ព័ត៌មានក្ដៅ

    លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពីមន្ត្រីរាជការ និងប្រជារាស្ត្រ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 2168

    លោក ទិត្យ ណារ៉ុង អធិការ​ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​តែង​តាំងទៅ​​ជា​ស្នង​ការ​ខេត្ត​សៀម​រាប ជំនួស​លោក ហូ វ៉ាន់នី​ នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​ឧកឧត្តម​ ឃឹម ប៊ុនសុង អភិ​បាល​ខេត្តសៀម​រាប ព្រម​ទាំង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀមរាប។

    បើ​ទោះជាការ​ឡើងតំណែង​​ផ្លោះ​ពី​អធិការក្រុង​ ទៅ​ជាស្នង​ការ​ខេត្ត ក្រោម​ការ​រិះ​គន់​ពី​​​មន្ត្រី​រាជការ និង​ប្រ​ជារាស្ត្រ​យ៉ាង​ណាក៏ដោយ ក៏អ្វី​ៗ​វា​បាន​កន្លង​ផុត​ទៅ​ដោយ​រលួន​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ ព្រោះ​​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បាន​មាន​ប្រសាសន៍ថា ˝ ការ​តម្លើង​​លោក ទិត្យ ណារ៉ុង​ ពី​អធិការក្រុងសៀមរាប ទៅ​ជាស្នង​ការ​ខេត្តសៀមរាប​ជំនួស​លោក ហូ វ៉ាន់នី ដែល​ទើប​ឡើង​កាន់​តំ​ណែង​ស្នង​ការ​ខេត្តបានតែ​ជាង​ពីរខែនេះ គឺ​ធ្វើ​ឡើងតាម​​ការ​ស្នើ​សុំរបស់​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ ហើយ​ឯកឧត្តម​ក៏​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​ចំណារ​ពីក្រសួង​ម​ហា​ផ្ទៃ​របស់​ សម្តេច​ ស ខេង ទៅ​តាម​និតិវិធីរដ្ឋ​បាល​​នគរបាលជាតិ ចំណែកឯលោក ហូ វ៉ាន់នី ត្រូវ​បាន​តែង​តាំង​ទៅ​ចា​អនុប្រធាន​នាយក​ដ្ឋានទេសចរណ៍˝។

    សូមរំលឹកផងដែរថា លោក ទិត្យ ណារ៉ុង អតីតជាអធិការ​ស្រុក​អង្គរធំ ខេត្តសៀមរាប ក្រោម​ពី​លោក ឃឹម ប៊ុនសុង​ ប្តូរ​ពី​ប្រធាន​យោធាខេត្ត​ឬសឹករងខេត្ត ឡើង​ជាអភិបាល​ខេត្ត​សៀម​រាប​ មិន​បាន​ប៉ុន្មាន​ថ្ងៃផង លោក ទិត្យ ណារ៉ុង​ ត្រូវ​បាន​ផ្លាស់ប្តូរ​អោយ​មក​កាន់​តំណែង​ជា​អធិការ​ក្រុង​សៀមរាប ជំនួស​លោក ស៊ុន សាន្ត ដោយ​លើក​លោក ស៊ុន សាន្ត ពីអធិការ​ក្រុង​អោយ​ឡើង​ទៅ​ជា​ស្នង​ការ​រង បន្ទាប់​ពី​លោក​ ស៊ូ ភិរិន្ទ អស់​តំ​ណែង​ជាចៅ​ហ្វាយ​ខេត្តសៀមរាប។

    ពលរដ្ឋ​ខេត្តសៀមរាប​សង្កេត​ឃើញ​ថា ក្នុង​កំឡុង​ពេល​ដែល​លោក ហូ វ៉ាន់នី ឡើង​កាន់​តំណែង​ជាស្នង​ការ​ខេត្ត​សៀមរាបមួយ​រយ:ពេល​ខ្លីនេះមិន​ដែល​​ប្រើ​អំណាច​ជិះជាន់​គាប​សង្កត់ប្រជារាស្ត្រ​ ឬស៊ី​សំ​ណូក​សូក​ប៉ាន់​ឬប្រ​ព្រឹត្តិ​ខុស​គោល​ការណ៍​ថ្នាក់​ដឹក​នាំ​នោះ​ទេ ហើយ​បែរជា​មាន​ការ​បង្ក្រាប​បទ​ល្មើស​បន​ល្បែង​ស៊ី​សង ឆ្នោត​កន្ទុយ​លេខ​ យ៉ាង​សកម្ម ដែល​មាន​ពាក្យ​ចចាម​អារាម​ជា​ច្រើន​គេ​និយាយថា លោក ហូ វ៉ាន់នី បង្ក្រាប​ឆ្នោត នាគនាំសំណាង ចំក្មួយ​​​របស់​លោក ឃឹម ប៊ុនសុង ទើប​បាន​ជា​ត្រូវ​បាន​ប្តូរ​ទួនាទីពីស្នងខេត្តសៀមរាប​​​លឿង​ដូច​ផ្លេក​បន្ទោល​បែបនេះ។

    ក្រុម​អ្នក​បើក​បនល្បែង​ស៊ីសង​នៅ​ខេត្តសៀមរាប នាំគ្នា​ខ្លាច​លោក ហូ វ៉ាន់នី ហើយ​គ្រវីក្បាល​ថា បើ​លោក​ ហូ វ៉ាន់នី នៅ​កាន់​ជា​ស្នង​ការ​ តែពីរ​ឆ្នាំពួកគាត់​ច្បាស់​ជាដាច់បាយ​ហើយ ព្រោះ​មាន​មុខ​របរ​ផ្សេង​ឯណា មាន​តែ​មុខ​របរ​បើក​បន​ល្បែងស៊ី​សង លក់​ឆ្នោត តែប៉ុណ្ណោះ។ បន្ទាប់ពី​ពួគ​គេ​​ដក​ដង្ហើម​វែងរួច​មក ក្រុម​អ្នក​បើក​បន​ល្បែង​បាន​យក​ដៃស្ទាប​ទ្រូង​ហើយ​បន្លឺ​សំ​លេង​ថា ហ៊ឺស រាង​ធូទ្រូង​បន្តិច​ ព្រោះ​លឺ​ថា លោក​ ហូវ៉ាន់នី ជិត​ផ្លាស់​ប្តូរហើយ សង្ឃឹម​ថា ស្នង​ការ​ថ្មីលោក ទិត្យ​ ណារ៉ុង​ ចេះ​បើក​ភ្លើង​ខៀវ​អោយ​ពួក​គាត់បាន​បើក​បនល្បែង​វិញផង។

    ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ នេត សារឿន បាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល និង​ធ្វើ​ការ​ផ្តែផ្តាំដល់​លោក ទិត្យ ណារ៉ុង​ ស្នង​ការ​ឡើង​ថ្មី អោយ​ចេះ​គោរពវិជ្ជាជីវ: ចេះស្រលាញ់​កូន​ចៅ​ដូច​គ្រួសារ​របស់​ខ្លួន ជៀសវាង​ប្រកាន់​បក្ស​ពួក​និយម រើស​អើង​ពណ៍​សម្បុរ និង​ត្រូវ​ទទួល​ផែនការ​ដែល​ថ្នាក់​លើ​បាន​ដាក់​អោយ​នៅ​ថ្ងៃនេះ ធ្វើ​អោយ​បាន​សម្រេច​ជោគជ័យ ជាពិសេស​មុន​បោះ​ឆ្នោត​ឆ្នាំ២០១៨ខាង​មុខនេះ ត្រូវ​រក្សាការពារ​សន្តិសុខសណ្តាប់​ធ្នាប់អោយ​បាន​ល្អ ព្រោះ​ខេត្តសៀមរាប ជាខេត្ត​តំ​បន់​ទេសចរណ៍ ហើយ​ជា​ខេត្ត​ដែល​ត្រូវ​វៀប​ចំ​ការ​ប្រជុំ​ទាំង​តូច​ទាំង​ធំទៀត​ផង។

    មន្ត្រី​រាជការ​ និង​ប្រជា​រាស្ត្រ​ខេត្តសៀម​រាប រង​ចាំ​មើល​ស្នាដៃ​របស់​លោកស្នង​ការ​ឡើង​ថ្មី ទិត្យ ណារ៉ុង បន្ទាប់​ពី​ថ្ងៃ​ឡើង​កាន់​តំ​ណែង​នេះ​ទៅ​ តើ​លោក​ស្នងការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​បទ​ល្មើស​ បន​ល្បែង​ស៊ីសង ឆ្នោតកន្ទុយ​លេខ ដូច​លោក​ ហូ វ៉ាន់នី ដែរឬទេ? បើ​​លោក​ស្នង​ការ​មាន​ស្នាដៃ​ល្អ​ពល​រដ្ឋ​និង​ជួយ​គាំទ្រ តែ​បើឡើង​ដើម្បី​តែ​អំ​ណាច​លុយ​កាក់​ប្រាក់​ខែ និង​ដើម្បី​ការ​ពារ​បនល្បែង​នោះ​ច្បាស់​ជាមាន​ការ​រិះ​គន់​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន619ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន892ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន603ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន241ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន1492ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1949ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1169ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1114ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន7115ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន593ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7423នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    42949នាក់
    ខែនេះ    391569នាក់
    ឆ្នាំនេះ   2616985នាក់
    សរុប   33283231នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 17:39