ព័ត៌មានក្ដៅ

    ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរបួស និងគោ១ក្បាលបានងាប់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 1002

    មាន​សេចក្ដីរាយការណ៍​ពី​ក្រុម​សមត្ថ​កិច្ច​មក​ថា មានមនុស្ស​ចំនួន៤នាក់បានស្លាប់​បាត់បង់​ជីវិត​ ឯ២នាក់​ទៀត​រង​របួស និងសត្វគោ១ក្បាលបានងាប់ ក្នុងហេតុការណ៍ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ។

    ករណីទី០១-នៅម៉ោង៧និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ ត្រង់ណុច ខ្នារង្វាសចាស់ ភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ គយ ដានី ហៅអ៊ុល ភេទស្រី អាយុ៣២ឆ្នាំ ជាស្ត្រី មេម៉ាយកូន២ រស់នៅភូមិ កើតហេតុខាងលើ បានដើរទៅឆ្លុះកង្កែប ហើយត្រូវរន្ទះបាញ់ ស្លាប់​នៅ​វាលស្រែតែម្ដង។

    ករណីទី០២-នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨​ដដែល កើតឡើង នៅភូមិបុស្សក្រឡ ឃុំគោកដូង (ក្នុងចំការដំឡូង) ជនរងគ្រោះឈ្មោះ មូវ ឈី ភេទប្រុស អាយុ២៩ នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ស្លាប់​ដោយ​រន្ទះ​បាញ់។

    ករណីទី០៣-នៅម៉ោង ៥:៣០នាទីល្ងាច នៅចំណុច មុខវត្តដំរីសែនជ័យ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលអោយ មនុស្សស្លាប់ ១នាក់ របួសស្រាល​ក្មេងស្រីម្នាក់​អាយុ១៣ឆ្នាំ និងសត្វគោ១ក្បាលងាប់ ហើយជនរងគ្រោះ​ឈ្មោះ វ៉ង អ៊ុំ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មុនពេល កើតហេតុ ជនរងគ្រោះ បានដើរ ដឹកគោមកពីស្រែ មក​ដល់​ចំ​ណុច​មុខ​ផ្ទះរន្ទះ​បាញ់ចំជនរងគ្រោះ និងសត្វគោតែម្ដង ក្រុមគ្រួសារបានព្យាយាម ដឹកជនរគ្រោះយក ទៅមន្ទី​ពេទ្យ​ដើម្បីជួយសង្គ្រោះ  តែជនរងគ្រោះបានស្លាប់តាមផ្លូវបាត់​ទៅ​ហើយ ដូច្នេះ​គ្រួសារក៏ដឹកសាកសព ត្រ​ឡប់​យក​សព្វ​មកផ្ទះវិញធ្វើបុណ្យតាមប្រពៃណី​ខ្មែរ។

    ករណីទី០៤-នៅ​ម៉ោង៥និង៣០នាទីល្ងាច នៅក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី មានករណី ខ្យល់កន្ត្រាក់ បណ្ដាលអោយ រលំផ្ទះ១ខ្នង ស្លាប់មនុស្ស១នាក់ រងរបួសបាក់ដៃ១នាក់។ ជនរងគ្រោះឈ្មោះ កួន ដាក់ ភេទប្រុសអាយុ៤០ ឆ្នាំស្លាប់ ប្រពន្ធឈ្មោះ ឈឹម ណាម រងរបួស បាក់ដៃ មាន​កូន​៥​នាក់​ស្រី​២​ប្រុស​៣​នាក់ ដែលរស់នៅ ភូមិកើតហេតុខាងលើ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1746ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន8790ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន617ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន827ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន570ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន946ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន570ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន675ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1478ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន3913ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      75660នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    214911នាក់
    ខែនេះ    401681នាក់
    ឆ្នាំនេះ   1999917នាក់
    សរុប   32666163នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:02