ព័ត៌មានក្ដៅ

    បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅតំបន់អភិរក្ស ទេសចរណ៍ធម្មជាតិ បឹងពារាំង?

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 10:23 នាទី ចំនួនអានៈ 1140

    បែក​ធ្លាយមនុស្សមួយក្រុម ប្រមាណជាង១០នាក់ ត្រូវ​បាន​គេ​ស្គាត់​ថា ម្នាក់​ឈ្មោះ​ ឧកញ្ញា ស៊ីន-គង់ និង​ម្នាក់​ទៀតឈ្មោះ ទា-គឹម​សុទ្ធ អតីតនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប និង​បច្ចុប្បន្ន​ជាប្រ​ធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ប្រចាំ​ខេត្តសៀមរាប ព្រម​ជាមួយ​និង​បក្ស​ពួក បានបាញ់កំាភ្លើង ៧​គ្រាប់​បង្អើល​សត្វស្លាប និង​បង្កភាពភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ជាតិ ​និង​អន្តរជាតិ នៅតំបន់អភិរក្សធម្មជាតិ បឹងពារាំង ស្ថិត​នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីពួកគេ ផឹកស្រាស្រវឹង ហើយមានអ្នក ហាម​មិន​ឲ្យ​បង់​ត្រី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះវេលា​ម៉ោង៦ល្ងាច។

    សមាជិកសហគមម្នាក់​បាន​លួច​បង្ហើបប្រាប់ថា អ្នកដែលបាញ់បោះសេរីទាំងនោះ ជាន្ដ្រីមន្ទីរកសិសកម្មផង និងអ្នកមក ទេសចរណ៍ផ្សេងផង ដែលដឹកនាំដោយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្មខេត្ដសៀមរាប ហើយការ​បាញ់បោះដោយ​​សេរីនោះ ដោយសារស្រវឹងស្រាផង មាន​ការ​ខឹង​សម្បា​និង​សមាជិក សហ​គមន៍​ហាម​មិនឲ្យបង់ត្រី​ក្នុងតំបន់អភិរក្ស ទេសចរណ៍សត្វស្លាប ព្រោះខ្លាចភ្ញៀវទេសចរណ រិះគន់ ខណៈដែល ពួកមន្ដ្រីទាំងនោះ ទៅកំសាន្ដ នៅតំបន់ទេសចរណ៍ ធម្មជាតិនេះ។

    ប្រភពព័ត៌មាន បានដឹងទៀតថា ពួកក្រុមមនុស្សទាំងនោះ បានប្រើពាក្យសំដីអសុរស អំ​នួត​ខ្លួន​ជា​អ្នក​មាន​អំ​ណាច និង​ថាខ្លួនជាឧកញ្ញា ហើយ​មើលងាយ​ដល់ប្រជាសហគមន៍ការពារ និងអភិរក្សសត្វផងដែរ។

    ទាក់ទង ករណីនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាប ដែលទើបកាន់តំណែងថ្មី បន្ទាប់​ធ្វើ​ជា​នាយ​ខ័ណ្ឌ​រដ្ឋបាលព្រៃឈើ​មិន​បាន​ប៉ុន្មាន​ឆ្នាំផងនោះ បានឲ្យដឹងថា ការបាញ់បោះសេរីនោះ​ មិន​មែន​ជាក្រុមរបស់លោក ហើយលោកក៍មិនបាន ជាប់ពាក់ព័ន្ធដែរ។ លោកទាគឹមសុទ្ធ ព្រមានប្ដឹង សមាជិក​សហគមន៍​ដែល​ចោទប្រកាន់លោកថា ជាអ្នកបាញ់បោះសេរី ព្រោះលោកបានផឹកស៊ីកំសាន្ដ នៅកន្លែងផ្សេង ដោយគ្រាន់តែក្នុងតំបន់ទេសចរណ៍ប៉ុណ្ណោះ។ លោកបានបន្ដទៀតថា លោកទៅតំបន់នោះ ទៅធ្វើការងារ ជាមួយសហគមន៍ និងមានមន្ដ្រី មន្ទីរសុរិយោដីខេត្ដ មន្ដ្រីអាជ្ញាធរជាតិអប្សរា និងសមាជិក សហគមន៍ផ្សេងៗ ជាច្រើនទៀត ហើយថា ក្រុមពួកលោក គ្មានការប្រើប្រាស់អាវុធនោះឡើយ។

    ប៉ុន្ដែបើទោះជា​លោក​ ទាគឹមសុទ្ធ ខំយកដៃ​បាំង​មេឃ ឬយក​ចង្អេបាំង​ដំរី​ស្លាប់​យ៉ាងណាក៍ដោយក៏មិន​ជិត​ដែរ ព្រោះលោក គង់ មង្គល ប្រធានសហគមន៍ប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ បានឲ្យដឹងថា នៅ​ក្នុង​ក្រុម​បាញ់​បោះ​សេរីនោះ ពួកគាត់ទៅកំសាន្ដ ជាលក្ខណៈអ្នកទេសចរណ៍ ដែលមានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាបផងដែរ ។ ពួកទាំងនោះ មានអាការៈស្រវឹងស្រាផង និងខឹងសមាជិក សគមន៍ហាមឃាត់ មិនអោយរកត្រីក្នុងតំបន់ហាមឃាត់ផង។ លោកបានបន្ដថា ពួកគេប្រើកាំភ្លើងខ្លី បាញ់​៧​គ្រាប់ នៅកណ្ដាលបឹងអភិរក្ស ហើយរបន្សល់​សំបកគ្រាប់កាំភ្លើង​ចំនួន៤សំបក ប៉ុន្ដែមិនស្គាល់ម៉ាក ឯសំបក​៣សំបក​ទៀត​ ត្រូវ​ចាស់​ទំនើងអ្នក​បាញ់​នោះ​រើស​យក​ទៅ​វិញ។ លោកបានបន្ថែមថា ការបាញ់បោះសេរីនេះ ជាទង្វើមួយ អមនុស្សធម៌ ព្រោះជាអ្នកអនុវត្ដច្បាប់ បែជាធ្វើគំរូអាក្រក់ ដល់សហគមន៍ និងបង្ក​ឲ្យមានការ​ភ័យខ្លាច ដល់ភ្ញៀវទេសចរណ៍ ព្រមទាំងធ្វើឲ្យសត្វស្លាបផ្អើលចេញពីតំបន់ កំពុងអភិរក្សផងដែរ។

    ប្រជាសហគមន៍សំនូមពរទៅសម្តេច ហ៊ុន សែន និង​ សម្តេច ស​ ខេង មេត្តដុះក្អែលលោក ទា គឺមសុទ្ធ បក្សពួកដែល​បានបាញ់បោះសេរីខាងលើនេះផង។

    សូមរំលឹកផងដែរថា លោក ទា គឹមសុទ្ធ កាលពីនៅធ្វើ​ជានាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ធ្លាប់​បើក​ឡាន​បុកគេ​នៅ​កណ្តាល​ក្រុង​សៀមរាប រួច​បើក​ឡាន​រត់​ គេចវេសពីការពិត កាល​ពី​ពីរ​បី​ឆ្នាំមុននេះ ឥឡូង​ទើប​តែឡើង​ជា​ប្រធាន​មន្ទីរកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាមិន​បាន​ប៉ុន្មានខែផង​ ក្លាយជាខ្មាន់កាំភ្លើងដ៏ល្បីឈ្មោះ៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន653ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន779ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន851ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន945ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1314ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1326ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន829ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1111ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន835ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន688ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1441នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    354753នាក់
    ខែនេះ    541523នាក់
    ឆ្នាំនេះ   2139759នាក់
    សរុប   32806005នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 01:05