លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានធ្វើទារុណកម្ម ប្រើអំពើហឹង្សា និងគំរាមបាញ់សម្លាប់

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1389

អំ​ពើ​ហឹង្សា​មួយ​បាន​កើត​ឡើង​បង្ករ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ភ័យ​ស្លន់​ស្លោ​ពី​សំ​នាក់​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ជិត​ខាង​ស្មាន​ថា​ ជា​ករ​ណី​ចោរ​ប្លន់​ បង្ករ​ឡើង​ដោយ​មន្ត្រី​យោ​ធា​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ ប្រ​ដាប់​ដោយ​អាវុធ​ពីរ​ដើម វែង​មួយ​ដើម​ ខ្លី​មួយ​ដើម​ មិន​ស្គាល់​ម៉ាក បាន​ចុះ​មក​ភ្ជុង​គំ​រាម​ថា​បាញ់​សំ​លាប់​ ហើយ​បាន​ធ្វើទា​រុណ​កម្ម​លើ​រូប​រាង​កាយ យ៉ាង​តំ​ណំ​ទៅ​លើ​ពល​រដ្ឋ​ម្នាក់​ឈ្មោះ ផុន-ម៉ាប់ ដោយ យក​លេស​ថា​ ជន​រង​គ្រោះខាង​លើ ជំពាក់​លុយ​មិន​សង​ក្នុង​ជំនួញ​រកស៊ី​​ឈើ​ខុស​ច្បាប់​ជា​មួយ​គ្នា។

ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​ អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ពាក់​ព័ន្ធ​នឹងការ​ចោទ​ប្រ​កាន់​ខាង​លើ ​លោក ស៊ុន-ប៊ូរ៉ា មេ​​បញ្ជា​ការ​រង គរ៥ បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​តាម​ទូរ​ស័ព្ទថា ការ​ចោទ​ប្រកាន់​ខាង​លើ​គឺមិន​ត្រឹម​ត្រូវ​ទេ វា​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត។ លោកបូរ៉ាបាន​បន្ថែមថា ពលរដ្ឋ​ខាង​លើ​នេះបាន​យក​លុយ​គាត់​ជាង​១លានរៀល​ រយៈពេល​ជាង​២ឆ្នាំ​ហើយ ដោយ​សន្យាថា និង​អារឈើ​គ្រឿង​ធ្វើ​ផ្ទះ​លក់​អោយ​រូប​លោក តែ​ពលរដ្ឋ​នេះ​បាន​កុហក់​គាត់​តែរហូត​ ថាថ្ងៃនេះថ្ងៃនោះ ហើយ​ពោល​ពាក្យ​ផ្ចាញ់​ផ្ចាលថា ចាំបាច់​ទាញឹក​ធ្វើ​អី បើ​គេ​អារ គេ​យក​ទៅ​អោយ​វាឃើញ​ហើយ បើ​មិន​ឃើញ​មាន​ន័យថាអត់​ទាន់​បានអារ។ លោកបូរ៉ាបន្ថែមថា គ្រាន់​តែទាញ​កអាវ​លេង​ ក្នុង​នាម​ស្គាល់​គ្នា មានបានថាបាញ់​បោះឯណា បើ​មិន​ជឿសួរអាជ្ញាធរទៅ។

ដោយ​ឡែក​លោក ស៊ុន ប៊ូរ៉ាន់ មេ​បញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រា​សាទ​បាន​អោយ​ដឹង​ថា​ ពិត​ជា​មាន​ករណី​ខាង​លើ​កើត​មានមែន តែ​ដោយ​សារ​ជន​រង​គ្រោះ​ខាងលើ​នេះ​និ​យាយ​ឈ្លើយគ្មានការ​គួរសម។

លោក ស៊ុន-បូរ៉ាន់ មេសឹករងស្រុក​ត្រពាំងប្រាសាទរូប​នេះ ត្រូវបានគេអះអាងថា ជាបងប្រុសបង្កើត​របស់​លោក ស៊ុន-បូរ៉ា ដែល​ជា​ខ្នង​បង្អែកមួយរបស់​លោក ស៊ុន-បូរ៉ា ក្នុង​ការ​ប្រកបមុខ​របររក​ស៊ី​ដឹក​ឈើ​អា​ណា​ធិប្យ​តេយ្យ។

តែទោះ​បី​ជា​យ៉ាង​ណាក៍​ដោយ ឯក​ឧត្តម​ តុន-ញ៉ាណ មេបញ្ជាការសឹងរង ខេត្តឧត្តរមានជ័យ បាន​ថ្លែង​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ពាក់​ព័ន្ធ​ទៅ​និង​រឿង​រ៉ាវ​ខាង​លើ លោក​និង​ស្រាវ​ជ្រៀវ​ ហើយ​និង​ដាក់​ពិន័យ​អ្នក​ប្រ​ព្រឹត្តិ​ខុស​ទៅ​តាមផ្លូវ​ច្បាប់​យោធា។

គេ​សង្កេត​ឃើញថា ជំនួញឈើ​ក្រញូង​នៅ​ខេត្តឧត្តរមានជ័យ​គឺ​កើន​ឡើង​ជាហូរហែរ​តែ​រហូត​ដោយ​គ្មាន​ទីបញ្ចប់ មិន​តែ​ប៉ុណ្ណោះ​ជំនួញ​ឈើ​ក្រញូង និង​ប្រភេទ​ឈើ​ខុស​ច្បាប់​ផ្សេងៗ បាន​ចរាចរណ៍​ យ៉ាង​គគ្រឹគ គគ្រេងដោយ​សេរី ដោយ​ចំហរ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ស-ថាវី អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​សម្តី​គគ្រាត​គគ្រើម​រូប​នេះ៕សហការរី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1374ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1834ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1617ដង បុណ្យចូលឆ្នាំខ្មែរ   អាន2504ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1483ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1735ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1397ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1403ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1414ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1532ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43251នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    146422នាក់
ខែនេះ    529702នាក់
ឆ្នាំនេះ   1911934នាក់
សរុប   51271860នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 23:46