ព័ត៌មានក្ដៅ

    តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្តិភាព

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 05 ឆ្នាំ 2017 វេលាម៉ោង 06:58 នាទី ចំនួនអានៈ 97

    លោក រៀម ចន្ទម្នី ព្រះ​រាជអាជ្ញារងអម​សាលាដំបូង​ខេត្តសៀមរាប បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​សាលដីការ​សម្រេច​ ជាលើក​ទី៣​បាន​ដោយ​ជោគជ័យ ដោយ​សន្តិភាព​​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅ​ចំនុច​ភូមិ​តាវៀន​ សង្កាត់​សាលាកំរើក​ ខេត្តសៀមរាប។

    ផ្ទះនិង​ដី​មួយ​កន្លែងក្នុង​អាស័យ​ដ្ឋាន​ខាងលើ​នេះ ដែល​មាន​ម្ចាស់​ឈ្មោះ ធីវលី ជាស្វាមី និង​ភរិយាឈ្មោះ ហូប៉ោះ បាន​ជំពាក់​បំណុល​គេ​តាំង​តែ​ពី​ឆ្នាំ​២០១០គ្មាន​លទ្ធភាព​សង ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​​លក់​ទៅ​តាម​តំ​លៃ​ទី​ផ្សា​តាំង​តែ​ពី​ឆ្នាំ​២០១៤ ដើម្បី​យក​លុយ​សង​ម្ចាស់​បំ​ណុល​ដែល​មាន​ឈ្មោះ ហ៊ឹម​សុកុល ភេទស្រី (ជាអ្នក​ធានាលុយ​អោយ​ ហូប៉ោះ) រស់​នៅ​ភូមិ​ឃុំ​ដូចគ្នា។

    សូម​រំ​លឹកផង​ដែរថា កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ តុលាការ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្ត​សាលដី​ការ​លើក​ទី​០១​មិន​បាន​សម្រេច​ ដោយ​ទុក​ឱកាស​អោយ​ម្ចាស​ផ្ទះ(កូន​បំណុល)រើ​ទ្រព្យ​សម្បត្តិចេញ​ដោយ​ខ្លួម​ឯង​ក្នុង​រយៈពេល​មួយខែ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តុលាការ​ចុះ​អនុវត្ត​សាល​ដី​ការ​ជាលើក​ទី​០២ តែមិន​បាន​សម្រេច​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចុះ​ចេញ​ ថែម​ទាំង​ជេរតិះ​ដៀល​អ្នក​ទិញ និង​ទាញ​ដំបង​បម្រុង​ប្រើ​អំ​ពើ​ហឹង្សា​លើ​កម្ម​ករ​ជួយ​ជញ្ជូន​ឥវ៉ាន់ថែម​ទៀតផង ឃើញ​ដូច្នេះសមត្ថកិច្ច​ និង​តុលាការ​មិន​ចង់​អោយ​មាន​ហឹង្សាកើត​ឡើង​ក៏​ទុក​ឱកាស​ជាលើក​ទី​០២​ម្តង​ទៀត​ដល់​ម្ចាស់​ផ្ទះឈ្មោះ ហូប៉ោះ នេះ។ រហូត​ដល់​ព្រឹក​មិញ​នេះតុលាការ​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​អនុវត្តសាលដី​ការ​ជាលើក​ទី០៣ បាន​សម្រេច​ ព្រោះ​ម្ចាស់​ផ្ទះ​ហាក់​មាន​ការ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ ក៏សម្រេច​ចិត្ត​ចុះ​ចេញ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​កំណត់។

    សូម​បញ្ចាក់​ផង​ដែរថា ដី​ដែល​តុលាការ​ចុះ​អនុវត្ត​សាលដី​ការ​នេះ​មាន​ទំ​ហុំ​តែ​២០០ការ៉េត​តែប៉ុណ្ណោះ ហើយ​តំ​លៃ​ដែល​លោក​ ឡៅសុម៉េង ទិញ​ពី​តុលាការ​កាល​ឆ្នាំ​នោះតំលៃ​ជាង​៤ម៉ឺដុល្លារ គឺ​ជាតំលៃ​ទី​ផ្សាសេរី មិន​មែន​តំ​លៃ​ជិះ​ជាន់​គៀប​សង្កត់​នោះទេ តែដល់​ពេល​បច្ចុប្បន្ន​ដី​រាង​ឡើង​ថ្លៃម្ចាស់​ដី​ចង់​ង៉េង៉ក្រឡះ​សម្តី ទៅ​តាម​ការ​ញុះញង់​​ពី​ភាគី​នៅ​ពី​ក្រោយ​ខ្នង​ដែល​មាន​បំ​ណង​ចង់​ទិញ​ដី​នោះផងដែរ​នាពេល​បច្ចុប្បន្ននេះ។

    លោក ឡៅ-សុម៉េង អ្នក​ទិញ​ដី​និង​ផ្ទះ​ខាង​លើ​នេះបាន​ប្រាប់ដដែល​ថា លោក​តឹងទ្រូង​ហត់​នឿយ​យូរ​ឆ្នាំហើយ ព្រោះ​តែទិញ​ដី​១ប្លង់​នេះ​ ឥឡូវ​តុលាការ​អនុវត្តសាលដីការ​បាន​សម្រេច​​ប្រគល់​ជូន​លោកនៅ​ថ្ងៃនេះ លោកធូទ្រូង​ហើយ​ ក៏សូម​ថ្លែង​អំណអរគុណដល់​តុលាការ​ខេត្តសៀមរាបដែល​បាន​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក ហើយ​ក៏សូម​ថ្លែង​អំណអរគុណ​ផង​ដែរ​​ដល់​សមត្ថកិច្ចពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តសៀមរាប ដែល​បាន​ធ្វើ​ការ​ទៅ​តាម​និតិវិធីច្បាប់​ និង​ជាពិសេស​សូម​ថ្លែង​អំណអរគុណ​ដល់​ សម្តេច​អគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រ​ទេស​ដោយ​ភាព​ឆ្លាត​វៃ ដោយ​គតិបណ្ឌិត ធ្វើ​អោយ​រូបលោក​​ទទួល​បាន​ភាព​យុត្តិធម៌នៅ​ថ្ងៃនេះ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1816ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន625ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន5713ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន621ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន613ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន750ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន787ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន832ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1637ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1125ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2156នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    20631នាក់
    ខែនេះ    207401នាក់
    ឆ្នាំនេះ   1805637នាក់
    សរុប   32471883នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 11:33