ព័ត៌មានក្ដៅ

    មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ

    ដោយៈ កូកា ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2017 វេលាម៉ោង 08:40 នាទី ចំនួនអានៈ 1386

    សពរបស់លោក អនុសេនីយ៍ទោ អ៊ឹម សំ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិត ក្នុង​ពេល​បំ​ពេញ បេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ត្រូវ​បានធ្វើមាតុភូមិ​និវត្តមកដល់គេហដ្ឋាននៃសពវិញ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត ឈាន​ចូលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៧ ដោយមានការរងចាំទទួល ពីសំណាក់ញាតិមិត្ត ជិតឆ្ងាយនៃសព និង អាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

    នៅព្រឹកថ្ងៃទី២២ ឧសភានោះ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួម រំលែកនូវ មរណៈទុក្ខ ជាមួយគ្រួសារសព និង គោរពវិញ្ញាណក្ខ័ន្ធ លោកអនុសេនីយ៍ទោ អ៊ឹម សំ ទាហានមួកខៀវ កម្ពុជា ដែលបានពលីជីវិត បន្ទាប់ពីមានការ វាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួន យុទ្ធដំណើរ របស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅអាហ្វ្រិកកណ្តាល ។

    ក្នុងនោះដែរលោក ឃឹម ប៊ុនសុង និង គណៈប្រតិភូក៏បានធ្វើការបូជាទៀនធូក និង ស្នឹងស្នាត ដើមី្បឧទ្ទិសជូនដល់ វិញ្ញាណក្ខ័ន្តរបស់លោក អនុសេនីយ៍ទោ អ៊ឹម សំ ដែលជាវីរៈយុទ្ធជន ដែលបានបូជាជីវិត ក្នុងបុព្វហេតុ រក្សាសន្តិភាពជូនដល់ ប្រជាជាតិលើពិភពលោក ។ លោក ឃឹម ប៊ុនសុង និង ប្រតិភូទាំងអស់ បានសម្តែងនូវការសោកស្តាយ ចំពោះពីវីរៈភាព របស់លោក អនុសេនីយ៍ទោ អ៊ឹម សំ ដែលបានឃ្លាតទៅឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធ កូន ឳពុម្តាយ និង មាតុប្រទេស ក្នុងបុព្វហេតុរក្សាសន្តិភាព ជូនប្រជាជាតិលើកពិភពលោក និង បានរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព ក្នុងការបាត់បង់អាយុជីវិតប្តី កូន ឳពុក ដែលជាទាហានមួកខៀវកម្ពុជា ក្រោយមានការ វាយហារលើក្បួន កម្លាំងរបស់អង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វិ្រកកណ្តាល ។ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការពលីជីវិតរបស់កងកម្លាំង មួកខៀខកម្ពុជាទាំង៤រូបនេះ គឺជាកិត្តិយស នៃជាកុលបុត្រខ្មែរដ៏ឆ្នើម ដើម្បីបុព្វហេតុការពារថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ សម្រាប់ប្រជាជាតិ លើកពិភពលោក គឺ ជាគំរូ វីរៈភាពដ៏ថ្លៃថ្លាសម្រាប់ កងកម្លាំងប្រដាប់អាវុធកម្ពុជា និង ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។

    នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជាចំនួន៤ រូប ដែលត្រូវ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអាហ្រ្វិកកណ្តាលនៅថ្ងៃនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ពិធីទទួលសពជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយ សពវីរៈទាហានមួកខៀវកម្ពុជាទាំង៤រូប ត្រូវបានរៀបចំដឹកទៅកាន់លំនៅឋានរបស់សពរៀងៗ ខ្លួន ដែលស្ថិត នៅ រាជធានីភ្នំពេញ (១) ខេត្តពោធិ៍សាត់(១) ខេត្តសៀមរាប (១) និងខេត្តស្វាយរៀង (១)។ ពិធីដង្ហែរសព នេះគឺអមដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលឈរយាម តាមផ្លូវបណ្ដាក់គ្នាផងដែរ។

    នៅក្នុងពិធីទទួលសពយប់នេះ គឺមានការរៀបចំជាក្បូនត្រែទ័ព ដោយក្រសួងការពារជាតិ ដើម្បីផ្តល់ កិត្តិយសទទួលអោយសក្តិសមទៅនឹងការលះបង់ដ៏អង់អាចក្លាហានរបស់កងទ័ពយើងក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលកំពុងមាន សង្រ្គាម។

    សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៤រូបគឺបានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេល បំពេញបេសកជាមួយអង្គការសហប្រជាជាតិ (UN) កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះរួមមាន: ១)ពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, ២)អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣) ពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអេស្ការវ៉ាទ័រ និង ៤) អនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1718ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1099ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន675ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន6315ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន638ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន4115ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន980ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន1356ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន559ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1066ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      56629នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    195880នាក់
    ខែនេះ    382650នាក់
    ឆ្នាំនេះ   1980886នាក់
    សរុប   32647132នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:44