ព័ត៌មានក្ដៅ

    រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោះឆ្នោតរួមភ្លាមអាជ្ញាធរអប្សរាចុះរុះរើផ្ទះពលរដ្ឋដូចមុនដដែល រាស្ត្រថាបោករាស្ត្រទៀតហើយ បើនៅតែចឹងទៀត២០១៨សេរ៉ូហើយសម្តេច

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 06:49 នាទី ចំនួនអានៈ 17626

    នៅតំបន់ឧទ្យាអង្គរខ្លះ ត្រូវបានហាមឃាត់មិន​អោយ​សាង​សង់លំនៅឋាន ប៉ុន្ដែ​ជា​រើយៗ​នៅពេល​មុន​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​ អាជ្ញាធរជាតិអប្សរាមិនហាមឃាត់នោះទេ ​ថែម​ទាំង​មាន​អ្នក​ដើរ​បំផុស​បំផុល​ថា គេ​បើក​អោយ​ធ្វើ​ផ្ទះទៀត​ផង​ ហើយ​អាជ្ញាធរ​អប្ស​រា​ក៏​មិន​ចុះ​រើផ្ទះ​ដែរ ឬហាម​ពល​រដ្ឋ​នោះ​ដែរ។

    ពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីបោះឆ្នោតរួចរាល់នោះស្ថាប័អប្សរានេះ បានចុះ​ហាមឃាត់​មិន​អោយ​រាស្ត្រ​ធ្វើ​ផ្ទះទៅវិញ (ខឹង គោវ៉ាយ អាទេះ)។

    ករណីនេះ មន្ដ្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរជាតិអប្សរាគួរដោះស្រាយឲ្យបានសមស្រប ដើម្បី​ចំណេញ​ទាំង​ពីរ​ភាគី។ ប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ឧទ្យាជាតិអង្គរ ព្រួយ​បារម្ភ​អាជ្ញាធរ​ជាតិអប្សរា​រុះរើលំ​នៅ​ឋាន បន្ទាប់​ពីពួកគេសាងសង់ផ្ទះ ក្នុង​ពេល​ឃោស​នា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្ដិ​ទី៤នេះ​កន្លង​មក។​

    ពលរដ្ឋនៅសង្កាត់គោកចក ខេត្ដសៀមរាប លោក ចាន់ ដា ប្រាប់អោយដឹង នៅថ្ងៃនេះថា មុន​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្ដិទី៤នេះ អាជ្ញាធរជាតិអប្សរា បានបន្ធូបន្ថយដល់ពលរដ្ឋ ឲ្យ​សង់​លំ​នៅឋាន​ក្នុង​តំ​បន់​ហាម​ឃាត់​នៃតំបន់ឧទ្យានជាតិអង្គរ ប៉ុន្ដែបន្ទាប់ពីបោះឆ្នោតរួច មន្ដ្រីស្ថាប័ននោះបានហាមឃាត់ និង​គម្រាម​ដឹក​យក​សំភារៈ ខណៈដែលពួកគាត់សង់ផ្ទះមិនទាន់រួចរាល់។លោកបន្ដថា ក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរា បាន​ប្រាប់ថា នឹងរុះរើផ្ទះពួកគាត់ នៅថ្ងៃទី២៥ខែមិថុនានេះ បើគ្មានលិខិតអនុញ្ញាត។ ពួក​គាត់​សម្ដែង​ការ​ព្រួយ​បារម្ភបាត់​បង់លំនៅឋាន ដោយសារសង់ផ្ទះនោះ ពួកគេបានខ្ចីបុលពីធនាគារ។ លោកបន្ដថា«អប្សរា គេ​ហាមឃាត់មិនឲ្យធ្វើ តែមុនពេលបោះឆ្នោតបួនប្រាំថ្ងៃ ឃើញគេធ្វើគ្រប់គ្រាខ្ញុំធ្វើដែរ ដល់​ពេល​បោះ​ឆ្នោត​ហើយ​រំលងបានពីរថ្ងៃអប្សរាគេហាមឃាត់គេថា មិន​ឲ្យ​យើង​ធ្វើ​បើ​ធ្វើ​បន្ដ​ទៀត​គេ​យក​ឥវ៉ាន់​ទាំង​អស់​បាទ​បើ​រុះរើព្រួយបារម្ភដែរអត់លុយបង ខ្ចីលុយគេធ្វើផ្ទះដល់គេមករុះរើចឹងព្រួយបារម្ភណាស់»។

    ស្រដៀងគ្នានោះដែរ ពលរដ្ឋនៅសង្កាត់នគរធំ អ្នកស្រី សូ សុខុម ឲ្យដឹងថា ការអនុញ្ញាត​ឲ្យ​ពួក​គាត់​សង់ផ្ទះ​មុន​បោះឆ្នោតនេះ គ្រាន់តែចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ ចំណែកជួយពលរដ្ឋឲ្យមានទីលំនៅនោះ គឺអាជ្ញាធរជាតិអប្សរាគ្មានឆន្ទះនោះទេ។អ្នកស្រីបន្ដថា ពលរដ្ឋខ្លះបានជ្រកក្រោមតង់កៅស៊ូ និង​ខ្លះ​ទៀត​ជ្រក​ក្រោម​ខ្ទម ខណៈធ្វើផ្ទះមិនទាន់រួច ដោយ​សារ​មន្ដ្រី​អាជ្ញាធរ​ជាតិអប្សរា​គម្រាម​ដឹកសម្ភារៈ​យកទៅ​រក្សាទុក។ អ្នក​ស្រីរំពឹងថា ចៅសង្កាត់ថ្មី ដែលបានជ្រើសរើសដោយពលរដ្ឋកាលពីថ្ងៃទី៤ខែមិថុនានេះ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់បាន។អ្នកស្រីបន្ដថា«គ្នាផ្ទះតូចៗដាក់តែគោមួយដាក់មិនកើតមិនអោយគ្នាធ្វើទេថា បើសិនចចេសហ៊ានតែធ្វើឡានដឹកយកឥវ៉ាន់អស់។

    ហើយគ្នាទៅបោះតង់ហើយនាំកូនប្រពន្ធទៅដេកនៅកណ្ដាលវាល់ស្រែខ្ញុំឃើញចឹងខ្ញុំស្រណោះអាណិតយើងអ្នកស្រុកអ្នកស្រែវាពិបាកវេទនាណាស់រួសផ្ទះអស់»។ ករណីនេះ នគរប៉ុស្តិ៍ មិនអាចទាក់ទង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាលោកស្រី ចៅ ស៊ុនកិរិយា ដើម្បីឆ្លើយតប បានភ្លាមៗនៅឡើយទេ ដោយ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេ​វា។ ​ទោះជាយ៉ាងណា អ្នកឃ្លាំមើល ការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូខេត្ដសៀមរាប លោក គឹម សួរ យល់ឃើញថា ការបន្ធូបន្ថយ ឬការឲ្យពលរដ្ឋសង់លំនៅឋានក្នុងពេលឃោសនារកសំលេងឆ្នោតនោះ គ្រាន់តែចង់បានប្រជាប្រិយភាពរបស់ខ្លួន នៅពេលបោះឆ្នោតប៉ុណ្ណោះ។

    លោកបន្ដថា សំណង់ដែលពលរដ្ឋបានសង់រួចហើយនោះអាជ្ញាធរជាតិអប្សរា គួរ​រៀប​ចំ​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​មួយ​សមរម្យ ឲ្យមានភាពចំណេញទាំងពលរដ្ឋនិងស្ថាប័នរបស់ខ្លួន ដើម្បី​កាត់​បន្ថយ​ជម្លោះ​ប្រ​សើរ​ជាង​ការ​គម្រាមកំហែង។ កាលពីម្សិលមិញនៅក្នុងវីដេអូខ្លីបមួយពីបណ្ដាញសង្គមហ្វេសប៊ុក បាន​កើត​ជម្លោះ​គ្នារ​វាងពលរដ្ឋនិងមន្ដ្រីសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ដោយមន្ដ្រីទាំងនោះគម្រាមដឹកសម្ភារៈ និង​រុះ​រើ​ផ្ទះ​ពល​រដ្ឋ ដោយចោទថា សាងសង់គ្មានច្បាប់អនុញ្ញាត។

    ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​សង្កាត់​នគរធំបាន​ប្រាប់​ថា កាល​បោះ​ឆ្នោត​សកល​ឆ្នាំ២០១៣ លោក​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ បាន​ចុះ​កាត់​ខ្សែបូរណ៍ ប្រកាសថា ដាក់​ភ្លើងរដ្ឋ​​អោយ​ពលរដ្ឋ​ប្រើ​ប្រាស ពល​រដ្ឋ​ខំតែអរឃើញ​គេ​ដឹក​បង្គោល​ភ្លើង​មក​ទំលាក់​ពេញ​ដីតាម​ផ្លូវ​ទ្រនប់​អញ្ចាញ តែ​បោះ​ឆ្នោត​រួច​រហូត​ដល់​ថ្ងៃនេះ​មិន​ទាន់​មាន​ភ្លើង​រដ្ឋ​ប្រើ​ផង។ ពល​រដ្ឋ​ពោល​ទាំង​អស់​ជំនឿថា មន្ត្រី​ក្រោម​ឱវាត​សម្តេច ហ៊ុន សែន​ ចូល​ចិត្ត​បោក​រាស្ត្រ កុហក់​រាស្ត្រ ធ្វើ​បាប​រាស្រ្ត នេះហើយ​ជាហេតុ​ធ្វើ​អោយ​គណបក្ស​ប្រជាជន​បាត់​បង់​សំលេង​ឆ្នោត​ជាច្រើន​ឃុំ​សង្កាត់៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន921ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1179ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន801ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1586ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន942ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន828ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន797ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន868ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន1867ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2378ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      342នាក់
    ម្សិលមិញ    10884នាក់
    សប្ដាហ៍នេះ    91925នាក់
    ខែនេះ    398413នាក់
    ឆ្នាំនេះ   876005នាក់
    សរុប   36032110នាក់
    ថ្ងៃទី 23 ខែ 02 ឆ្នាំ 2020 ម៉ោង 01:58