ព័ត៌មានក្ដៅ

    លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្លាប់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 01 ឆ្នាំ 2018 វេលាម៉ោង 05:47 នាទី ចំនួនអានៈ 765

    ប្រភពពីកន្លែងកើតហេតុ​បានឲ្យដឹងថា គ្រាន់តែរឿងស៊ីផ្លេឡានសុំវ៉ាមិន​បាន​ លោក​នាយ​ប៉េអឹមម្នាក់​បាន​បណ្តោយអោយ​​កូន​ប្រុស​របស់​ខ្លួន​ចុះ​ពី​ឡាន​ទៅ​វាយ​ក្មេង​ប្រុស​ម្នាក់​ជិត​ស្លាប់​រួច​បញ្ជា​អោយ​កូន​ចៅ​អូសជន​រង​គ្រោះ​​​ នឹង​ម៉ូតូមួយគ្រឿង​ ដាក់​ឡាន យក​ទៅ​គំរាមកំហែង​បញ្ចប់​រឿង​ នៅ​ឯ​ស្នាក់​ការ​​ក​ង​រាជ​អាវុធហត្ថ​របស់​ខ្លួន ស្ថិត​ក្នុងឃុំស្រែណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ។

    ប្រភពបាន​អោយ​ដឹងថា លោក​ ហេ យ៉ែម ហៅដូ បាន​បើក​ឡានម៉ាកវីហ្គោ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​សៀម​រាប​ 2-B2122 ​ស្រប​ទិស​គ្នា​ជាមួយជន​រង​គ្រោះ​ឈ្មោះ ឃឹម បូទី អាយុ១៧ឆ្នាំ នៅស្រុក​វ៉ាវិន ខេត្តសៀមរាប បន្ទាប់​មក​បាន​ស៊ី​ផ្លេ​ឡាន​​សុំ​វ៉ាអ្នក​បើក​ម៉ូតូមិន​បាន​ ​រួច​ក៏ឈប់​ឡាន​ពី​មុខ​ម៉ូ​តូជន​រង​គ្រោះ​បន្ទាប់​មក​អោយ​កូន​ប្រុស​របស់​ខ្លួន​ចុះ​ពី​ឡាន​ទៅ​វាយក្មេង​ប្រុស​ឈ្មោះ​ ឃឹម បូទី រហូត​ដល់​ជិត​ស្លាប់​ រួ​ច​បញ្ជា​អោយ​កូន​ចៅ​លើក​ម៉ូតូ​ និង​ជន​រង​គ្រោះ​​​ដាក់​​ឡាន​យក​ទៅ​ស្នាក់​ការ​ប៉េអឹម​របស់​ខ្លួន​ដើម្បី​គំរាម​កំហែង​បញ្ចប់​រឿង។

    បងស្រី​របស់​ជន​រងគ្រោះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា នាង​នឹងប្អូនប្រុស​​ជាអ្នក​ចំណាក​ស្រុក ក្រី​ក្រ​ណាស់​មិន​ហ៊ាន​ប្តឹង​ផ្តល់​លោក​ ហេ យ៉ែម ហៅ​ ប៉េអឹម​ដូ និង​កូន​ប្រុស​ដែល​ជា​ជន​បង្កររបួស​ស្នាម​ខាង​លើ​នោះទេ ស៊ូយក​ប្អូន​ប្រុស​ទៅ​ដេក​ពេទ្យ​ចាក់​ថ្នាំដោយ​ខ្លួនឯង។

    ប្រភពបាន​បន្ថែម​ថា លោកដូរមិន​បាន​ចុះ​ឃាត់​កូន​មិន​អោយ​វៃគេ​នោះទេ ហើយ​ថែម​ទាំង​ប្រ​យុស​អោយ​កូន​ប្រុស​ខ្លួន​វាយ​គេ​បន្ថែមទៀត​ផង​ វា​ផ្ទុយ​ស្រឡះ​ពី​សម្តី​លោក​ ហេ យ៉ែម​ ដែល​ឆ្លើយ​ដោះសារថា ចុះ​ទៅ​ឃាត់​កូន​មិន​ទាន់។

    ពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍ មាន​ការ​សង្ស័យ​ថា ជន​រងគ្រោះ​អាច​ត្រូវ​បាន​លោក ហេ យ៉ែម​ និង​កូន​ប្រុស​គំរាម​កំហែង ទើប​មិន​ហ៊ាន​ដាក់​ពក្យាបណ្តឹងយ៉ាង​ដូច្នេះ? សូម​អង្គការ​ សង្គម​ស៊ី​វិល និង​តុលាការ​មេត្តា​ធ្វើ​ការ​បើក​ការ​ស៊ើបអង្កេតករណីខាងលើ​នេះទៅ​តាម​ផ្លូវ​ច្បាប់ផង៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន794ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន624ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន6818ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1133ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន33ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1681ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1625ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន675ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1174ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន995ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្តក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3100នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35957នាក់
    ខែនេះ    108144នាក់
    ឆ្នាំនេះ   1532422នាក់
    សរុប   32198668នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 17:59