ព័ត៌មានក្ដៅ

    ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចពន្ធ មានភាគហ៊ុនជាមួយលោក សថាវី ទើបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប?

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 10:56 នាទី ចំនួនអានៈ 1241

    លោក ថៃ-គឹមហេង (ហៅ ហេង) ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នក​យក​​ព័ត៌​មាន​​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី០៧ឈានចូល​ទី០៨ ខែមិនា ឆ្នាំ​២០១៧​នេះថា លោក​ ថៃគឹមហេង បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ-3C-3075 ដឹកឈើ​គេចពន្ធ ពី​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ឆ្លងកាត់​ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យដោយ​ប្រើ​អំណាច​ និង​ទឹក​លុយ​​របស់​ខ្លួន ជាថ្នូរក្នុងការបិត​មាត់សមត្ថកិច្ច និង​មន្ត្រីជំនាញតាមដងផ្លូវ​ មិន​អោយ​ឃាត់រថយន្ត​ដឹក​ឈើ​របស់ខ្លួន។

    រថយន្ត​យីឌុប​ដឹក​ឈើ​ខាង​លើ​បាន​ចេញពីស្រុក​ត្រពាំង​ប្រាសាទ មក​ដល់​ស្រុក​អន្លង់វែង ​នៅម៉ោង​១២និង​៣២នាទីយប់ថ្ងៃទី០៧ឈានចូលទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​តូច​បាន​រាយ​ការណ៍​ជូន​មន្ត្រី​ជំ​នាញ ​និង​សមត្ថកិច្ច ទើប​ឃើញ​ខាង​កម្លាំង​អធិការនគរបាល​ស្រុក​អន្លង់​វែង ​ចេញ​មុខ​មក​ឃាត់​រថ​យន្ត​ខាង​លើ​នេះបាន​​ប្រហែល​៣០​នាទី ក៏ដោះ​លែង​ទៅ​វិញ​ ដោយហេតុថា​មាន​​ការ​ខល​អន្តរាគមន៍​ពី​ខាង​ថ្នាក់​លើ​​ផង និង​ដោយការ​​ចចារ​ចែក​បាយ​ចែកទឹកដល់​សមត្ថកិច្ច​ផងដែរ។

    លោក ដូច អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជាកូន​ធម៌របស់​លោក ថៃគឹមហេង ​ដែល​ជាអ្នក​រត់ការ​រថ​យន្ត​ដឹក​ឈើ​​របស់​​លោក​ថៃគឹមហេងខាងលើ​នេះ បាន​ចូល​ចចារ​ជាមួយសមត្ថកិច្ចរួច​រាល់ត្រូវ​រូវ​គ្នា បន្ទាប់​មក​បាន​មក​ចចារ​ជាមួយអ្នក​កាសែតថា សុំ​ជូន​ថ្លៃបាយថ្លៃ​​ទឹក​ម្នាក់​៣ម៉ឺនរៀល​ជាថ្នូក្នុង​ការបំ​បិត​ព័ត៌មាន អោយ​រថ​យន្ត​ដឹក​ឈើរបស់​ខ្លួន​​ទៅ​បាន​ដោយ​រលួន តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បានទទួលយក​​លុយ​៣ម៉ឺនរៀល​​នោះ​ទេ។

    បើ​ទោះជាអ្នក​កាសែត​ទទួល​ ឬមិន​ទទួល​លុយ​ពី​កូន​ធម៌របស់​លោក​ ថៃ គឹម​ហេង ក៏ដោយ ក៏រថ​យន្ត​ដឹក​ឈើ​គេច​ពន្ធនៅ​តែ​វិល​កង់​ទៅ​មុខ​ដោយ​រលួន​ដដែល​ ព្រោះ​អ្នក​កាសែត​គ្មាន​អំ​ណាច​អ្វី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេះទេ ក្រៅ​ពី​សរសេរ​ព័ត៌មាន​ជូន​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជាពលរដ្ឋ​ បាន​អាន បាន​ជ្រាបតែប៉ុណ្ណោះ។

    លោក ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ធ្លាប់​ប្រាប់​ អង្គភាព​សារព័ត៌មានកម្ពុជាសុវណ្ណភូមិថា លោក​គ្មាន​អង្គរក្ស ឬជំនួយការ​ឈ្មោះ ថៃ គឹមហេង នោះទេ តែបើ​ទោះលោក​អភិបាល​ខេត្តរូប​នេះខំប្រឹង​បដិសេធន៍​យ៉ាង​​ណា​ក៏ដោយ ក៏នៅ​ខេត្ត​ឧត្តរមានជ័យ​គេ​ដឹង​អស់​ហើយថា លោក ថៃគឹមហេង ជាជំនួយការផង ជាកង​អង្គរក្សផ្ទាល់​ខ្លួន​​របស់​លោក​ សថាវី ផង។

    ពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​បានរិះគន់ ហើយឆ្ងល់ថា រឿង​លោក​ថៃគឹមហេង​ យក​ស្រម៉ោង​របស់​លោក​ សថាវី មក​រក​ស៊ី​បទល្មើស​ព្រៃឈើ​ វាមធ្យម​ទេ ព្រោះ​មនុស្ស​ខិលខួច​តែង​តែ​ឆ្លៀត​ឱកាស​រក​ចន្លោះ​ប្រហោង​ណា​មួយ​ក្នុង​ការ​រក​លុយ ឬ​ប្រព្រឹត្តបទ​ល្មើស ដូច​ពាក្យស្លោកមួយ​បានពោលថា ˝ត្រីងៀតឆ្លៀតពង˝ តែ​រឿង​ដែល​សំ​ខាន់​នោះគឺ លោក សថាវី ជាមេ ជាគណអភិបាល​ខេត្ត​មាន​ចេតនាទប់​ស្កាត់ ឬ​បញ្ឈប់​នូវ​ទង្វើដ៏​​អា​ក្រក់​របស់​កូន​ចៅ​ខ្លួនដែរឬទេ? ​ឬបើក​ភ្នែក​ម្ខាង​​បិតភ្នែកម្ខាង? ឬដៃម្ខាងរាថាកុំៗ ឯដៃម្ខាងទៀត​លូច​យក​លុយ​ក្រោម​តុពី​លោក ថៃគឹមហេង?

    បើ​យោង​តាម​អ្នក​តាម​ដានហេតុការណ៍សង្គមបាន​អោយ​ដឹងថា តាំងតែពី​លោក សថាវី ឡើង​ជាចៅ​ហ្វាយ​ខេត្តឧត្តរមានជ័យ​ បន្ទាប់​ពី​លោក​ បិច សុខិន ចៅហ្វាយខេត្តចាស់ដ៏ល្អប្រពៃ​រូបនោះ​ទទួល​មរណភាពទៅ ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​មានការ​ កាប់ ​រុក​រាន ទន្ទ្រាន​ គាស់កកាយ ឈូសឆាយ ផ្ទូលរំលំ ជាពិសេស​ឈើ​ធំៗ និង​ឈើ​ក្រញូង​ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​លើ​ខ្នង​ភ្នំ​ដង​រ៉ែក ទល់​ដែនខ្មែរ​សៀម ក៏ស្លាប់​រាប់​មិន​អស់​ ស្ទើរជារៀង​រាល់​ថ្ងៃ តែ​លោក​ចៅ​ហ្វាយ​ខេត្ត​រូបនេះ ហាក់​សម្ងំស្ងៀមអឹមអៀនគ្មានស្រដី ហើយ​ថែម​ទាំង​ចាប់​អ្នក​កាសែត​ណាដែល​តែងតែ​ធ្វើ​ការ​​រំ​ខានដល់​ក្រុម​​អ្នក​រក​ស៊ី​ដឹក​ឈើ​ កាប់​ឈើ ដាក់​គុគច្រវ៉ាក់​ ឃ្នោះឃ្នាង គ្មាន​ថ្ងៃចេញ​ថែមទៀតផង។

    សម្តេច ហ៊ុនសែន សម្តេច​ ស ខេង ឯកឧត្តម ឱម យិនទៀត មេត្តាស៊ើប​អង្កេត និង​ចាត់ការ​លោក​ចៅ​ហ្វាយ​ខេត្ត​ដែល​ឡើងតំណែង​​ដោយសា​​លុយ​លក់ដីរូប​នេះផង កុំទុក​យូរពេក​នាំតែខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រោះ​ព្រៃឈើ​នៅ​ខេត្តឧត្តរមានជ័យរលាយហិន​ខ្លោចផ្សា​ ជិតអស់ហើយ ឯឆ្នាំ​២០១៧​នេះ​ ទឹក​ជំ​នន់​ក៏​វាយ​លុក​​ខេត្តនេះខ្លាំងជាង​ឆ្នាំមុនៗ​ណាស់ដែរ​ បើ​បណ្តោយ​តទៅ​ទៀត​ ខ្លាច​តែខេត្តឧត្តរមានជ័យ​ ក្លាយ​ជា​វាល​​រហោស្ថាន ឬវាល​ខ្សាច់សាហារ៉ាទី២នោះទេ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន4139ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន9661ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន750ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន491ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន644ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន1937ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន29307ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន736ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន7040ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន741ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10464នាក់
    ម្សិលមិញ    6660នាក់
    សប្ដាហ៍នេះ    59502នាក់
    ខែនេះ    186675នាក់
    ឆ្នាំនេះ   1784911នាក់
    សរុប   32451157នាក់
    ថ្ងៃទី 19 ខែ 05 ឆ្នាំ 2019 ម៉ោង 23:38