អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ្រាន់តែហៅមកសួរនាំក្រែងកាសែតក្លែងក្លាយ

ដោយៈ រ៉េត ខេត្តរតនៈគីរី ថ្ងៃទី 07 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 03:31 នាទី ចំនួនអានៈ 1560

នៅព្រឹកថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧​នេះ អ្នក​យក​ព័ត៌​យើង​បាន​រាយការណ៍​មកថា មាន​ក្រុម​អ្នក​កាសែត​មួយក្រុម​មានគ្នាង​ប្រហែលជាង​​២០​នាក់​​ បាន​ចុះ​ទៅ​ថត​រថ​យន្ត​សាន់យ៉ុង រថយន្តធួរីស រថយន្តកាមរី ដឹក​ឈើប្រណិត​អត់​ច្បាប់​ចេញពី​ខេត្ត​រតនៈគីរី យក​ទៅ​លក់​នៅ​​ប្រ​ទេស​វៀត​ណាម​ តាម​ច្រក​អូរយ៉ាដាវ បន្ទាប់​មក​ត្រូវ​បាន​អនុប្រ​ធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ហៅ​​ទៅ​សាកសួរដេញ​ដោល​ និង​ថត​កាត​ការសែត​របស់​ពួក​គេ​ថែម​ទៀត​ផង។ ខាងក្រោមជាវីដេអូរថយន្តដឹកឈើនៅច្រកអូយ៉ាដាវព្រឹកមិញ៖

ពាក់​ព័ន្ធ​ទៅ​និង​ការ​ចោទ​ប្រកាន់​ថា ប៉ូលីស​អន្តោ​ប្រវេស​ច្រកអូយ៉ាដាវ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ប្រហែលជាង​​២០​នាក់​ខាង​លើ​នេះ លោក សុខ-សំអាន អនុប្រធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ច្រក​​អូយ៉ា​ដាវ​បាន​ប្រាប់កម្ពុជា​សុវណ្ណភូមិ​​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧​ដដែល​នេះថា លោក​មិន​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​នោះ​ទេ លោក​គ្រាន់​តែ​ហៅ​អ្នក​កាសែត​មក​នែ​នាំ​ពី​គោល​ការណ៍​របស់​ថ្នាក់​លើ​ដូច​ជា៖

ទី០១-អ្នក​កាសែត​ទាំង​អស់​មុន​មក​ធ្វើ​ការ​នៅ​ទី​នេះ​ត្រូវ​ទៅ​​សុំ​ការ​អនុញ្ញាតិ​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាមុនសិន។ ហើយ​ការ​យក​កាត​របស់​អ្នក​កាសែត​មក​ថតកាល​ពី​ព្រឹក​មិញ​​​នោះ​គឺ​លោក​ចង់​ដឹង​ថា អ្នក​ព័ត៌មាន​ទាំង​នេះ​បាន​ចុះ​បញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តហើយឬនៅ?

ទី០២-អ្នក​សារព័ត៌មាន​វា​ក្លែង​បន្លំ​ច្រើនណាស​សព្វ​ថ្ងៃ​​ ចឹង​កុំ​អោយ​វា​ខូច​តំ​លៃ​អ្នក​សារព័ត៌មាន​ទូទៅព្រោះ​មាន​អ្នក​ល្អអ្នក​មិន​ល្អ។ ចំណុច​មួយទៀត​គឺនៅ​ចំ​នុច​ភូមិ​សាស្ត្រ​ដែល​លោក​គ្រប់​គ្រង​នេះ​គឺ​យោង​តាម​អនុក្រិដ្ឋ ដូច្នេះ​លោក​បាន​សរសេរផ្លាកហាមបើក​បរ​លឿន ហាម​ថត​រូប​ភាព​ មុន​ថត ​មុន​ធ្វើ​អ្វី​មួយ​ត្រូវ​សហ​ការគ្នា​ ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភូមិ​សាស្ត្រនៅ​ច្រកទ្វារនេះ​ទៀត​សោធ ​ដោយ​យោង​​តាម​ប្រ​សាសន៍​របស់​សម្តេច​ក្រឡា​ហោម ស-ខេង បាន​កំណត់ថា ស្លាប​ឆ្វេង​២ពាន់ម៉ែត្រ​ ស្លាប​ស្តាំ២ពាន់ម៉ែត្រ​ ជំរៅ​ចូល​មក​ក្នុង​ប្រ​ទេស​៥ពាន់​ម៉ែត្រជា​កន្លែង​ហាម​ឃាត់​​ ដូច្នេះ​ដោយ​ពាក់ព័ន្ទ​តាម​អនុក្រិដ្ឋនេះ ​យើង​ខ្ញុំ​មិន​អនុញ្ញាតិ​អោយ​មក​ធ្វើ​សកម្ម​ភាព​នៅ​តំ​បន់​នេះ​ទេ​។

លោក​ សុខ-សំអាន បាន​បន្ថែម​ថា ករណី​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ជន​ស៊ី​វិល​ក៏​មាន​សិទ្ធិ​ចូល​រួម​ទប់​ស្កាត់​ដែរ កុំ​ថាឡើយ​ដល់​ទៅ​សមត្ថកិច្ច។

ពាក់ព័ន្ទ​ទៅ​និង​សំនួរ​មួយ​ពី​កម្ពុជា​សុវណ្ណភូមិបាន​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​រថ​យន្ត​ដឹក​ឈើ​ទាំង​ខ្សែៗ​ឆ្លង​កាត់​ច្រក​អូយ៉ាដាវ លោក​មិន​ចាប់​ តើ​នេះមក​ពី​មូល​ហេតុអ្វី? នោះ​លោក​ សុខ-សំ​អាន ថាវាពិបាក​និយាយ ពិបាកបក​ស្រាយ​ណាស់​តាម​ទូរស័ព្ទ បើ​ចង់​ដឹង​ច្បាស់​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទៅ​ជួប​លោក​ផ្ទាល់ ស្រួល​ប្រាប់​ ស្រួល​និយាយ​គ្នា រួច​លោក​សុខសំ​អាន​ក៏បាន​បិទ​ទូរស័ព្ទ​បាត់​ទៅ (សូម​ចុចស្តាប់​បទសំភាសន៍លោក សុខ-សំអាន និង​លោក ផ្លុង-រ៉េត)។

សូម​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី០៧នេះ​មុន​ខាង​ប៉ូលីស​ច្រក​អូយ៉ាដាវហៅ​ក្រុម​អ្នក​កាសែត​ប្រហែល​២០​នាក់​ខាង​លើ​ទៅ​សួរនាំ អ្នក​យក​ព័ត៌មាន​យើង​បាន​ថត​​​រូប​ភាព​រថ​យន្តសាន់​យ៉ុង​​ដឹក​ឈើ​ដូច​ហែកឋិន​ទានព្រី​ស្រុក​ខ្មែរ​ចូល​ទៅ​ស្រុក​យួន​ តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនៈគីរី។

លោក ទូច-ណូរ៉ា ប្រធាន​សមាគន​សារព័ត៌មាន​ឃ្លាំមើល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី០៧​ដដែល​នេះ​ផង​ដែរ​ថា ការ​ហៅ​អ្នក​កាសែត​ម្ភៃ​សា​ម​សិប​នាក់​​ទៅ​នែ​នាំ​ សាក​សួរ​ដេញ​ដោល ថត​កាត​ពី​សំ​ណាក់​ប៉ូលីស​អន្តោ​ប្រវេស​នៅ​ច្រក​អូយ៉ាដាវ​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​ទង្វើបែប​នេះ​គឺ​ហាក់​មាន​ចេតនាគំរាម​កំ​ហែង​ដល់​អ្នក​សារព័ត៌មាន​ទាំង​ស្រុង។ លោក ទូច-ណូរ៉ា បាន​ស្នើ​សុំ អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​មាន​ការ​យោគយល់​ និង​ពិចារណាឡើង​វិញ​ចំ​ពោះ​អ្នក​កាសែត​ កុំ​អាង​តែ​ខ្លួន​មាន​អំ​ណាច​ ចាប់​ចង​ ចោទ​ប្រកាន់​ទៅ​លើ​អ្នក​កាសែត​ពេក​ ព្រោះ​អ្នក​កាសែត​គ្មាន​អាវុធ​ប្រ​យុត​តតាំង​អ្វី​នោះ​ទេ មាន​តែ​ស្លាប​បការ​ និង​កាមេរ៉ា​តែ​ប៉ុណ្ណោះ បើ​គាត់​ធ្វើ​ខុស​​មែន​នោះ​លោក​ក៏មិន​គាំ​ទ្រដែរ តែ​ជៀស​វាង​សទៅ​ជាខ្មៅ ឈ្មួញ​ដឹក​ឈើ​មិន​ចាប់​ទៅ​ចាប់​អ្នក​កាសែតទៅ​វិញ​ ហើយ​អ្នក​កាសែត​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​រឿង​រ៉ាវ​គ្រប់​យ៉ាង​ជូន​ថ្នាក់​ដឹក​នាំជ្រាប​ជាព័ត៌មាន​ ហើយ​ជាអ្នក​ដឹក​នាំ​​សម្តី​ថ្នាក់​ដឹក​នាំជូន​រាស្ត្រ​បាន​ស្តាប់​បាន​ដឹង​បាន​យល់ ដូច្នេះ​សូម​មេត្តា​កុំ​យក​អ្នក​កាសែត​ធ្វើ​ជា​ផ្ទាំង​ស៊ីប​អោយ​សោះ (សូម​ចុច​ស្តាប់​បទ​សម្ភាសន៍​លោក​ ទូច-ណូរ៉ា និង​លោក​ ផ្លុង-រ៉េត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1337ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2029ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន1965ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1717ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1629ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1524ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1415ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1447ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1881ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1405ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6375នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    24219នាក់
ខែនេះ    333387នាក់
ឆ្នាំនេះ   2343926នាក់
សរុប   51703852នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 15:59