ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 11:40 នាទី ចំនួនអានៈ 2229

ប៉ូលីស​ចរាចរណ៍ម្នាក់​យក​ដំបងសំរាប់ធ្វើ​ចរាចរណ៍ វាយអ្នករត់​ម៉ូតូឌុប​ម្នាក់​ បែកមុខ​ខ្ទេច នៅ​​ចំនុច​ផ្លូវ​៦០​ម៉ែត្រ ក្បែរស្ពាន​នាគ បណ្តាល​អោយ​មាន​ការ​ភ្ញាក់​កផ្អើល​ដល់​ប្រ​ជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នេះ និង​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន កាលពីល្ងាច​ម៉ោង​ប្រហែល​០៤ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ។

ប្រភព​ច្បាស់​ការ​បាន​រាយ​ការណ៍មក​អង្គភាព កម្ពុជាសុវណ្ណភូមិ នៅ​ពេល​កំពុង​កើត​ហេតុថា បុរស់​អ្នក​រត់ម៉ូឌុប​ម្នាក់​កពុង​ដឹក​ម៉ូយម្នាក់​ឆ្លងកាត់​តាម​ដង​ផ្លូវ​៦០ម៉ែត្រក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​ពើបប្រទះ​ឃើញ​ប៉ូលីស​ចរាចរណ៍​ កំពុង​ឈរចាំផាកពិន័យអ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ក៏​ម៉ូ​តូ​ឌុប​រូប​នេះ​បាន​ជិះ​ម៉ូ​តូគេចចុះគេចឡើង ព្រោះភ្ញៀវ​ដែល​ជិះ​ខាង​ក្រោយ​មិនមាន​ពាក់​មួក​សុវត្ថិភាព​ទេ តែ​អ្នក​ម៉ូតូឌុប​ មាន​ពាក់​មួក​សុវត្ថិ​​ភាពហើយ។ ប្រភព​បន្តថា អ្នក​រត់ម៉ូតូឌុប​ប្រហែលគិតថា ​គេច​មិន​រួច​ពីប៉ូសីល ក៏ទំលាក់ភ្ញៀវ​អោយ​ចុះ​ទៅ​​ជិះម៉ូតូផ្សេង ហើយ​ខ្លួន​ជិះតែម្នាក់​ឯង តែ​ក៏នៅ​ត្រូវ​បាន​ក្រុមប៉ូលីស​ចរាចរណ៍ ស្ទាក់​ចាប់​បាន ហើយ​យក​ដំបងជ័រ​ដែល​ធ្វើ​សញ្ញាចរាចរណ៍ វាយអ្នករត់ម៉ូតូ​ឌុប​រូប​នេះបែក​ចង្កា​ជិតមួយចង្អុលដៃ បែក​ទាំង​ដំបង​ជ័រ​នោះខ្ទេច​ទៀត​ផង។ ប្រភព​បាន​បន្ថែមថា ក្រោយ​មក​ដោយ​សារ​មាន​ប្រជាពលរដ្ឋ​ឈរមើល​ច្រើន ហើយ​បានថត​រូប​ហេតុការណ៍​ខាង​លើ​នេះជាច្រើន​ ទើប​ធ្វើ​អោយ​ខាង​ប៉ូលីស​ដកថយ ហើយខាង​ជនរងគ្រោះត្រូវ​បាន​សាច់​ញាតិបញ្ជូន​ទៅ​សង្គ្រោះនៅ​ឯមន្ទីរ​ពេទ្យ​ខេត្តសៀមរាប (ពេទ្យធំ)។

ប្រភពី​ពល​រដ្ឋ​ម្នាក់​ផ្សេងទៀត ដែល​បាន​តាម​ដាន​ហេតុការណ៍ខាង​លើ ហើយ​​បាន​ទៅ​ឃ្លាំ​មើល​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​អោយ​ដឹង​ថា នៅ​ពេល​ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូទពេទ្យ​ដេរមុខ​របួស គាត់​បាន​សង្កេតឃើញ​​មាន​ថ្នាក់លើ​របស់​ប៉ូលីស​ចរាចរណ៍​ទៅដល់​ទីនោះ​ផង​ដែរ តែគាត់​ពុំ​ដឹងថា ទៅ​តាម​ចាប់​អ្នក​រត់​ម៉ូតូឌុប​រងគ្រោះនោះ ឬទៅបង់​លុយ​បំបិតមាត់​នោះទេ។

លោក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ស្នង​ការដ្ឋាន​ខេត្តសៀមរាប បាន​ប្រាប់​ កម្ពុជាសុវណ្ណភូមិ តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧​នេះថា លោក​រវល់​ជាប់ទៅ​ក្រុង​ភ្នំ​ពេញ​មិន​បាន​នៅ​ខេត្តសៀមរាប​ទេ តែ​ម្សិល​មិញ​កូន​ចៅ​របស់​លោក​បានរាយការណ៍ជូនលោកថា បន្ទាប់​ពី​កើត​ហេតុ​ ខាងប៉ូលីស​ចរាចរណ៍​ បានទៅ​បញ្ចប់​រឿង​ជាមួយជនរងគ្រោះរូច​រាល់ហើយ តែបើ​ចង់​ដឹង​អោយ​កាន់​តែ​ច្បាស់​​សូម​ទាក់​ទង​ទៅ​នាយ​រង​ការិយាល័យរបស់​លោក​ទៅ​។

លោក ឡែម សុវណ្ណ នាយរង​ការិយាល័យចរាចរណ៍ផ្លូវ​គោគ បានបដិសេធន៍​តាមទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​នេះ​ថា  ខាង​ប៉ូលីសចរាចរណ៍មិន​បានវៃជន​រងគ្រោះ​នោះ​ទេ ហើយ​​លោក​បាន​បកស្រាយថា បន្ទាប់​ពី​អ្នក​រត់ម៉ូតូឌុប​រូប​នោះបាន​ទំលាក់​ម៉ូយចុះ ក៏ជិះ​ម៉ូតូ​ធ្វើជា​ទៅ​ទិញ​បារីជក់ នៅ​ក្បែរផ្លូវ​៦០ម៉ែត្រ​ក្បែរកន្លែង​កើត​ហេតុ​ ខ​ណៈ​នោះ​ប៉ូលីសចរាចរណ៍បានតាមទៅដល់ ហើយ​​សុំ​ដក​សោម៉ូតូ និង​ប្រាប់​ទៅ​អ្នក​រត់​ម៉ូតូឌុប​ ថា សុំ​អោយ​ធ្វើ​ការ​សហការណ៍ ដោយ​អោយ​ទៅ​យក​ប័ណ្ណពិន័យ តែ​អ្នក​រត់​ម៉ូតូឌុប​រូប​នេះបាន​ដក​សោម៉ូតូ​មួយផ្សេង​ទៀត​ចេញ​ពី​ហោប៉ៅ ចាក់​បើក​ម៉ូតូរត់​យ៉ាង​លឿន ឃើញ​ដូច្នេះខាង​ប៉ូលីស​បាន​យក​ដំ​បង​ជ័រ​ទៅ​រាំងផ្លូវ ​ក៏ត្រូវ​ចង្កាអ្នក​រត់​ម៉ូតូឌុបបែក​ប្រហែល​៤-៥ថ្នេរតែប៉ុណ្ណោះ។ លោក ឡែម សុវណ្ណ បាន​បន្ថែមថា ខាង​ប៉ូលីស​បាន​ប្រមានលោក សុង ប៊ុនហេង ឋានៈព្រិនបាលឯក ជាលាយលក្ខណ៍អក្សរ ហើយ​បាន​ទៅ​ចចារ​ជាមួយជនរងគ្រោះ និង​សាច់​ញាតិ​បង់​លុយ​សំណង​បញ្ចប់​រឿង​ចប់​សពគ្រប់​តាំង​ពី​ល្ងាចរួច​រាល់អស់​ហើយ​មិន​មាន​រឿង​ហេតុបន្តទៀតទេ។

ខាង​សាច់​ញាតិជនរងគ្រោះ​បាន​ប្រាប់​តាម​ទូរស័ព្ទថា ប៉ូលីសចរាចរណ៍ឈ្មោះ សុង ប៊ុនហេង បាន​វាយ​ប្អូន​របស់លោក មិន​មែន​ដាក់​ដំបង​ឃាត់​ម៉ូតូប៉ះត្រូវ​ចង្កាដូចការ​បក​ស្រាយ​របស់​លោក ឡែម សុវណ្ណ នោះទេ តែ​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ខាង​មេរបស់​គាត់​បាន​អោយ​លោក​ប៉ូលីស​ដែល​បង្ករហេតុខាង​លើ​នេះ មកសុំ​ទោសជនរងគ្រោះ ហើយ​បាន​បង់​លុយ​៥រយ​ដុល្លារអាមេរីកកាំង ដើម្បី​បញ្ចប់​រឿង​តាំងតែ​ពី​ល្ងាច​ថ្ងៃ​ទី​០៩​ម្សិល​​មិញ​មកម្លេះ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូល​រួម​គោរពច្បាប់​ចរាចរណ៍អោយ​បាន​ខ្ជាប់​ខ្ជួនជាសវៀងបង្ករគ្រោះថ្នាក់​ចរាចរណ៍ដល់​ខ្លួនឯង និង​អ្នកដ៏ទៃ ហើយ​សូម​អស់​លោក​សមត្ថកិច្ចមេត្តាគោរពច្បាប់​អោយ​បាន​ត្រឹម​ត្រូវ ជាសវៀង​ការបង្ករហឹង្សាទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​កំហឹង​បុគ្គល។ ហើយក្នុង​នាយ​យើង​ជា​ពលរដ្ឋ​ខ្មែរ​ សង្ឃឹមថា លោក ជឹម សុវណ្ណ នាយការិយាល័យប៉ូលីសចរាចរណ៍ និង​លោក ឡែម សុវណ្ណ នាយ​រង​កា​រិ​យាល័យ​ចរាចរណ៍ផ្លូវ​គោគ នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប និង​ អប់រំបន្ថែមដល់មន្ត្រីចរាចរណ៍ ក្មេងៗ ថ្មីៗក្រោមឱវាទ អោយ​ចេះស្រលាញ់ប្រជារាស្ត្រដូចជាបង​ប្អូនសាច់ញាតិរបស់ខ្លួន កុំខុសដៃយកដៃ ខុសជើង​យកជើង ហើយ​សូម​កុំគិត​ទៅ​លើ​លុយ​ផាកពិន័យ​ជាធំពេក គិត​ពីអាយុជីវិត និង​សុវត្ថិ​ភាព​ប្រជា​រាស្ត្រជាចំបង​នោះទើប​ជាការ​ប្រសើរ ព្រោះបើ​ធ្វើ​តាម​កំហឹង​​វាអាច​ខាត​បង់​ទាំង​សង​ខាង​ដូច​ករ​ណី​ខាង​លើ​៕​ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1542ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1509ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1506ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន1585ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1463ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន846ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1286ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1646ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1462ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន1313ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28966នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175450នាក់
ខែនេះ    558730នាក់
ឆ្នាំនេះ   1940962នាក់
សរុប   51300888នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:21