ព័ត៌មានក្ដៅ

    ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញពីខណ្ឌរដ្ឋបាលព្រៃឈើដោយមិនបង់លុយពិន័យចូលរដ្ឋ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 31 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 02:51 នាទី ចំនួនអានៈ 952

    លោក សួន តៃហេង ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជាអង្គរក្ស​ និង​ជាជំនួយការ​របស់លោក​ សថាវី អភិបាលខេត្តឧត្តរមានជ័យ គឺជាអ្នក​រកស៊ីដឹក​ឈើ​គេចពន្ធ ដោយ​ទិញ​ឈើ​មិន​ស្រប​ច្បាប់​ពីក្រុម​អ្នក​លួច​កាប់ឈើអាណាធិប្បតេយ្យ​​ ហើយ​ដឹក​មិន​បាន​បង់​ពន្ធចូលរដ្ឋ​នោះ កំពុងតែរត់ឆ្លេឆ្លា ឆ្កាដៃឆ្កាជើង បំរុង​លួច​ចចារ​ស្ងាត់​ៗយក​រថ​យន្ត​យីឌុប​១គ្រឿ​ង​ដែល​សមត្ថកិច្ចបានចាប់​កាលពីសប្តាហ៍មុន ចេញ​ពី​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ ដោយ​គេច​វេសមិន​ចង់​បង់​លុយ​បាកពិន័យចូល​រដ្ឋ​នោះទេ នេះបើយោង​តាម​ប្រភពសម្ងាត់​ពី​សមត្ថកិច្ចនៅទីនោះ។

    សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ០៨ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មាន​រថយន្តយីឌុបដឹកឈើ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច លាយសរ ពាក់ស្លាក់លេខភ្នំពេញ ៣C-៣០៧៥ បានផ្ទុកឈើអារប្រភេទ លេខ១ និងលេខ២ ចំនួន ៧៧២សន្លឹក ស្មើរនឹង២៤ម៉ែត្រគូប ដែលមាន​ម្ចាស់ឈ្មោះ សេង ហុង ជាកូនប្រសារបស់លោក (សួន តៃហេង )ជាអង្គរក្សរបស់​លោក សថាវី ​អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រចាំយោធភូមិភាគ៤ ធ្វើការបង្ក្រាបបាន ហើយ​បាន​បញ្ជូន​ទៅ​អោយ​ខាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​នៅ​ក្រុង​សំរោង​ជាអ្នក​គ្រប់​គ្រង​ចាត់​ចែង​ទៅ​តាម​ផ្លូវ​ច្បាប់។

    បើយោង​តាម​របាយ​ការណ៍ គេ​សង្កេត​ឃើញ​ថា លោក សួន តៃហេង (ហៅហេង) ធ្លាប់​រក​ស៊ី​ដឹក​ឈើ​គ្រប់​ប្រភេទ​ឡើង​កក្រើក​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ ក្រោយ​មក​ឈប់​ចេញមុខ​ខ្លួនឯងផ្ទាល់​ តែ​បានអោយ​កូនចិញ្ចឹមឈ្មោះ ដូច ជាអ្នកចេញមុខរត់ការឈើ​តាម​ដង​ផ្លូវ ឥឡូវប្តូរ​អោយ​កូនប្រសារ​ឈ្មោះ សេង ហុង ជាអ្នក​ចេញ​មុខ​រត់​ការ​ម្តង តែ​លោក​ សួន តៃហេង គឺ​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​រកស៊ី​ដឹក​ឈើ​នេះដដែល ដូច​ពាក្យចាស់​មួយបានពោលថា <មួយដំបរនិងបួន ពួនជិតតែក្បាល គូទនៅកណ្តាលវាល>។

    នេះជាលើក​ទី១ហើយ​ដែល​មានអ្នក​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​លោក សួនតៃហេង ដែល​ជាជំនួយការ និង​ជាអង្គរក្ស​របស់​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើ​យោង​តាម​ការ​តាម​ដាន​រយៈពេល​៥ឆ្នាំចុងក្រោយនេះ។

    ពលរដ្ឋ​ និង​អ្នក​តាម​ដាន​ហេតុការណ៍សង្គមបាន​អះអាងថា បើ​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យពិត​ជាមានចេតនាក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែននោះ កុំថាឡើយរថ​យន្ត​យីឌុប សូម្បីស្រម៉ោង​ឌុប ក៏គេច​មិន​រួច​ពី​កម្លាំង​សមត្ថកិច្ចដែរ តែ​លោក​ សថាវី ចូល​ចិត្តប្រើស្តាយ ខ្សែទាញ ជ្រលួញចាក់ ដូចកាលពី​សម័យ​សង្គ្រាមមេទាហ៊ានតែង​គុំរាមកូន​ចៅ​ថា <ពួកឯងចូលភូមិកុំចាប់មាន់អ្នកស្រុកវើយ ប្រយ័ត្នអត់អីស៊ី>។

    ពលរដ្ឋ​សង្ឃឹមថា រថយន្តយី​ឌុបដឹក​ឈើ​អត់​ច្បាប់​របស់លោក​ សេង ហុក ដែល​ជាកូនប្រសារលោក សួន តៃហេង ដែល​ចាប់​បានកាលពីថ្ងៃទី២៦នោះ នឹង​ត្រូវ​បង់​ពិន័យទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​យក​ថវិការចូលរដ្ឋ​ មិន​មែន​លួច​ដោះលែងស្ងាត់​ៗ បង់​លុយ​ក្រោម​តុ ដូច​ការ​ទំលាយ​របស់​ប្រភពព័ត៌មានដែល​បាន​បែក​ធ្លាយ​នេះទេ៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1270ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន515ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន618ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1462ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន3553ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន152ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន799ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន9744ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន597ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន4754ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      100នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53740នាក់
    ខែនេះ    220818នាក់
    ឆ្នាំនេះ   3296309នាក់
    សរុប   33962555នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:30