ព័ត៌មានក្ដៅ

    គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:21 នាទី ចំនួនអានៈ 1767

    យោងតាមទំព័រហ្វេសប៊ុក (Face Book)  របស់លោក William Guang បានអោយដឹងថា មានករណី គ្រូពេទ្យរំលោភអ្នកជំងឺ «រំលោភមិនបានសម្រេច» នៅមន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ផ្លូវលោក​តាខៀវនឿយ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពីព្រឹកទាបភ្លឺថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៧។

    គ្រូពេទ្យ​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​រឿង​អាស្រូវ​ខាង​លើ​នេះ​មានឈ្មោះ វ៉ាន់ ស៊ុន កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៣ អាយុ២៤ឆ្នាំ ហើយទើបសិក្សាចប់បរិញ្ញាបត្ររងផ្នែក គិលានុបដ្ឋាកយិកា តែប៉ុណ្ណោះ។

    យោង​តាម​ប្រ​ភព​ព័ត៌មានបាន​អោយ​ដឹងថា ករណីខាង​លើ​នេះជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងរួចហើយ នៅប៉ុស្តិប៉ូលីសសង្កាត់ស្លក្រាម កាលពីថ្ងៃទី​១៥​ម្សិល​មិញ នេះតែខាងគ្លីនិក មិនសហការជាមួយ ជនរងគ្រោះទេ ហើ​យមិនទាន់ឃើ​ញ ចំណាត់ការតាម​ផ្លូវ​ច្បាប់នៅឡើយដែរ។

    យោងតាមលោក ស៊ិន ណារ៉ា មេប៉ុស្តិ៍សង្កាត់​ស្លាក្រាមនៅ​ព្រឹក​ថ្ងៃទី១៦នេះ​បាន​ប្រាប់​តាមទូរស័ព្ទថា នារី​ជនរងគ្រោះ​ឈ្មោះ ទា ទីវខ្គិច កើត​ឆ្នាំ១៩៩៦ ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ហាលក់​ខោ​អាវ​ក្នុង​ភូមិ​វត្តបូរណ៍ សង្កាត់​សាលាកំរើក។ លោក ស៊ិន ណារ៉ា បាន​បន្តថាកាល​ពី​ថ្ងៃទី១៥​ម្សិល​មិញ​ជន​រង​គ្រោះ​បាន​មក​ប៉ុស្តិ៍​ដាក់​ពាក្យ​បណ្តឹង​ពិត​មែន តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​១១និង​៣០​នាទី​ថ្ងៃ​ត្រង់ ហើយ​លោក​បាន​សុំ​គោល​ការណ៍​ទៅ​លោក​អធិការរង​ក្រុង​ដើម្បី​ទៅ​នាំ​ខ្លួន​ជនសង្ស័យនៅ​ឯ​មន្ទីរពេទ្យ សង់តេ។ លោក​ប៉ូលីស​រូប​នេះ​បាន​បន្តទៀត​ថា ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ខាង​ថ្នាក់​ដឹក​នាំ​ពេទ្យ​បាន​ហៅ​គ្រូពេទ្យ​អោយ​ឈរ​តម្រង់​ជួរ​ដើម្បី​អោយ​នារី​រង​គ្រោះ​ចង្អុលមុខ បន្ទាប់​មក​ឃើញ​ថា នារី​រង​គ្រោះ​បាន​​ចង្អុល​មុខ​ចំ​ជន​សង្ស័យ​ទៅ​តាម​ភិនភាគ​ពាក្យ​បណ្តឹង ហើយ​បាន​នាំ​ខ្លួន​មក​សួរ​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​បាន​បន្ថែមថា ឥឡូវ​ជន​សង្ស័យ​នៅ​ប៉ុស្តិ៍នៅ​ឡើយ​កំពង់​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់លើ​បន្តទៅ​តាម​នីតិវិធីច្បាប់។

    សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មិន​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​គ្រប់គ្រង​នៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ បានទេនៅ​ព្រឹក​ថ្ងៃទី១៦មិនថុនានេះ ព្រោះពេ​ល​ទូរស័ព្ទ​ចូល​មាន​ស្រី្ត​អ្នក​លើក​ទូរស័ព្ទ​បាន​ប្រាប់​ថាគាត់​មិន​អាច​ធ្វើ​ការ​បក​ស្រាយ​បាន​ទេ ចាំ​គាត់​រាយការណ៍​ទៅ​ថ្នាក់លើ​សិន។

    សូម​ពល​រដ្ឋ​ខ្មែរ​សម្រេច​ចិត្ត​អោយ​បាន​ច្បាស់​មុន​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិច​ឯកជន​ណាមួយ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កុំ​ចេះ​តែ​ផ្អើល​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​សេវា​កម្ម​ពេទ្យ​រដ្ឋ​ ក៏​មាន​សេវា​ល្អ​ប្រសើ​ជាង​មុន​ដែរ​ហើយ អ្នក​គួរ​តែ​អោយ​តំ​លៃ​ពេទ្យ​រដ្ឋ​អោយ​បាន​ច្រើន​ ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​ព័ត៌មាន​ បាន​រក​ឃើញ​ថា គ្រប់​គ្លីនិច​ទាំង​អស់​ ពេល​មាន​អ្នក​ជំងឺ​ឈឺ​ធ្ងន់​អស់​លទ្ធភាព​ព្យាបាល​ ចុង​ក្រោយ​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​ពេទ្យ​រដ្ឋ​ដដែល ដូច្នេះ​អ្នក​គួរ​ទៅ​ពេទ្យ​រដ្ឋ​អោយ​ហើយ​ទៅ​វា​ប្រសើរ​ជាជាង បើ​មាន​ក្រុម​គ្រូវ​ពេទ្យ​ណា​មិន​គោរព​ក្រម​សីលធម៌​ សម័យ​នេះ​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​អោយ​បាន​លឿន​ទៅ អ្នក​និង​មាន​ជំនួយ​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង​រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1226ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន854ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន806ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន2127ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន926ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន666ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន774ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន814ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1144ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1706ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      611នាក់
    ម្សិលមិញ    4797នាក់
    សប្ដាហ៍នេះ    7571នាក់
    ខែនេះ    119594នាក់
    ឆ្នាំនេះ   3985371នាក់
    សរុប   34651617នាក់
    ថ្ងៃទី 20 ខែ 11 ឆ្នាំ 2019 ម៉ោង 13:20