កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំរបស់លោក សថាវី អភិបាលខេត្តឧត្តរមានជ័យ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1383

ក្រោម​ការ​ដឹក​នាំរបស់​លោក សថាវី អភិបាលខេត្តឧត្តរមានជ័យគេ​សង្កេត​ឃើញថា មាន​បទ​ល្មើស​ជាច្រើន​ករណី​បាន​កើត​ឡើង​ជាហូរហែដូច​ជា​បទ​ល្មើស​ព្រៃឈើ ការ​លេង​ល្បែង​ស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ ហើយ​ជាពិសេសនោះ​គឺ​លោកអភិបាល​ខេត្ត​រូប​នេះបាន​អនុញ្ញាតិអោយ​ជន​ជាតិ​ថៃចូល​មកបើក​បន​​លេង​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលភ្នាល់​គ្នា​ដាក់​លុយជា​មួយជន​ជាតិខ្មែរ ដែល​សកម្ម​ភាព​នេះ​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ខឹង​សម្បារយ៉ាង​ខ្លាំង។

បន​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលខាងលើនេះស្ថិតនៅក្នុងភូមិ​អូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ភាគ​ច្រើន​គេលេង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ក្រោម​ការ​វៀប​ចំរបស់​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅ​មាត់ច្រកអន្តរជាតិជាំសាងាំ ជាអ្នករៀបចំឡើង។

ប្រជាពលរដ្ឋ​សម្តែងការ​មិន​ពេញ​ចិត្តយ៉ាងខ្លាំងដោយ​ពួកគាត់​បានថ្លែងថា ការ​បាញ់​ជ្រូចភ្នាក់​ដាក់​លុយ​រាប់​សិប​លាន​នេះគឺ​ហាក់​តែកំពុង​បំផ្លាញសុខ​ភាព​របស់​ពួកគាត់ដោយ​ផ្សែងរំសេវ ម្យ៉ាង​ទៀតសំបកកាំជ្រូចដែល​ធ្វើ​អំពី​បំពង់​ទីបជ័រ បំពង់​ឬស្សី ដែល​មាន​ប្រវែងចាប់​ពី៦ទៅ៩ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ទៅ​លើ​មេឃ​ដែល​មានរយៈកំពស់ចាប់ពី១ទៅ២ពាន់ម៉ែត្រ រួច​ធ្លាក់​សំបក​ចុះ​តាម​វាល​ស្រែ តាម​ព្រៃ តាម​ភូមិ​អ្នក​ស្រុក ធំ​ក្លិន​ឆ្ងៀម​ឈួល​ពុល​ទាំងមនុស្ស​ទាំងសត្វ។

អ្នក​ចូលលេង​ល្បែង​ភ្នាល់កាំជ្រូច​ខាងលើនេះបាន​អោយ​ដឹងថា អ្នក​ដែល​ចូល​ទៅ​មើល​ការ​ភ្នាល់​កាំជ្រូច ត្រូវ​បាន​គេ​លក់​សំបុត្រមួយតំលៃ៥រយ​បាត (ជិន៦ម៉ឺនរៀល)។

យោង​តាមប្រភពព័ត៌មានពីពលរដ្ឋ​ថៃបាន​អោយ​ដឹងថា នៅ​ស្រុក​ថៃត្រូវ​បាន​គេហាម​ប្រាមដោយ​ច្បាប់​ មិន​អនុញ្ញាតិអោយ​លេង​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចនេះទេ តែ​នៅ​ស្រុក​ខ្មែរ​បែ​ជា ​លោក សថាវី អភិ​បាល​ខេត្តឧត្តរ​មានជ័យរូប​នេះ ​បើក​ចំហរ​អោយ​គេ​បើក​បទ​ល្បែង​ដ៏ចម្លែក ដែល​ស្រុក​គេ​មិន​អនុញ្ញាតិ​អោយ​លេង​ដាច់​ខាត។

ការលេង​ល្បែងខាងលើនេះ គេបានសរសេរលើបដាថា ˝អបអរសាទរ ពិធីបើកលេងអុជកាំជ្រូច ជាល្បែងភ្នាល់​ស៊ីសងផ្តាច់មុខ ជាអចិន្តៃ្រយ៍ នៅភូមិអូរថ្ម ឃុំត្រពាំងព្រីយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០១៧˝ ដែល​មានរូប​ព្រះឆាយាល័ក្ខរបស់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋ​កម្ពុជាមានការងឿង​ឆ្ងល់​យ៉ាងខ្លាំង ថាហេតុអ្វី​បាន​ជាលោក សថាវី អភិបាល​ខេត្តរូបនេះ បើក​ដៃ​អោយ​ក្រុម​បើក​បន​ល្បែង​ យក​ព្រះឆាយាល័ក្ខព្រះមហាក្សត្រធ្វើ​ជាខែលក្នុងការ​បើក​បន​ល្បែង​ស៊ី​សង​បែប​នេះ?

ពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង សំនូមពរ​ទៅ​ដល់​ សម្តេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅ​លោក​អភិ​បាល​ខេត្ត សថាវី អោយ​បញ្ឈប់​ការបើក​បន​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចម៉ីស៊ីល​ ដែល​ការ​លេង​ល្បែង​នេះវា​ផ្ទុយ​ពី​គោ​ល​នយោ​បាយ​ ភូមិឃុំ​មានសុវត្ថិភាព ដែល​​រដ្ឋាភិបាលដាក់ចេញ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1732ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1847ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1419ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2140ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2179ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1320ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1960ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1787ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1526ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1463ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      16351នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    162835នាក់
ខែនេះ    546115នាក់
ឆ្នាំនេះ   1928347នាក់
សរុប   51288273នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:05