ព័ត៌មានក្ដៅ

    សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់អ្នកការសែតពីររថយន្ត និងវាយកំទេចរយន្តអ្នកកាសែត១គ្រឿងទៀតផង

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 24 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 05:56 នាទី ចំនួនអានៈ 1044

    ក្រុមអ្នកយកព័តមាន៤ស្ថាប័នបានចុះទៅថតនូវសកម្មភាពទី តាំង​ស្តុប​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើគ្រញួង​របស់ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ភេទស្រី អាយុ ប្រមាណ​ជាង​៤០​ឆ្នាំ ជាជនជាតិយួន​​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជាមេឈ្មួញឈើគ្រញួងធំ​ហើយ​ល្បីប្រចាំ ស្រុកអន្លង់វែង និងស្រុក​ត្រ​ពាំងប្រាសាទ មេឈ្មួញ​រូប​នេះ​បាន​បញ្ជាកូនចៅបក្ខពួកជាង​១០នាក់​ដេញវាយអ្នក យកព័ត៌​មាន​កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិត​ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

    ក្រុមអ្នកយកព័ត៌មានដែលត្រូវ​បាន​បក្ខពួកមេឈ្មួញឈើគ្រញួងជន​ជាតិ​យួន​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ដេញវាយនោះមាន​ឈ្មោះ​ដូចជា៖ ១ឈ្មោះ ថោង សុរ៉េត ភេទប្រុស អាយុ២៨ឆ្នាំ យកព័ត៌មានឱ្យការសែត កម្ពុជាសុវណ្ណភូមិ ២ឈ្មោះ ហ៊ាន ពណ៍ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍ស្លឹករឹត ៣ឈ្មោះ អឺម សុខា ភេទប្រុស អាយុ៤៩ឆ្នាំអ្ន កយកព័ត៌មានឱ្យមតិមហាជន និង៤ឈ្មោះ សាន់ រិន ភេទប្រុស អាយុជាង៥០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍។

    យោងតាមការអៈអាងពីឈ្មោះ ថោ សុរ៉េត ក្នុងចំណោមអ្នកយកព័ត៌មាន៤នាក់បាន ឱ្យដឹងថា មុនពេល​កើត​ហេតុ​ក្រុមខ្លួនជាអ្នកយកព័ត៌មានបានទទួលព័ត៌មានពីប្រ​ជាពលរដ្ឋថា មេឈ្មួញឈើក្រញូអ ឈ្មោះ ខ្វៀង ធីម៉ៃ ជាជនជាតិយួននិងបក្ខពួក កំពុងដឹកជញ្ជូនឈើគ្រញួងមកស្តុប និងពុះជ្រៀក បំរុង​ដាក់​ក្នុង​រថ​យន្ត​ដឹក​ចេញ​ទៅប្រទេសវៀតណាម ដោយ​ចេះ​ដំណើរ​ពី​ស្រុក​អន្លង់វែងខេត្ត​ឧត្តរមានជ័យ ឆ្លងកាត់​ស្រុក​ក្រឡាញ់ខេត្តសៀមរាប ឆ្លង​កាត់​ខេត្តបន្ទាយ​មាន​ជ័យ ឆ្ពោះទៅ​ខេត្តកំពង់ចាម។

    ក្រោយពីបានទទួលព័ត៌មាននេះក្រុមអ្នកយកព័ត៌មានបាននាំគ្នាទៅថតយករូបភាព ស្រាប់តែ​មេឈ្មួញ​រូបនេះ​បានបញ្ជាកូនចៅប្រមាណ៣០នាក់ ដោយក្នុងដៃរបស់ពួកគេ​មានបំពង់ទីព ដំបង កាំបិត ចបជីក មកប៉ុនប៉ងវាយសម្លាប់អ្នក​កាសែតទាំង​នោះ តែសំណាងល្អអ្នកយកព័ត៌មានបានរត់គេចខ្លួនទាន់ ហើយ​ក្រុមជន​ដៃ​ដល់​ទាំង​នេះបានវាយកំទេច​រថយន្តម៉ាកកាមារីមួយគ្រឿង បណ្តាល​អោយ​មាន​ការ​ខូចខាតមួយកំណាត់ក្រោយ​ទាំង​ស្រុង ហើយក្រុមអ្នកយកព័ត៌មានទាំង៤រូបបានដាក់ ពាក្យបណ្តឹងចូលទៅព្រះរាជអាជ្ញារអមសាលាដំបូង ខេត្តឧត្តរមានជ័យ កាល​ពី​ថ្ងៃទី​២៣ មេសា ម្សិល​មិញ សុំ​អោយ​តុលាការ​ចាត់ការទៅ តាមនិតិវិធីច្បាប់។

    មន្រ្តីដែលបម្រើការងារនៅក្នុងស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យ អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា មេឈ្មួញឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ នេះបានធ្វើសកម្មភាពមក លើអ្នក​សាព័ត៌​មានម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៦ កន្លង់មកលើសពីនោះ ស្រ្តីរូបនេះ​ថែមទាំងប្រ​មាថមាកងាយ​ដល់មន្រ្តីតូចតាច​ដែលបម្រើការងាររដ្ឋផងដែរ ដូចជាក្នុង​ការរកស៊ីដឹក​ឈើឬជួលពលរដ្ឋ​ឱ្យឡើងភ្នំកាប់​ឈើគ្រញួង​នៅក្នុងទឹកដីថៃ នោះ ដូចពាក្យស្លោក​បានពោលថា សុខចិត្តបោះនុយ​ទៅឱ្យត្រីឆ្តោស៊ី​មិន​ឱ្យ​ច្រ​វ៉ាប្របិចនោះទេ។ មន្រ្តីដដែលបានបន្តថា ស្រ្តីជនជាតិវៀតណាមម្នាក់នេះរកស៊ីនៅក្នុងស្រុកខ្មែរថ្លើម ធំណាស់ដោយមិនខ្លាចញញើតសមត្តកិច្ចណារនោះទេដោយសាតែអ្នកមានអំណា ចនៅពីក្រោយ​ខ្នងជាអ្នកកាង ព្រោះតែបានទទួលនូលាភសក្ការៈពីស្រ្តីម្នាក់នេះ។

    ក្រុម​អ្នក​សារព័ត៌មាន​ និង​ពលរដ្ឋ​ខេត្តឧត្តរមានជ័យ សំនូម​ពរទៅ​តុលាការខេត្តឧត្តរមានជ័យ ចៅហ្វាង​ខេត្តឧត្តរមានជ័យ និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​មេត្តា​ចាត់​ការ​មេឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) នេះអោយ​បាន​ឆាប់​រហ័ស​ ព្រោះ​បើ​បណ្តែត​បណ្តោយ​យូរ​ទៅ​ ច្បាស់​វឹក​វរធំ​ហើយ​នៅ​ខេត្តប៉ែកឧត្តរប្រទេសកម្ពុជា៕ សហការី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន730ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន4991ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1747ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន527ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន5427ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន678ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1342ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន700ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន1391ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន762ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      52377នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    191628នាក់
    ខែនេះ    378398នាក់
    ឆ្នាំនេះ   1976634នាក់
    សរុប   32642880នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:30