអាតបាតអាងទំនប់វារីអគ្គីសនីសេសានក្រោម២មុនដឹកចេញយកទៅលក់ចែកចាយតាមបណ្តារខេត្តក្រុងនានា

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 10:57 នាទី ចំនួនអានៈ 1575

    ក្រុម​ហ៊ុន​សំអាត​បាតអាង​ទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២ ដែល​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​មក​ថា ជា​របស់​លោក ឧកញ្ញា គិត-ម៉េត ដែល​ជា​អ្នក​មាន​មហាសាលម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​​ក្រុម​ប្រជាសហគមន៍ក្នុង​ឃុំស្រែគរ​​ឲ្យ​ដឹង​​ថា ​មាន​រថ​យន្ត​បង្កុង​ និង​រថ​យន្ត​​យី​ឌុប​ជា​​ច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ដឹកឈើប្រណិត​ខុស​ច្បាប់​ចេញ​ពីតំបន់ក្រៅបាត​អាង ​ចូល​ទៅក្នុង​តំ​បន់​បាត​អាង​រួច​ទើប​​ដឹក​ចេញ​ពី​តំ​បន់​បាត​អាងយក​​ទៅ​​លក់​ចែក​ចាយ​តាម​​បណ្តា​រ​ខេត្ត​នា​នា​យ៉ាង​រលូន​​​​គ្មាន​សមត្ថកិច្ច​ណាម្នាក់​ហ៊ាន​ក្អកនោះទេ ដែល​នេះ​ជាហេតុ​ធ្វើ​អោយ​ក្រុម​សហគមន៍និង​ពល​រដ្ឋ​មាន​ការ​សង្ស័យថា អាច​មាន​ការ​ពុក​រលួយ​ណាមួយ​រវាង​​ម្ចាស់​ក្រុម​ហ៊ុន​និង​សមត្ថកិច្ច​គ្រប់​គ្រង​នៅ​ទី​នោះ។​

    ប្រភពពីប្រជាពលរដ្ឋរស់នៅ​ក្នុង ​ស្រុក​សេ​សាន​​ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងទៀត​​ថា បទល្មើស​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើចេញ​ពី​តំ​បន់​ខាង​ក្រៅ​បាត​អាង​ទំ​នប់​វា​រី​អគ្គិស​នី​សេ​សាន​ក្រោម២ កំពុងកើតឡើង​យ៉ាង​រាល​ដាល​ដោយ​សារ​ក្រុម​ឈ្មួញ ប្រើ​ប្រាស់​អា​ជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន​សំ​អាត​បាត​អាង​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់។

    ប្រ​ជា​ស​ហគមន៍​ក្នុង ឃុំស្រែគរ ស្រុកសេសាន បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង​សមត្ថ​កិច្ច ពាក់​ព័ន្ធ​ដទៃទៀត មិន​ត្រួត​ពិនិត្យ​ឈើ​ខុស​ច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញ​ពី​តំ​បន់​ក្រៅ​បាត​អាង​ ចូល​ទៅ​ក្នុង​តំ​បន់​ផ្ទៃ​អាង​ទំនប់ វារីអគ្គិស​នី​សេ​សាន​ក្រោម២​នោះ​ទេ ដោយ​ពល​រដ្ឋ​ចោទ​សួរ​ថា មក​ពី​អំ​ណាច​ និង​ទឹក​ប្រាក់​លោក ឧកញ្ញា គិត-ម៉េង ធំពេកមិន​ហ៊ាន​បង្ក្រាប​ ឬ​មក​ពី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ណាមួយទេដឹង?

    សកម្មជន​ព្រៃឈើក្នុង​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាលបានឲ្យ​ដឹងថា ឈើក្នុង​ផ្ទៃ​អាង​ទំ​នប់​វារីអគ្គិស​នី​សេ​សានក្រោម២ដែល​ជា​ក្រុម​ហ៊ុន​របស់​លោកឧកញ្ញា​គិត​ម៉េង​នេះ ​ត្រូ​វបាន​បំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥មក​ម្លេះ ព្រោះក្រុម​​ឈ្មួញ​បាន​ កាប់ ​ដឹកជញ្ជូន ​ធ្វើ​អា​ជីវ​កម្ម ​យ៉ាង​ពេញ​បន្ទុក។ ចំ​ណែកឯ​​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​បច្ចុប្បន្ននេះ ​គឺ​ជា​ឈើ​ដែល​គេ​កាប់​នៅ​ក្រៅ​តំ​បន់​បាត​អាង​ទំ​នប់​វារីអគ្គិស​នីហើយ​​ជ្រក​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន​​សំអាត​បាត​អាង​តែ​ប៉ុណ្ណោះ។

    លោក សេង មេការ​ម្នាក់​របស់​លោក​គិត​ម៉េង​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា ជាអ្នក​ចាំ​សម្រប​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​​​ជា​មួយ​សមត្ថកិច្ច​គ្រប់​ជំនាញ​​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេនៅ​ព្រឹក​ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទចូល​និយាយ​បាន​តែ​បី​បួន​ម៉ាត់​ លោក​ឆ្លើយ​ថា ជាប់​រវល់​មេខលមក​ចាំ​លោក​ខល​មក​វិញ រួច​ក៏បាត់​សូន្យ​ឈឹង​។

    កម្ពុជា​សុវណ្ណភូមិ​ក៏​មិន​អាច​សុំ​ការ​​សុំ​ការ​បក​ស្រាយ​ពី​លោកឧកញ្ញា គិត​-ម៉េង បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

    សម្តេច​ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្លាប់​សួរ​មន្ត្រី​ក្រោម​ឱវាតរបស់​ខ្លួន​ពាក់​ព័ន្ទ​ទៅ​និង​បទ​ល្មលស​ព្រៃឈើ​​ថា ˝តើ​ភ្នែក​ទៅ​ណា​អស់ហើយ ព្រោះ​ឈើ​គេ​ដឹក​នឹង​ឡាន ឬមួយ​អាហ្នឹង​ៗ​គេ​ដែរ?˝ តែ​សំនួរ​របស់​សម្តេច​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ មិន​បាន​មួយ​ចំអិន​កម្ពឹសផង​ មន្ត្រី​ក្រោម​ឱរបស់​សម្តេច​ នាំ​គ្នាលួច​ស៊ី​ក្រោម​តុដដែល។

    មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​គួរ​ចាត់​វិធាន​ការ​លើ​ករណី​ខាងលើ​នេះផង កុំចាំ​តែ​សម្តេច​ស្រែក​ទើប​ក្រោក​ពី​ដេកទាំង​មមីង​មមើង​រត់​ឆ្លេឆ្លា​ដូច​មាន់​រក​ពង​នោះ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន952ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1127ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន687ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន11246ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន943ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន964ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន954ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2378ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន1906ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន7286ដង
    ព័ត៌មានផ្សេងៗទៀត
    ខួបកំណើតសម្តេចហ៊ុនសែន
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1914នាក់
    ម្សិលមិញ    5791នាក់
    សប្ដាហ៍នេះ    17096នាក់
    ខែនេះ    11107នាក់
    ឆ្នាំនេះ   3033983នាក់
    សរុប   38190088នាក់
    ថ្ងៃទី 03 ខែ 12 ឆ្នាំ 2020 ម៉ោង 10:36