ព័ត៌មានក្ដៅ

    ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម៉កកង់បី ជាឆ្កែ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 09 ឆ្នាំ 2017 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 65042

    អ្នករត់តាក់ស៊ី​ និង​រត់រឺម៉កកង់បី ដឹក​ភ្ញៀវទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប ​រាប់​រយ​នាក់​បាន​រិះគន់តៗគ្នា​ថា សារមន្ទីរជាតិអង្គរ (Angkor National Museum) និងក្រុម​ហ៊ុន​ផ្សារ​មួយ​ដែល​មានឈ្មោះ​ថា ធីកាលឡឺរី (T-Galleria) ស្ថិត​ក្នុង​ភូមិ​សាលាកន្សែង សង្កាតស្វាយដង្គំ ក្រុងសៀមរាប ដែល​មាន​ទី​តាំង​ជាប់​គ្នា​ម្ខាង​​ម្នាក់ កំពុងតែ​រើស​អើង​ ប្រកាន់​វណ្ណះឋានះ ដោយ​ហាក់​មាន​ចេតនា​ចាត់​ទុកពួកអ្នករត់​តាក់ស៊ី ​ជា​សត្វ​ឆ្កែ មិន​មែន​ជាមនុស្ស​ដូច​អ្នក​ដ៏ទៃនោះទេ។

    ក្រុម​អ្នក​រត់​តាក់​ស៊ី​បាន​អោយ​ដឹង​ថា នៅ​ពេលដែលខាង​ក្រុម​ហ៊ុន​ទេសចរណ៍ ឬមគ្គុទេសទេសចរណ៍​ នាំភ្ញៀវ​ទៅ​ទស្សនា​ផ្សារ ធីកាលឡឺរី និង​សារ​មន្ទីរ​ជាតិអង្គរ ខាងលើនេះ ខាង​បុគ្គលិក​ដែល​ឈរ​ចាំទទួលភ្ញៀវ​នៅ​ជួរមុខ គេ​បាន​អោយ​លុយ​ថ្លៃក្បាលឡានតូច១០ដុល្លារ (នៅធីកាលឡឺរី) ហើយ​​យក​លិខិត​ឆ្លង​ដែន​របស់​ភ្ញៀវ​ទៅ​ថត​ចំលង សំរាប់​នៅ​ពេល​ភ្ញៀវ​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​ខាងលើ​នេះ គេ​និង​ទុក​ទឹកតែអោយ (Commission) ចំណែកនៅសារមន្ទីរវិញ មគ្គុទេសនាំភ្ញៀវទៅទស្សនានៅទីនោះ ភ្ញៀវ​ម្នាក់គេទុកលុយទឹកតែអោយដុល្លារ ឯក្រុមហ៊ុនទេសចរណ៍មានតំលៃកុងត្រា​ផ្សេងផងដែរ។

    ផ្ទុយទៅ​វិញ​ទាំង​សារមន្ទីរ​ជាតិអង្គរ និង​ ផ្សារធីកាលឡឺរីនេះ គេ​មិន​អោយថ្លៃក្បាលឡាន និង​​ទឹកតែ(Commission) ទៅ​អ្នក​រត់​​តាក់​ស៊ី​ ឬអ្នក​រត់​រឺម៉ក​កង់​បី​នោះទេ ដោយ​ក្រុម​បុគ្គលិក​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់លាស់ គ្រាន់​តែ​និយាយថា ជាគោលការណ៍របស់​ក្រុម​ហ៊ុនគេ ឬ​និ​យាយ​បង្វែ​ទិស​ដៅ​ទៅ​លិច​ទៅ​កើតតែប៉ុណ្ណោះ។

    ក្រុម​អ្នក​រត់​តាក់ស៊ីបានបញ្ចេញមតិថា វាមិន​មែនជារឿង​ចម្លែក​នោះទេ ព្រោះ​វាជាសិទ្ធិសេរីភាពរបស់ក្រុម​ហ៊ុនគេ គេ​ចង់​អោយលុយ​​អ្នក​ណា ឬមិន​អោយ​អ្នក​ណានោះ វាជា​ច្បាប់ក្រុម​ហ៊ុនរបស់​គេ តែពួកអ្នក​រត់​តាក់ស៊ី​គ្រាន់តែឆ្ងល់ និងមាន​ការ​ប្រៀប​ធៀបថា ចុះហេតុអីបានជាមគ្គុទេស ឬក្រុម​ហ៊ុនទេសចនរណ៍ ​គេ​យក​ភ្ញៀវ​ទៅ ទស្សនាសារមន្ទីរ ឬផ្សារកាលឡឺរី ចំនួន៤នាក់ ខាង​សារមន្ទីរ និង​ក្រុម​ហ៊ុនផ្សារកាលឡឺរី ​គេ​​​អោយ​លុយ​ថ្លៃក្បាលឡាន​សំរាប់ជាការលើក​ទឹកចិត្ត និង​លុយទឹកតែបើភ្ញៀវទិញឥវ៉ាន់? ចុះហេតុអ្វីបានជា​​អ្នក​រត់​តាក់​ស៊ី ឬរត់រឺម៉កកង់បី យកភ្ញៀវ​ទៅ៤នាក់ដូចគ្នាដែរ តែគេ​មិន​អោយ​លុយក្បាលឡាន និង​លុយទឹកតែទៅវិញ? តើវាបណ្តាលមកពីមូលហេតុអ្វី? ​ព្រោះយកភ្ញៀវទៅចំនួន៤នាក់ដូចគ្នា?

    ក្រុមអ្នករត់តាក់ស៊ីបាន​គិត​ថា ប្រហែលជាអ្នកខាងទីផ្សារនៅ​សារមន្ទីរជាតិអង្គរ និង​អ្នក​ទីផ្សារនៅ ផ្សាកាលឡឺរី គេ​គិត​ថា ក្រុម​អ្នក​រត់តាក់ស៊ី និងអ្នក​រត់រឺម៉កកង់បី ជាសត្វ​ឆ្កែដែលគេស្អប់ខ្ពើម ជាមនុស្ស​អវិជ្ជា មិន​ចេះចាយលុយ ជាមនុស្សដែល​ពួកគេ​មិន​ទុក​នៅក្នុងចិត្ត​សំរាប់អាជីវកម្មរបស់ពួកគេនោះទេ ហើយប្រហែល​ក្រុម​ហ៊ុន​ទាំង​ពីរខាលលើនេះ គេ​គិត​ទៀតថា អ្នករត់តាក់ស៊ី មិន​អាច​នាំភ្ញៀវ​ទៅ​កន្លែងគេ​បានទេ ទើបបាន​ជាពួកគេ​ធ្វើ​ទីផ្សារ​បែករើស​អើង​យ៉ាង​ដូច្នេះ?

    នៅ​ក្នុង​ខេត្តសៀមរាប​មានផ្សារទំនើបជាច្រើន មានហាងលក់របស់​ល្អៗជាច្រើន មានហាងលក់​វត្ថុអនុស្សាវរី​យ៍ជាច្រើន និង​មានកន្លែងកម្សាន្តដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង ដូច្នេះក្រុម​អ្នក​រត់​រឺម៉កកង់បី និងក្រុមអ្នករត់តាក់ស៊ី បាននិយាយថា ពួកយើង​ដូចជាមិន​មានការចាំបាច់អីដែលត្រូវ​នាំភ្ញៀវអោយទៅទស្សនា ឬ​ទៅ​ទិញ​ឥ​វ៉ាន់​​នៅ​កន្លែង​ទាំងពីរខាង​លើ​នេះទេ ព្រោះពួកគេ​រក​ស៊ីរើសអើងប្រកាន់វណ្ណះឋានះ បើទោះជាយើង​យកលុយទៅ​អោយ​ពួ​កគេ​ដូចអ្នកដ៏ទៃក៏ដោយ។ ពួកគាត់​បន្តថា នៅ​ខេត្តសៀមរាបនេះ មិន​មែន​មាន​សារ​មន្ទីរ​ជាតិ​អង្គរ និង​ផ្សារកាលឡឺរី ទើប​មាន​បាយ​ហូប​នោះទេ មានកន្លែងផ្សេង​ច្រើនណាស់ ដែលគេរងចាំស្វាគមន៍ពួកយើងជាអ្នករត់រឺម៉ក រត់តាក់ស៊ីក្នុងការ​នាំភ្ញៀវ​ទៅ​កន្លែងពួកគេ ព្រោះ​យើង​មិន​ត្រូវការ​ អ្នក​រក​ស៊ី​ណា​ដែល​ធ្វើ​​ទី​ផ្សារ​បែប​​រើសអើងដូចក្រុមហ៊ុនទាំងពីរខាងលើ​នេះទេ។

    ក្រុម​អ្នករត់តាក់ស៊ី និង​រឺម៉កកង់បី សូមផ្តាំទៅសារមន្ទីរជាតិអង្ករ (Angkor National Museum) និង​ ផ្សារ​ធី​កាល​ឡឺរី​ (T-Galleria) ថា ការលើក​ឡើង​ខាងលើ​នេះមិន​មែន​ជាការច្រណែន យំទធាក់ជើងននៀលដី ព្រោះតែ មិន​​បាន​ទទូលលុយក្បាលឡាន១០ដុល្លារ ឬលុយទឹកតែ បន្តិចបន្ទួចរបស់អ្នកនោះទេ វាគ្រាន់តែចង់​ប្រាប់ទៅខាង​ក្រុម​ហ៊ុនអ្នក​ និង​បុគ្គលិកអ្នក​ថា ពួកយើង​មានបេះដូង មានខួរក្បាល មានសិទ្ធសេរីភាព ហើយពួកយើងខ្លះក៏បានរៀនចប់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ អនុបណ្ឌិត ឬអាចមានអ្នកខ្លះរៀនដល់បណ្ឌិតផងដែរ តែពួកយើង​សម្រេចចិត្ត​រត់តាក់ស៊ី ដោយ​សារក្រុម​ហ៊ុននៅ​ស្រុកខ្មែរអោយប្រាក់ខែពួកយើង​តិចពេក ម្យ៉ាង​ទៀត​​ពួកយើងគឺជាមនុស្ស មិន​មែនសត្វ​ឆ្កែដូចការគិតក្នុងចិត្តរបស់អស់លោកអ្នកនោះទេ ហើយ​អ្នក​និងបាត់​បង់​ពួកយើង បាត់​បង់​ភ្ញៀវ​ដែលត្រូវ​ទៅ​កម្សាន្តនៅ​កន្លែងអ្នក សូម​អ្នក​កុំ​អាងថា អ្នក​មានលុយច្រើនមហា​សាល​​សំរាប់​ខាតបង់​ ឬអ្នកកំពុងតែចំណេញ​កប់ក្តោង​ហើយនាពេលបច្ចុប្បន្ន មិន​ខ្វល់​ពីអ្នកដ៏ទៃ តែ​អ្នក​កុំ​ភ្លេច​ថា អ្វីដែល​អ្នក​បាត់​បង់ម្តងបន្តិចៗ​នាពេលនេះ គឺការគាំទ្រពីអ្នកដ៏ទៃ និងបាត់បង់ការ​គាំទ្រពីពួកយើង ដែលធ្វើ​អោយ​យើង​ជឿជាក់ថា​ថ្ងៃអនាគត់ អ្នកនិងបាត់បង់ដៃគូររបស់អ្នកអស់ជាក់ជាមិនខាន។

    ពួកយើងទទួលស្គាល់ថា ផ្សាររបស់អ្នកស្អាត ឯសារមន្ទីរក៏ស្អាត ពោពេញទៅដោយវត្ថុបុរាណរបស់ដូន​តាខ្មែរ​ តែក្រុម​អ្នកធ្វើ​ទីផ្សា​រនៅ​ក្រុម​ហ៊ុនអ្នក​មិន​មានចិត្តស្អាត់ដូចកន្លែងរបស់អ្នកទេ ហើយ​ពួក​យើង​សង្ឃឹម​ថា ថៅកែ និងអ្នកគ្រប់គ្រងក្រុមហ៊ុន​ទាំងខាងលើនេះ គួរតែបញ្ជូន​បុគ្គលិករបស់ខ្លួន​អោយទៅរៀនបន្ថែម ក្នុង​ការ​ធ្វើ​ទីផ្សារ នៅទឹកដីខេត្តសៀមរាប​អង្គរនេះ។

    ជាចុងក្រោយ​ក្នុង​នាមយើង​ជាអ្នករត់តាក់ស៊ី និង​រត់រឺម៉កកង់បី សូមអភ័យទោស​ចំពោះ​មគ្គុទេសទេសចរណ៍ និង​ក្រុមហ៊ុនទេសចរណ៍ផងថា ការលើក​ឡើង​ខាងលើ​នេះ​មិនមែន​សំដៅទៅ​លើ​អ្នក ឬច្រណែនជាមួយអ្នកនោះ​ទេ តែ​ពួកយើង​ចង់​សំដៅ​ទៅ​លើ​ ​សារមន្ទីរជាតិអង្គរ និង​ ធីកាលឡឺរី តែប៉ុណ្ណោះ ព្រោះ​ក្រុម​ហ៊ុន​ទាំង​ពីរនេះ ធ្វើ​ទីផ្សារ​បែប​រើស​អើង​។

    (នេះគ្រាន់តែជាការបកស្រាយសង្ខេបខ្លះៗតែប៉ុណ្ណោះ យើងនិងឡាយ (Live) នៅលើហ្វេសប៊ុកបញ្ជាក់ពីចំណុចលំអិតបន្ថែមទៅលើសាច់រឿងខាងលើនេះ)៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2216ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន7473ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន616ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1141ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន1258ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន632ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន2129ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន8502ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន1093ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន582ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23122នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23122នាក់
    ខែនេះ    391596នាក់
    ឆ្នាំនេះ   391596នាក់
    សរុប   31057842នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 22:24