ព័ត៌មានក្ដៅ

    បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់អហង្កាថា លោកមិនបានប្រើហឹង្សា និងមិនបានគំរាមបាញ់ពលរដ្ឋដូចការចោទប្រកាន់នោះទេ

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 978

    នៅ​រសៀល​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧នេះ លោក ស៊ុន-បូរ៉ា មេបញ្ជាការ​រង គ៥ យោធា​សឹករង​ស្រុក​ត្រពាំង​ប្រាសាទបាន​ខល​ទូរស័ព្ទ​មក​ប្រាប់​កម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត​​ថា ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ថាលោកប្រើ​អំពើ​ហឹង្សា វាយដុំច្រំធាក់ និង​គំរាម​យក​​កាំភ្លើង​មក​បាញ់​​សម្លាប់​នោះ វាជារឿង​មិន​ពិត​នោះទេ ហើ​យ​សូម​អោយ​កម្ពុជាសុវណ្ណភូមិជួយ​ចុះបកស្រាយ​បំភ្លឺ​។

    លោក ស៊ុន-បូរ៉ា បាន​ធ្វើ​ការ​បដិសេធម្តងរួច​ទៅ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី២០នេះនៅ​ពេល​អ្នក​សារ​ព័ត៌​មាន​យើង​​ខលទូរស័ព្ទសុំធ្វើបទ​សម្ភាសន៍ពាក់​ព័ន្ទ​ករណី​ខាង​លើ​ ហើយ​នៅ​រសៀល​ថ្ងៃទី២០​ដដែល​នេះ លោក​បាន​ខលទូរស័ព្ទមក​​ទី​ចាត់​ការ​​សារព័ត៌មានកម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត សុំ​អោយ​ជួយ​ចុះ​បក​ស្រាយ​បំភ្លឺ ក្នុងករណីមានការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ដែល​ជាកូន​បំណុល​របស់​លោកជាង​២ឆ្នាំមកហើយនោះ។

    លោក ស៊ុន-បូរ៉ា បានរៀបរាប់ថា ឈ្មោះ ផុន-ម៉ាប់ នេះបានជំពាក់លុយគាត់ជាង​១លាន​រៀល​ ជាង​២​ឆ្នាំ​ហើយ កាលពី​ខ្ចីលុយ​បាន​សន្យាថា និង​អារឈើគ្រឿង​ធ្វើ​ផ្ទះ​អោយ​លោក​ក្នុង​ពេល​ឆាប់​ៗ តែពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ពី​មួយខែទៅមួយខែទៀត ពីមួយឆ្នាំទៅ​ជាជាង២ឆ្នាំ នៅ​តែមិន​បាន​ឈើ​ប្រគល់​អោយ ហើយ​ថែមទាំង​​ប្រើ​ពាក្យ​សម្តីត្រគោះបោះបោកថា ចាំបាច់​ទាញឹកញាប់​ធ្វើ​អី បើ​គេអារឈើ​បានគេ​យក​ទៅ​អោយហើយ បើ​មិន​ទាន់​ឃើញ​ឈើ​មានន័យ​ថា មិន​ទាន់​បាន​អារនោះទេ។

    លោកបូរ៉ាបន្តថា លោក​ពិត​ជាបាន​ទាញ​កអាវ​លោក ផុន-ម៉ាប់​ ពិត​ប្រាកដ​មែនក្នុង​ន័យលេង​សើច​ផង​ព្រោះ​មនុស្សស្គាល់​គ្នា តែ​មិន​បាន វៃដំច្រំធាក់​ ឬ​គំរាម​បាញ់​ដូចការ​ចោទប្រកាន់​នោះទេ សូម​ថ្នាក់​លើ​ និង​ថ្នាក់​ដឹក​នាំ​មេត្តាធ្វើ​ការ​សិក្សាស្រាវ​ជ្រាវ​ចុះ ជាពិសេសអាច​សួរទៅអាជ្ញាធរបាន។

    សូមរំលឹកផងដែរថា ហេតុការ​ណ៍​ខាង​លើ​នេះបាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​​អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។

    សូមមិត្តអ្នកអានចុច​លើចំណងជើង ​ឬលីងដែល​នៅ​ក្នុងវង់ក្រ​ចកនេះ (http://www.ksnews.info/detail.php?m=10&id=3014)​ ដើម្បី​អានអត្ថបទ​ដើម​ដែល​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ចោទថា លោក ស៊ុន-បូរ៉ា គំរាម​កំហែកលើរូបលោក៕ ដោយ៖ផ្លុងរ៉េត 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន952ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1161ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន559ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1395ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន747ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន727ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន727ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន436ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន6375ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន655ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      216នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53856នាក់
    ខែនេះ    220934នាក់
    ឆ្នាំនេះ   3296425នាក់
    សរុប   33962671នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:59