មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំងអស់នៅប្រទេសកម្ពុជា

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 15 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1458

មេឈ្មួញ​រក​ស៊ីដឹក​ឈើ​ក្រញូង​ក្បត់ជាតិឈ្មោះ ម៉ៃ (យាយម៉ាយ ឬ ចែម៉ៃ)​ជា​ជន​ជាតិ​យួន​អាង​​ស្បែក​​ប្តីឈ្មោះ ថោន​ ជួន ជានាយទាហ៊ាន​ស័ក្តិ៤នៅកងពល​លេខ០៦ដីក្រហម ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងត្រូវ​បាន​ពលរដ្ឋ​រាយការណ៍មកថាឈ្មោះ ម៉ៃ កំពុង​តែយក​អំណាច​របស់​ប្តីរក​ស៊ី​បទល្មើស​ទិញ​ ដឹកជញ្ជូន​​ឈើ​ក្រញូង​នៅ​ក្នុង​ស្រុក​អន្លង់វែងដោយ​មិន​មាន​សមត្ថកិច្ចណាហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះទេ នេះ​ជាមូល​ហេតុធ្វើ​អោយ​ពល​រដ្ឋ​មាន​ការ​សង្ស័យជាខ្លាំង។

ចែម៉ាយ ឬយាយម៉ៃ គឺជាមេឈ្មួញដុះស្លែម្នាក់​នៅ​ប៉ែកឧត្តរនៃប្រទេស​កម្ពុជា ហើយ​មេ​ឈ្មួញ​រូប​នេះពីមុន​​ធ្លាប់​រក​ស៊ី​​ក្រញូងនៅ​ខេត្តសៀមរាប តែត្រូវបរាជ័យ បន្ទាប់​មក​បានប្រកាសថា ឈប់​រក​ស៊ី​រត់​ទៅ​ស្រុក​យួន​វិញហើយ តែដោយ​សម្តីអ្នក​រក​ស៊ី​ក្បត់ជាតិ​គ្មានការពិត ទើប​ចែម៉ាយ ទៅ​សម្ងំរកស៊ី​ទិញ​ឈើ ដឹក​ ឈើ​ក្រ​ញូង​​នៅ​ខេត្តឧត្តរមានជ័យ ពិសេសគឺ​ស្រុក​អន្លង់វែងនេះតែម្តង។

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមាសា ឆ្នាំ២០១៧ វេលាម៉ោង៥និង២០នាទី អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​ថត​រថ​យន្ត​ហៃឡានឌឺ ពណ៍ទឹក​ប្រាក់​១គ្រឿង​ របស់​ចែម៉ាយ ដែល​កំពុងលើក​ឈើ​ក្រញូង​ដាក់​ឡាន​នៅ​ចំនុច​ផ្លូវ​ចូល​១៦៨ចាស់ ស្ថិត​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ហើយ​ភ្លាមនោះ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍មក​អង្គភាព ហើយ​ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​បាន​ខលទូរស័ព្ទទៅ​លោក ឃុន ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់វែង តែ​ទូរស័ព្ទ​របស់លោ​​បាន​ដាក់​ជាប់រវល់រហូត មិន​អាច​សុំ​ការ​សហការ​បាន​ទេ។

 

នៅ​ព្រឹក​ថ្ងៃទី២១ ខែមេសា ដដែលនេះអង្គភាព​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ក៏នៅ​តែមិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ឃុន ប៊ុនហេង​ នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់វែង​បាន​ដដែល ព្រោះ​ទូរស័ព្ទ​របស់​លោក​បាន​បិទលេខ (block) ​អង្គភាព​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​មិន​អោយ​ខល​ចូល ដដែលគឺជាប់​រវល់​រហូត​គ្មាន​ថ្ងៃស្វាង ឯទូរស័ព្ទអ្នក​ផ្សេង​ខលចូល ប៉ុន្តែមិន​លើក​ទទួលផងដែរ។

នៅព្រឹក​ថ្ងៃទី២១នេះផងដែរ កម្ពុជាសុវណ្ណភូមិ​ បាន​រាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សា​លា​​ដំ​បូល​ខេត្ត​ឧត្តរមានជ័យ ហើយ​លោក​បាន​មាន​ប្រ​សាសន៍ថា ចាំលោក​ទំនាក់​ទំនង​ទៅ​ខាង​មេព្រៃ​អោយ​គេ​ត្រួតពិនិត្យ​ករណី​ ចែម៉ាយ ដែល​បាន​ចាប់​ផ្តើម​រក​ស៊ី​ក្រញូង​ឡើង​វិញខាង​លើនេះ។

សូម​រំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែ០២ ឆ្នាំ២០១៧ថ្មីនេះ សមត្ថកិច្ច​ខេត្តឧត្តរមានជ័យ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រញូង​របស់​ថែម៉ៃដែល​ស្តុកទុក​សម្រាប់​ដឹក​ចេញ​ ​នៅ​ស្រុក​អន្លង់វែង​ជិត​០៧តោនម្តងរួច​មក​ហើយ តែមិន​បាន​១សប្តាហ៍ផង ប្រភព​រាយ​ការណ៍មក​ថា ចែម៉ាយ ចាប់​ផ្តើ​ម​ប្រមូល​ទិញ​ឈើ​ក្រញូង​សារជាថ្មី​ទៀ​ត​ដោយ​លើក​នេះ​បើក​ចំហរគ្មាន​ខ្លាច​ក្រែង​រអែង​ចិត្ត​សមត្ថកិ​ច្ច​ណាទាំង​អស់​ ហើយ​ចែម៉ាយ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយនៅ​ខេត្ត​ឧត្តរមានជ័យ និង​ជាពិសេស​មាន​ប្តី​ជានាយ​ទាហ៊ាន​ជួយ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

អ្នក​យក​ព័ត៌មានយើង​មិន​សុំការ​ពន្យល់ពីចែម៉ៃបានទេព្រោះទូរចូល​មិន​លើក រីឯប្តីចែម៉ៃឈ្មោះ ថោន ជួន ក៏មិន​អាច​សុំ​ការ​បកស្រាយបាន​ដែរ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​ការ​ទំ​នាន់​ទំនង។

អ្នក​តាម​ដាន​ហេតុការណ៍​បទល្មើស​ឈើ​ក្រញូង​ និង​ពល​រដ្ឋ​ខេត្ត​ឧត្តរមានជ័យ​ សូម​សំនូម​ពរទៅ​នាយខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ មន្ទីរ​កសិកម្ម​រុក្ខា​ប្រាមាញ់​និង​នេសាទ លោក សថាវី អភិបាល​ខេត្ត មេត្តា​ទប់​ស្កាត់​បទ​ល្មើស​ឈើ​ក្រញូង​នៅ​ខេត្តឧត្តរមាន​ជ័យ​អោយ​មាន​ប្រ​សិទ្ធិភាពផង ជាពិសេស ចែម៉ាយ ឬយាយម៉ាយ ឬម៉ៃ នេះតែម្តង ព្រោះ​ជៀស​វាង​ពល​រដ្ឋ​ឡើង​ទៅ​ស៊ី​ឈ្នួល​កាត់ ដឹក​ជញ្ជូន​ឈើ​ក្រញូង​លើ​ខ្នង​ភ្នំដង​វែង​មាន​គ្រោះ​ថ្នាក ដោយ​សាទាហ៊ាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​ឆ្លង​ចូល​ព្រំ​ប្រ​ទល់​ប្រទេស​ខ្មែរ​-ថៃ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1569ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1579ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1377ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1752ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1575ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1388ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1356ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1500ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1541ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1332ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1916នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7670នាក់
ខែនេះ    316838នាក់
ឆ្នាំនេះ   2327377នាក់
សរុប   51687303នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 17:47