ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 1649

ឧកញ្ញា គង់គ្រឹង ជនជាតិខ្មែរឥស្លាម​ដែលត្រូវ​បានគេ​ស្គាល់​ពេញ​ប្រភេទ​កម្ពុជាថា ជាមេខ្លោង​ខាង​បំផ្លាញព្រៃឈើ​ធំជាងគេ នៅ​ក្នុង​ខេត្តក្រចេះ មិន​មាន​សមត្ថកិច្ច ឬថ្នាក់​ដឹក​នាំ​ណាចេញ​មុខ​បង្ក្រាបដែល​ជាហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​សង្ស័យថា គង់​គ្រឹង ​​យក​ដៃ​បាំង​មេឃ​ ដោយ​ប្រើ​ទឹកលុយខ្មៅកខ្វក់ ទិញ​ក្បាល​មន្ត្រី​ជំនាញនៅ​ក្នុង​ខេត្តមួយនេះតាំង​ពី​លើ​ដល់​ក្រោម​ទំាង​អស់ ​ហើយ​ប្រហែល​លើក​លែង​តែលោក​ នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន តែ​ប៉ុណ្ណោះ​ដែល​​មិន​បាន​ចាយ​លុយ​របស់ គង់ គ្រឹង?

ព័ត៌មានច្បាស់ការ​ដែល​គេ​ថត​បាន​រូប​ភាព​នៃ​សកម្មភាពម៉ូតូ និង​រថ​យន្ត​ដឹក​ឈើ​ដូច​ហែរកឋិន​ទាន​ជារៀង​រាល់​ថ្ងៃ យក​ទៅ​លក់​អោយ​លោក គង់ គ្រឹង ដែល​ជានាយ​ទាហ៊ាន ពោរពេញ​ទៅ​ដោយ​អំណាច​ និង​ទឹកប្រាក់ ដែល​បាន​មក​ពី​ការ​កាប់​បំផ្លាញព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្តនានា​ជុំវិញនោះផងដែរ។ បន្ទាប់ពី​ប្រមូល​ទិញ​ឈើ​ទំាង​នេះរួច​ គង់គ្រឹង បាន​ប្រើ​រថ​យន្ត​ធំៗ ដឹក​ឈើ​ពី​ស្រុកខ្មែរ​ ទៅ​លក់​នៅឯប្រ​ទេស​វៀត​ណាម។

ជារៀងរាល់​ចុង​ខែពលរដ្ឋ​បានរាយការណ៍ ថាមានមនុស្ស​រាប់​ពាន់នាក់ បាន​សំរុកទៅ​ផ្ទះរបស់​លោក​ គង់ គ្រឹង ហើយ​ធ្វើ​អោយ​ពលរដ្ឋ​សង្ស័យថា មនុស្សទាំងនោះត្រូវ​បាន​ គង់គ្រឹង ហៅ​អោយ​ទៅយក​លុយ​ដើម្បី​បំបិតព័ត៌មាន​មិន​អោយ​ថ្នាក់​ដឹក​នាំកំពូល​ដឹង ពីការ​រកស៊ីក្បត់​ជាតិរបស់ខ្លួន។

ជាក់ស្តែងកាលពី​ថ្ងៃទី៣០ ខែវិច្ចកា ឆ្នាំ២០១៧កន្លងទៅ​ថ្មីៗនេះ គេ​បាន​ថត​យក​រូប​ភាព​ពី​ផ្ទះរបស់​លោក គង់ គ្រឹង ដែល​មានមនុស្សណែនណាន់តាន់តាប់ ចូលទៅ​ជួប​មនុស្ស​ម្នាក់​ដែលជាមេការ​របស់​លោក គង់គ្រឹង ដើប្បីបើក​ប្រាក់ខែជាថ្នូរ​ក្នុងការ​បិតបាំ​ងព័ត៌មាន​ ហើយមេការរូប​នោះត្រូវបានគេស្គាល់ថា ជាអ្នកកាសែតម្នាក់ (សុំមិន​ទាន់បញ្ចេញឈ្មោះ) ត្រូវ​បាន​គង់​គ្រឹងទិញក្បាលយកទៅ​ប្រើខុស​ពីវិជ្ជា​ជីវះរបស់​អ្នក​សារព័ត៌មាន។

ក្នុង​នាមពួកយើង​ជារាស្ត្រខ្មែរ សូម​សំនូមពរ​ទៅ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ចាត់ការ​លោក​ឧកញ្ញា គង់ គ្រឹង ទៅ​តាម​ផ្លូវ​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាផង បើ​នៅ​តែ​បណ្តោយអោយ​គង់គ្រឹងផ្លិច​បំផ្លាញ​​ព្រៃ​ឈើ​នៅ​ខេត្តក្រចេះ និង​ខេត្តនានាជុំ​វិញនោះយ៉ាង​នេះ​តទៅ​ទៀត​ ព្រៃ​ឈើ​ច្បាស់​ជារលាយ​ហិន​ហោច​ខ្លោច​ផ្សា​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1373ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2247ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1389ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1296ដង ពិធី ឡើងអ្នកតា   អាន3056ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន2497ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1546ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1630ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1533ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1513ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17802នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164286នាក់
ខែនេះ    547566នាក់
ឆ្នាំនេះ   1929798នាក់
សរុប   51289724នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:16