ព័ត៌មានក្ដៅ

    លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 1110

    កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៧ មានសេចក្តីរាយការពីពលរដ្ឋ​មក​ថា លោក​ ក្អោប រ៉ន ចៅ​សង្កាត់​ជ្រាវ និង​លោក គង់ មង្គល ប្រធាន​សហគមប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ ជាអ្នកនៅ​ពីក្រោយ​ខ្នង​នៃ​ការឈូស​ឆាយព្រៃលិចទឹកចំនួន​៤ហិកតា ស្ថិតនៅ​តំបន់បី ក្រោម​ទ្រនប់លេខ៧៨ ក្បែរទ្រនប់​ប្រហួត ក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

    ជាក់ស្តែង​កាលពីល្ងាចថ្ងៃទី០៦កក្កដាឆ្នាំ២០១៧ម្សិលមិញនេះ អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់កន្លែង​ព្រៃលិចទឹកដែល​រង​ការឈូសឆាយ​នោះ បាន​សង្កេតឃើញថា ដី​២ប្លង់​ មាន​ទំហុំប្រហែល​ជា​៤​ហិច​តា​ដែល​ពី​មុន​នេះបន្តិច ពោ​ពេញ​​ទៅ​​ដោយ​ព្រៃលិចទឹកមាន​ពណ៍​ខៀវ​ស្រងាត់ នៅ​តំបន់៣ ដែល​ជាតំបន់ហាមឃាត់ សំរាប់​ត្រីពងកូន​នៅ​រដូវ​វស្សា ពិត​ជាត្រូវ​បាន​គេ​ឈូសឆាយកាយដុត​ឡើង​ក្លាយ​ជា​វាល​រហោឋានគួរ​អោយ​សង្វេក​ពិត​ប្រាកដ​មែន។

    លោក​ គង់​ មង្គល ប្រធាន​សហគម​ប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ បាន​ប្រាប់​​ កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧កក្កដា​នេះថា លោក​មិនមែន​ជាអ្នក​នៅ​ក្រោយ​ខ្នង​ដូច​ការ​ចោទ​ប្រកាន់​នោះទេ ព្រោះ​នៅ​ពេល​លោក​ចុះ​ទៅ​ដល់​កន្លែង​ដី​ដែល​ឈូស​ឆាយ​ខាង​លើ​ គេ​ឈូស​រួច​អស់​ទៅ​ហើយ លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​អ្វីទាំង​អស់។ លោក គង់ មង្គល បាន​បន្ថែមថា តាម​លោក​ដឹក​ដី​ខាង​លើ​នេះ​មេភូមិ​មេឃុំ​បាន​លក់​អោយ​ទៅ​អ្នក​មាន​ម្នាក់​នៅក្រុង​ភ្នំពេញតាំង​ពី​ឆ្នាំ២០០៥មក​ម្លេះ ហើយ​ការ​ឈូស​ឆាយ​ខាង​លើ​ប្រហែល​ជាម្ចាស់ដី​គេ​ជួល​គ្រឿង​ចក្រ​ អោយ​ទៅ​ឈូស​ បន្ទាប់​ពី​លោក គង់ ប៊ឹប ធ្វើ​ផ្លូវ​មួយខ្សែក្បែរដីដែល​ឈូស​នោះ ក្នុង​ការ​ជីកស្រះកាយ​យក​អាចម៌ដី​មក​ចាក់​ដី​ឡូល៍របស់​គាត់។

    លោក ក្អោប រ៉ន អតីតចៅ​សង្កាត់​ជ្រាវនៅ​ព្រឹក​ថ្ងៃទី០៧នេះបានប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកក៏មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ចំពោះ​ការ​ឈូសឆាយ​​ដី​ព្រៃ៤ហិកតាខាងលើនេះដែរ ហើយ​លោក​ក៏ពុំ​ទាន់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុនៅឡើយផង។ លោក ក្អោប រ៉ន បានបញ្ជាក់បន្ថែមថា លោក​មិន​ដឹង​រឿង​ទេ ហើយ​លោក​ក៏មិន​ស្គាល់​ម្ចាស់ដី​ជាអ្នកណាដែរ បើ​ទោះ​ជាលោក​ធ្លាប់​ធ្វើ​ជាមេឃុំ​ចៅសង្កាត់​ជាច្រើន​ឆ្នាំក៏ដោយ។

    លោក នួន មុនី ប្រធានបរិស្ថាន ខេត្តសៀមរាប ​នៅ​ម៉ោង​១១និង៤៨នាទីព្រឹកថ្ងៃទី០៧នេះ មិន​អាច​សុំការ​ពន្យល់​បាន​ទេពាក់ព័ន្ធទៅ​នឹងការ​ឈូសឆាយ​ព្រៃលិច​ទឹក​៤ហិកតាខាងលើ​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរបរិស្ថានខេត្ត ព្រោះទូរស័ព្ទចូល​មិន​មាន​អ្នក​លើក​ទទួល។​

    លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទ​នៅ​ម៉ោង​១១និង​៥១នាទីប្រឹក​នេះផងដែរថា លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់កន្លែង​ឈូសឆាយ​ខាង​លើ​ហើយ​ តែ​ទៅ​មិន​ទាន់​ម្ចាស់​អ្នក​ឈូស​ដី និង​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយនោះ​។ លោក​បាន​បន្ថែមថា លោក​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ឈូស​ឆាយ​ខាលើ បើ​ដឹក​ថា អ្នក​ណាជាអ្នក​ឈូស​សូម​ជួយ​ប្រាប់​ផង។

    ព្រៃ​លិច​ទឹក​តំ​បន់​បី ដែល​ជាតំ​បន់​ហាម​ឃាត់​ សំរាប់​ជាជំរកជីវ:ចំរុះ ជំរកត្រី ត្រីពងកូន​ ៤ហិកតា ត្រូវ​បាន​គេ​ឈូសឆាយ​ក្លាយ​ជាវាលរហោឋាន ហើយ​ដុត​ព្រៃ​ដែល​បាន​ឈូសឆាយ ​បំផ្លាញ​ភស្តុតាង បន្សល់តែផេះ ហើយនិង​ដីដ៏ស្រឡះវាលល្វឹង សំរាប់​អោយ​ជំនាញធ្វើ​ការ​ស៊ើប​អង្កេតតែប៉ុណ្ណោះ។

    ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​រិះ​គន់ថា បើពួកគាត់​ជាអ្នក​ក្រីក្រ​ សុំ​ចូល​រក​អុស​ក៏មិន​បាន​ដែរ​ តែ​សំរាប់​អ្នក​មាន ​អ្នក​មាន​អំណាច​ចង់​ឈួស​ឆាយព្រៃ កាយដី​ជិត​ដល់ក្បាល​ប្រែត​ ក៏ថ្នាក់​លើ​ចាប់​មិន​បាន​ដែរ តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី មក​ពី​អំណាច​ ឬមក​ពី​ដុល្លារអាមេរីកកាំង? ពលរដ្ឋ​បាន​និយាយទាំងអស់​ចំណើច​ថា បើ​ចង់​រក​អ្នក​ឈូស​ព្រៃ​មានអីពិបាក ចាប់​តែម្ចាស់ដី​ដាក់​គុគទៅ​ចេញ​អ្នក​ឈូស​ហើយ ព្រោះ​បើ​ម្ចាស់ដី​មិន​ជួល​អោយ​គេ​ទៅ​ឈូស តើ​មាន​អ្នក​ណា​ក៏មាន​សណ្តានចិត្តល្អ ទៅ​ជួយ​ឈួសព្រៃ​លើ​ដី​របស់​គេ​ដោយ​មិន​បាន​ទទួល​កំរៃ ហើយ​ប្រឈរមុខ​ចំ​ពោះផ្លូវ​ច្បាប់​ទៀតនោះ។

    ពលរ​ដ្ឋ​នៅ​សង្កាត់​ជ្រាវ​គាត់​សម្តែងការ​ខក​ចិត្តចំពោះ​ការឈូស​ព្រៃលិចទឹកខាងលើនេះ ព្រោះ​ពួកគាត់មួយ​ចំនួន​ជាអ្នក​ធ្វើ​ស្រែ ដាំបន្លែ និង​​ជាអ្នក​នេសាទ ដោយពួក​​គាត់​គិត​ថា បើ​មាន​ព្រៃ​អោយ​ត្រី​ពង​កូន​ច្រើន​ ពួកគាត់​ក៏​សម្បូរត្រីហូប​ដែរ តែ​បើ​ត្រីធម្ម​ជាតិ​​ដាច់ពូជហើយនោះ​ មានតែ​​នាំ​គ្នាទិញ​​ត្រីប្រាស៊ី​ អាចម៌ យក​មក​ស៊ី​ ដូច​លោក​តា ស៊ុច ទេសនាតែប៉ុណ្ណោះ​។

    ពលរដ្ឋ​សង្កាត់​ជ្រាវ សុំ​អោយ​លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត លោក ឃឹម ប៊ុនសុង អភិបាលខេត្ត លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត មេត្តវែកមុខម្ចាស់​ដី​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះ យក​មក​ដាក់​ទោស​អោយ​បាន​ធ្ងន់ ហើយ​ដាំដើមឈើឡើង​វិញ​ នៅ​លើ​ដី​ដែល​បាន​ឈូស​នេះផង ដើប្បី​ជា​ប្រយោជន៍រួម​របស់​រដ្ឋ​ និង​រាស្ត្រទៅ​ថ្ងៃអនាគត់៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន645ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន570ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន4277ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន807ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1550ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន959ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន956ដង ការបែងចែកវ័យរបស់នារី   អាន3698ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1076ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន1939ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      84597នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    223848នាក់
    ខែនេះ    410618នាក់
    ឆ្នាំនេះ   2008854នាក់
    សរុប   32675100នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:37