តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអោយមហាជនរិះគន់ថា ក្នុងការចុះអនុវត្តនេះហាក់មានភាពសន្លោះប្រហោង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 07:43 នាទី ចំនួនអានៈ 1587

តុលាការខេត្តសៀមរាប និង​ប៉ូលីសប៉ុស្តិ៍ពីរនាក់​បានចុះ អនុវត្តសាលដីការ រឹបអូសដី និងផ្ទះ​មួយកន្លែងស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​​ព្រឹក​ថ្ងៃទី២៦ ខែមាសា ឆ្នាំ២០១៧ជា​លើក​ទី​ពីរ​មិន​បាន​សម្រេចទៅ​តាម​ផ្លូវ​ច្បាប់​ដែល​បាន​កំណត់។

យោង​ទៅតាមសាលដីការសម្រេច ម្ចាស់ដី​និង​ផ្ទះឈ្មោះលោក ធីវលី និង​ភរិយាឈ្មោះ ហូប៉ោះ បានជំពាក់បំណុលលោ​ក​ស្រី ហ៊ឹមសុកុល  គ្មានលទ្ធភាពសង អស់រយៈពេលជាច្រើនឆ្នាំ បើ​គិត​ទៅ​តាំង​តែ​ពីឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ២០១៧នេះ ទើប​តុលាការ​សម្រេច​យក​ដី​និង​ផ្ទះ​របស់​កូន​បំណុល​ទៅ​លក់​អោយ​អ្នក​ដ៏ទៃ ទៅ​តាម​តំលៃ​ទី​ផ្សា។

យោង​តាម​សម្តី​​លោក​ស្រី ហ៊ឹបសុកុលជា​ម្ចាស់បំណុលបាន​ទុក​ឱកាស​អោយ​កូន​បំណុល​រក​លុយ​សង​ជាច្រើន​ឆ្នាំតែមិន​​មាន​លុយ​សង ​ទើប​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ រហូត​តុលាការ​សម្រេច​យក​ផ្ទះ​និង​ដី​នេះ​លក់​ទៅ​តាម​តំលៃទីផ្សា ​អោយទៅ​ឈ្មោះ ​ឡៅសុម៉េង ទៅ​តាម​ផ្លូវ​ច្បាប់ ដែល​ក្នុង​ការ​លក់​នេះ​មានការ​ចុះ​វាយតម្លៃ​ពី​ស្ថាប័ណ្ណពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ហើយ​កាល​នោះ​ម្ចាស់​ផ្ទះ​ក៏មិន​បាន​ធ្វើ​ការ​បដិសេធន៍ដែរ។

សូម​រំលឹកផងដែរថា​ កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧តុលាការ ​និង​សមត្ថកិច្ច​ចំរុះបាន​ចុះ​អនុវត្តសាល​ដី​ការ​លើក​ទី​១​ម្តង​ហើយ ​តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​ចេញ ហើយ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងសាលា​ដំបូង​ខេត្ត​សៀមរាប​លោក រៀម ចន្ទន្នី និង​ក្រឡាបញ្ជីម្នាក់ ព្រម​ទាំង​ប៉ូលីស​ប៉ុស្តិ៍សង្កាត់​សាលាកំរើក​ពីរនាក់បាន​ចុះ​អនុវត្ត​សាល​ដីការ​ជាលើក​ទីពីរ តែ​មិន​ទទួល​បាន​ជោគ​ជ័យ​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​​ចេញដដែល ហើយ​កូន​ម្ចាស់​ផ្ទះ​បាន​ទាញ​ដំ​បង​បម្រុង​សំ​ពង​ក្បាល​ក្រុម​កម្ម​ករ​ដែល​ត្រូវ​បាន​តុលាការ​បញ្ជាអោយ​ជួយ​រើឥវ៉ាន់​ចេញ​ពី​ផ្ទះ ដើម្បី​ចាក់​សោ​ប្រគល់​អោយ​ម្ចាស់​ថ្មី​ដែល​ជា​អ្នក​ចំណាយ​លុយ ​$41210 (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារអាមេរីកកាំង) ក្នុ​ង​​ការ​ផ្ទះ​និង​ដី​នេះ​​ពីតុលាការខេត្ត​សៀមរាប​។

លោក ឡៅ សុម៉េង បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោកបានទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដែលតុលាការបានសម្រេច លក់ឡាយឡុង ព្រោះជំពាក់បំណុលគេគ្មានប្រាក់សង ហើយដីនោះមានលេខវិញ្ញាបនបត្រ ១៧១០០៤០៦ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ ដែលមានដី និងផ្ទះចំនួនពីរ។ លោក ឡៅសុម៉េង បានបន្តថា៖ ដំបូងឡើយលោក សុំទិញតែដីទេ តែតុលាការសុំអោយ ទិញទាំងផ្ទះផង ព្រោះផ្ទះបើរើទៅវាបាក់បែកខូចខាត ទើបលោក សម្រេចចិត្តទិញ ទាំងផ្ទះពីការឡាយឡុងរបស់តុលាការ ដែលមានតំលៃសរុប $៤១២១០ (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារ) ម្យ៉ាងទៀតលោក ធីវលី និងលោកស្រី ហូប៉ោះ ក៏បានយល់ព្រម ផ្ទេរប្លង់កម្មសិទ្ធស្រមច្បាប់ អោយមកលោក ដោយគ្មានការបង្ខិតបង្ខំនោះទេ តែដល់ពេល លោក ត្រូវការយកដីយកផ្ទះ ដែលជាកម្មសិទ្ធរបស់លោក បានទិញ បែរជាឡាំប៉ា មិនព្រមប្រគល់អោយ ។ លោកថាតាមពិតទៅ លោកមិនត្រូវទិញដីផ្ទះ ដែលមានរឿងក្តីក្តាំនោះទេ តែកាលនោះវាគ្មានអ្នកទិញ ហើយម្យ៉ាងទៀត ម្ចាស់បំណុល(ណុបស៊ីថា)គេគំរាមប្តឹងអ្នកធានា(ហ៊ឹមសុកុល)ដែលជាភរិយារបស់លោក ទើបលោកសម្រេចចិត្តជួយទិញ ដីនិងផ្ទះខាងលើនេះ។

ក្រុមគ្រួសារលោកស្រី ហូប៉ោះ មិនព្រមចុះចេញពីផ្ទះនោះទេ​ ដោយគាត់បានលើកឡើងថា ពួកគាត់ ជំ​ពាក់​លុយ២៥០០០ដុល្លា (ពីរម៉ឺនប្រាំពាន់ដុល្លា) គាត់ត្រូវសងលុយ គ្មាន​ហេតុផល​អ្វី ត្រូ​វ​អោយ​ដី​អោយ​ផ្ទះ​នោះ​ទេ គាត់​បាន​ជួល​មេធាវី​ដើម្បី​ធ្វើ​ការ​តវ៉ា​ចំពោះ​មុខ​ច្បាប់​ ដាច់ខាត​មិន​ចុះ​ចេញ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​ ។

មតិមហាជន​ឈរ​មើល​ហេតុ​ការ​ណ៍​ ការ​ចុះ​អនុវត្ត​សាលដីការ​ខាង​លើ​នេះ និយាយផ្សេង​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ការ​អាណិត​អាសូរ​ដល់​ម្ចាស់​ផ្ទះ អ្នក​ខ្លះថាគ្រាន់តែ​ជំ​ពាក់​លុយ​ប៉ុណ្ណឹង​ចាំ​បាច់​រឹប​អូស​ផ្ទះ អ្នក​ខ្លះ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​បាន​និយាយថា បើ​ជំពាក់​គេ​អត់​លទ្ធភាព​សង​គេ​ហើយ​មេច​មិន​អោយ​គេ​តាម​ផ្លូវ​ច្បាប់​ទៅ​ព្រោះ​កាល​គេ​អោយ​ខ្ចីវាស្រួល​ដល់​ពេល​គេ​ទាវាយ៉ាប់​ បើ​យ៉ាប់​ចឹងលើ​លោក​នេះ​គេ​លែង​ហ៊ាន​អោយ​លុយ​ខ្ចី​ហើយ អ្នក​ខ្លះថា តុលាការ​​ដែល​ចុះ​មក​អនុវត្ត​ច្បាប់​នេះ​ហាក់​មាន​ការ​ចន្លោះ​ប្រហោង ដោយ​ប្រើ​កម្លាំង​នគរបាល​យុត្តិធម៌ តែ​ពីរនាក់អោយ​ឈរ​មើល​​ ហើយ​បែរ​ទៅ​ជា​បញ្ជា​អោយ​ក្រុម​កម្ម​ករ​ទៅ​ប្រទាញ​ប្រទង់ រើ​​ឥវ៉ាន់​ជាមួយ​ម្ចាស់​ផ្ទះវិញ ដូច​មិន​ដែល​ដឹង​ទេអីថា មិន​ដែល​មាន​ម្ចាស់​ផ្ទះ​ម្ចាស់​ដី​ឯណាគេ​អោយ​លោក​ទៅ​រឹប​អូស​យក​ទ្រព្យ​គេ​ដោយ​ស្រួស​នោះទេ បើ​តុលាការ​មានចេតនាទៅ​រឹប​អូសផ្ទះ រឹប​អូស​ដីតាម​សាល​ដី​ការ​​មែន​ មិន​គួរ​ប្រើ​កម្លាំង​កម្ម​ករ គួរ​ប្រើ​កម្លាំ​ង​ប្រដាប់​អាវុធ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ខ្លាច​កម្ម​ករ​ទេ ហើយ​អាច​ប្រើ​ហឹង្សា​លើ​កម្មករ​ទៀត​ផង។

លោក ឡៅ សុម៉េង អ្នក​ទិញ​ផ្ទះ​ទិញ​ដីខាងលើ​ សូម​អោយ​លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀមរាប​ មេត្តាពន្លឿន​ការ​អនុវត្ត​សាលដីការ​លើក​ទី៣អោយ​បាន​ឆាប់ ហើយ​សុំ​អោយ​បាន​សម្រេច​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ព្រោះរឿង​ក្តី​នេះវាជិត​១០​ឆ្នាំហើយ ម្យ៉ាង​ទៀត​លោក​ទិញ​ដី​ទិញ​ផ្ទះ​ខាង​លើ​នេះពី​តុលាការ​ ចេញ​ដីការ​សម្រេច​លក់ មិន​មែន​ទិញ​ពី​ម្ចាស់​ផ្ទះ​ដោយ​ខ្លូន​ឯង​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

បើ​លោក​អ្នក​ចង់ដឹង​សាច់រឿង​លំអិិត​បន្ថែម​ក្នុង​រឿង​ក្តីនេះ សូម​ចុច​លើអក្សរនេះ​ ដើម្បី​អាន​ព័ត៌មានលំអិត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1820ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1329ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1576ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1746ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1637ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1405ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1378ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1387ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន1958ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1607ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18096នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164580នាក់
ខែនេះ    547860នាក់
ឆ្នាំនេះ   1930092នាក់
សរុប   51290018នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:22