ព័ត៌មានក្ដៅ

    កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 03:02 នាទី ចំនួនអានៈ 1640

    នៅព្រឹក​ថ្ងៃទី០១​ខែ​មិថុនាឆ្នាំ២០១៧​នេះ សាលា​អនុវិទ្យាល័យ​​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទ្រ​កោសា ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ បាន​បើក​កម្ម​វិធី​ បើក​ផ្សារ​ប្រតិដ្ឋ​ លើក​ទី៦​ ក្រោម​​អធិបតីភាពលោកទំ​ទាវ អ៊ុង-វុនលី សៀងណាំ ​លោក លី-ប៊ុនណា អនុប្រធាន​មន្ទ្រី​រ​អប់រំយុវជន​ និង​កីឡាខេត្ត​ និង​​​​លោក ហុង-ហ៊ុយអ៊ាន នា​យក​សា​លា​ រួម​ជាមួយលោកគ្រូ ​អ្នក​គ្រូ អាណាព្យាបាលសិស្ស ភ្ញៀវ​កិត្តិយស់ និង​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​កុះករ។

    បន្ទាប់ពីឧទ្ទេស​នាម​គណ​អធិបតី ​ភ្ញៀវ​កិត្តិយស និង​គោរព​ទង់​ជាតិ លោក ហុង ហ៊ុយអ៊ាន នាយកសាលា​​បាន​ឡើង​ថ្លែង​មតិ​ស្វា​គមន៍ ក្នុង​កម្ម​វិធីខាង​លើ ហើយ​បាន​ពន្យលថា ˝ផ្សារ​ប្រតិដ្ឋ˝ ​គឺ​ជា​ផ្សារមួយ​ដែល​បើ​ក​ហើយ​ វា​និង​រលាយ (បិត) ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោកនាយក​សាលា​បាន​បន្តថា ផលិតផល​ដែល​លក់​នៅ​ក្នុង​ផ្សារ​នេះ​គឺ​ជាផលិតផល​ធម្ម​ជាតិ និង​ជា​ផលិទ្ធផល​ដែល​កើត​ចេញ​ពី​ស្នាដៃ​របស់​សិស្ស​ ដែល​បាន​រៀន​សូត្រ​ពី​លោក​គ្រូ ​អ្នក​គ្រូ ​ផ្នែក​គេហវិទ្យា ហើយ​អ្នក​ដែល​ចូល​ទិញ​ផលិតផល​នៅ​ក្នុ​ង​ផ្សា​រនេះ ត្រូវ​ប្តូរប្រាក់​ទៅ​ជាក្រដាស​ (គូប៉ុន) សិន ដើម្បី​រក្សានូវ​អនាម័យ​ល្អ។ ជាចុង​ក្រោយ​លោក​នាយក​សាលា បាន​ថ្លែង​អំណរគុណ​ដល់​គណអធិប​តី​ ភ្ញៀវ​កិត្តិយស អាណាព្យា​បាល​សិស្ស លោកគ្រូ អ្នក​គ្រូវ និង​សិស្សានុសិស្ស​ទាំង​អស់​ដែល​បានគាំទ្រ និង​ចូល​រួម​ក្នុង​កម្ម​វិធី​បើក​ផ្សារ​ប្រតិដ្ឋ​ខាង​លើនេះ ហើយ​លោកនាយក​បាន​ផ្តាំ​ផ្ញើ​អោយ​សិស្សា​នុសិស្ស​ទាំង​អស់​ព្យា​យាម​រៀន​សូត្រ​​អោយ​បាន​ពូកែ កុំ​អោយ​អវត្តមាន និង​ជៀស​អោយ​ផុត​ពី​អំពើ​អបាយ​មុខ​ និង​ជៀស​អោយ​ផុត​ពី​គ្រឿង​ញៀន ដែល​សង្គម​កំពុងស្អប់​ខ្ពើម។ (សូមចុចមើល​វីដេអូខាងក្រោម)

    លោក​ លី ប៊ុនណា អនុប្រធាន​មន្ទីរ​អប់​រំយុវជន​ និង​កីឡាខេត្តសៀមរាបបាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល​ក្នុង​​កម្ម​វិធីខាងលើ​ ហើយ​លោក​ក៏បាន​រំលឹក​ឡើង​វិញ​នៅ​ថ្ងៃទី០១ខែមិថុនានេះ​ ដែល​ជា​ថ្ងៃខួប​លើក​ទី៦៨​នៃការ​ប្រារព្ធ​​ទិវា​កុ​មារជាតិ និង​​អន្តរ​ជាតិនៅ​លើ​ពិ​ភព​​លោក​ ដែល​ជាទង្វើ​អមនុស្ស​ធម៌ ធ្លាប់​​កើត​មាន​ឡើង​ចំ​ពោះ​នុស្ស​ជាតិ​ ក៏ដូច​ជាកើត​មាន​ឡើង​ចំ​ពោះ​កុមារ កាល​ពី​ឆ្នាំ ១៩៤២-១៩៤៤ ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដែល​មាន​ការ​កាប់​សម្លាប់​ពី​ពួក​មហាអំ​ណាច​។ លោក​ លីប៊ុនណា បាន​រំលឹក​បន្ថែម​ថា ​កាល​ពី​ឆ្នាំ១៩៧៥-១៩៧៩ នៅ​ប្រទេស​កម្ពុជា​ក៏មាន​ព្រឹត្តិការណ៍ស្រដៀង​គ្នា (១៩៤២-១៩៤៤ ) នេះ​ផងដែរ ដែល​ប្រ​ជាជន​កម្ពុជា​ត្រូវ​បាន​សម្លាប់​រង្គាលស្ទើរ​ដាច់​ពូជ​ដោយ​ពួក​ខ្មែរ​ក្រហម ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​កុមារ​ក៏ត្រូវ​បាន​គេ​សម្លាប់​ជា​ច្រើន​ និង​ស្លាប់​ដោយ​ស្ថាន​ភាព​ក្នុង​ការ​រស់​នៅ​ទៀតផង។ លោកលីប៊ុនណាថ្លែងថា ខ្មួយៗ​សិស្សា​នុសិស្ស​ត្រូវ​ចេះ​ស្រលាញ់​សន្តិភាព ស្រលាញ់​ជាតិមាតុភូមិ ខិត​ខំ​រៀនសូត្រអោយ​បាន​ខ្លាំង​ពូកែ ដើម្បី​ជាទំពាំង​ស្នង​ឬស្សី​របស់ប្រទេស​កម្ពុជាទៅ​ថ្ងៃអនាគត់។ លោកលីប៊ុនណា បាន​បន្ថែម​ជាចុង​ក្រោយ​ថា ការ​បើក​ផ្សារ​ប្រតិដ្ឋ​នេះ គឺ​ចង់​អោយ​ក្មួយៗចេះរកស៊ី ចេះ​រៀប​ចំគំរោងការ ចេះ​ផលិត ផលិតផល ចេះលក់ដូរ ចេះគិត​គូរពីចំណេញ​ខាត​ ដើម្បី​ជាបទពិសោធន៍ទៅ​ថ្ងៃអនាគត់ និង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​លើ​ភិភព​លោក​ផងដែរ។

    កម្មវិធីកាត់​ខ្សែបូរត្រូវ​បាន​ប្រព្រឹត្តិឡើង​ក្រោម​អធិបតីភាព​លោកជុំទាវ អ៊ុង វុនលីសៀងណាំ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរ​អប់​រំ​យុវជន និង​កីឡាខេត្ត និង​លោក​នាយកសាលា ហុង ហ៊ុយអ៊ាន ក្នុង​ទឹក​មុខ​ញ​ញឹមញញែម​​ អមដោយ​លោកគ្រូ អ្នក​គ្រូ មាតាបីតាសិស្ស ភ្ញៀវ​កិត្តិយស និង​សិស្សា​នុសិស្សរាប់​ពាន់នាក់ក្នុង​ទីធ្លាសាលាព្រះឥន្ទ្រកោសានាព្រឹក​មិញ​នេះ៕ ដោយ៖ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន591ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន1998ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន642ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន692ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន833ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន715ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន758ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1189ដង យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3627ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន3431ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4786នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74320នាក់
    ខែនេះ    314778នាក់
    ឆ្នាំនេះ   1348064នាក់
    សរុប   32014310នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:17