លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 04:29 នាទី ចំនួនអានៈ 1789

លោកស្រីលីអ៊ុំអេង តំណាង​អោយ​ក្រុម​ហ៊ុន លីអ៊ុំអេង ស្ថិត​នៅ​ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី បាន​អះអាង​យ៉ាង​ច្បាស់ថា អាជ្ញាធរ​ខេត្ត ​ស្រុក​ ឃុំ សូរិយោដី និង​មន្ត្រីពាក់ព័ន្ធ កំពុង​តែ​នាំប្រជាពល​រដ្ឋរាប់​រយនាក់​​ទៅ​វាស់​យក​ដី​របស់​គាត់​ទាំង​បំពាន​ផ្លូវ​ច្បាប់អស់ប្រ​ហែង​ជាង​មួយរយ​ហិកតា​​ កាល​ពី​ថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ។

លោកជំទាវ​ លីអ៊ុំអេង បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​កាល​ពីថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិល​មិញ​ថា ដី​ជាង​បួន​រយ​ហិកតានេះ គាត់​បាន​ទិញ​អស់​រយៈពេល​ជាង​១៤​ឆ្នាំហើយ​ តាំង​ពី​សម័យ ​មិន​ទាន់​មាន​ផ្លូវ​ហៃ​វ៉េ​មក​ម្លេះ(ផ្លូវ​លេខ​៦៧)។ លោក​ជំទាវ​បន្តថា កាល​ពី​សម័យ​លោក​ មឹង វុទ្ធ​ នៅ​ជាចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី ហើយ​ឯកឧត្តម​ ស៊ូ ភិរិន្ទ​ នៅ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀមរាប ធ្លាប់​មាន​ប្រ​ជាពល​រដ្ឋ​ជាច្រើន​លើក​គ្នាមក​ប្តឹង​ថា គេ​បាន​ទិញ​ដី​ពី​មនុស្ស​ម្នាក់​នៅ​ក្នុង​ដីដែល​ជា​កម្ម​សិទ្ធ​របស់​គាត់​នេះ ហើយពល​រដ្ឋ​​ខ្លះ​គេ​ថា គេ​មិន​បាន​លក់​ដី​អោយ​គាត់​ទេ ការ​ប្តឹង​ប្តល់​ទាំង​នេះ​ហាក់​ធ្វើ​អោយ​លោក​ជំទាវ​ហត់​ហើយ​ឈឺ​ក្បាល​រហូត​ដល់​គាត់​បានសម្រេច​ចិត្ត កោះ​​ហៅពលរដ្ឋ​​អ្នក​ប្តឹង​ប្តល់​ទាំង​នោះ មក​យក​លុយ​ដើម្បី​បញ្ចប់​រឿង​ដល់​ទៅ​ពីរវគ្គ ដែល​អស់​ទឹក​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ទើប​រឿង​នេះ​ស្ងប់​ស្ងាត់​ ហើយ​តុលាការ​កំពូល​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​បានចេញ​សាល​ក្រម​ស្ថាពរ​ទទួល​​ស្គាល​ដី​ជាង​បួន​រយ​ហិក​តានេះជាកម្ម​សិទ្ធ​របស់​លោក​ជំទាវ​ស្រប​ច្បាប់​ មាន​ប្លង់​កម្ម​សិទ្ធគ្រប់​បែប​យ៉ាង​ និង​មាន​ឯកសារ​គ្រប់​គ្រាន់ផង​ដែរ។

លោក​ជំទាវ​បន្តថា ចុះ​ហេតុ​អ្វី​ស្រាប់​តែ​មក​ដល់​សម័យ​ឯកឧត្តម​ ឃឹម ប៊ុន​សុង​ ឡើង​ជាចៅ​ហ្វាយ​ខេត្ត​សៀមរាប ស្រាប់​តែ​មាន​ពល​រដ្ឋ​មក​ប្តឹង​គាត់​ទៀត​ថា គាត់​រំលោភ​យក​ដី​របស់​របស់​រដ្ឋ ដែល​ពល​រដ្ឋ​មិន​បាន​លក់​អោយ​ទៅ​ទិញ​? លោក​ជំទាវ​គាត់​ឆ្ងល់​ថា គាត់​ក៏​ជា​មនុស្ស​ជារាស្រ្ត​ខ្មែរ ពល​រដ្ឋ​ក៏ជាមនុស្ស​ ក៏ជារាស្ត្រ​ខ្មែរ ហេតុអ្វី​ខាង​ខេត្ត ស្រុក​ ឃុំ​នាំគ្នា​ទៅ​ជឿ​តែ​ខាង​ពល​រដ្ឋដែល​ទៅ​ប្តឹងគាត់ដោយ​បាតដៃទទេ​ មេច​បាន​មិន​ជឿគាត់ ព្រោះ​គាត់​មាន​ឯកសារ​គ្រប់​គ្រាន់​ដែល​តុលាការ​កំពូល​សម្រេច​អោយ និង​មាន​ប្លង់​កម្ម​សិទ្ធគ្រប់​យ៉ាង​ ហើយ​ក៏បាន​ដោះស្រាយ​​អោយ​ពល​រដ្ឋ​ដែល​លើ​ក​គ្នា​មក​តវ៉ា​ដល់​ទៅ​ពីរ​វគ្គ អស់​លុយ​ជាង​២០​ម៉ឺន​ដុល្លារ តាំង​ពី​សម័យ​លោក​ស៊ូភិរិន្ទ? ហើយ​ប្រ​ជា​ពល​រដ្ឋ​ចេញ​មក​ពី​ណា​ មក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះហើយ? ឬមាន​អ្នកដែល​​ចាំ​តែ​រៀប​ចំកម្ម​វិធី​ខូច​ៗ​បែប​នេះ​នៅ​ពី​ក្រោយ​ខ្នង​? លោក​ជំទាវ​ចោទសួរ​ទៀត​ថា តើ​ខាង​សាលាខេត្ត​ សាលាស្រុក​ សាលាឃុំ និង​សូរិយ៉ោ​ដី ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ទៅ​តាម​ឯកសារ ឬធ្វើ​ការ​ទៅ​តាម​អ្នក​ប្តឹង បើ​ទោះ​ជាដី​កម្ម​សិទ្ធស្រប​ច្បាប់​របស់​គេ​ក៏ដោយ ​អោយ​តែ​មាន​អ្នក​ប្តឹង​ត្រូវ​តែ​លើក​ទ័ព​ទៅ​វាស់​យក​ដី​របស់​គេ ទាំង​ម្ចាស់​គេ​មិន​នៅ​យ៉ាង​ដូច្នេះឬ?

លោក​ជំទាវលីអ៊ុំអេង​បាន​រិះគន់​ថា បើ​អាជ្ញាធរក្នុង​ខេត្ត​សៀមរាប​ នៅ​បន្ត​ធ្វើ​ការ​របៀប​នេះទៀត អ្នក​មាន​ដី​ធំ​សម្រាប់​ធ្វើ​ស្រែ​ចំ​ការ ដាំ​ដំណាំកសិឧស្សាហកម្ម អ្នក​មាន​ដី​ធំសម្រាប់​ធ្វើ​រោង​ចក្រ អ្នក​វិនិយោគទុន​​ទាំង​ឡាយ​ បើ​មិន​រលាយ​ហិន​ហោច​ខ្លោច​ផ្សា​ នោះ​ទើប​ជារឿង​ចម្លែង ព្រោះ​ពួកគេ​ធ្វើ​ការ​​ទាំង​​ងងឹត​ងងុល ​ពុល​តាម​សម្តី​របស់​មនុស្ស​ខូច​ៗមួយ​ចំនួននៅ​​ថ្នាក់​ក្រោម និង​ពល​រដ្ឋខូចៗ​​មួយក្រុមតូច​​ដែល​តែង​តែដើរ​រក​លាភសការៈ របៀប​ដដែលទាំងនេះ។

លោក​ជំទាវបាន​បន្ថែមថា សូម​អោយ​ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ លោក​អភិបាល​ស្រុកបន្ទាយ​ស្រី​ លោក​មេឃុំ ខាង​សូរិយោដី និង​មន្ត្រី​ពាក់​ព័ន្ធ មេត្តា​ត្រួត​ពិនិត្យ​ឯក​សារ​របស់​គាត់​ ហើយ​សិក្សា​សាច់​រឿង​ដី​នេះ​តាំង​ពី​សម័យ​ឯកឧត្តម​ ស៊ូភិរិន្ទ​ ផង កុំ​ធ្វើ​អ្វី​ដោយ​អំណាច​ កុំ​ធ្វើ​អ្វី​ដោយ​យក​ពលរដ្ឋ​មក​ធ្វើ​ជាលេស កុំ​ធ្វើ​អ្វី​ដែល​ប្រាសចាក​ពី​ផ្លូវ​ច្បាប់ កុំធ្វើ​អ្វី​ដែល​លំអៀង​ទៅ​រក​ភាគីម្ខាង កុំ​ធ្វើ​អ្វី​ខុស​ពី​គន្លង​ដែល​ព្រះ​ពុទ្ធ​បាន​នែនាំ​ ដូច​សុភាសិតមួយ​បាន​ពោល​ថា ធ្វើ​ល្អបាន​ល្អ ធ្វើ​អាក្រកបាន​អាក្រក់ ហើយ​​​បាន​បាប​ និង​ធ្លាក់​នរក​អាវ​ចីយ៍។

លោក​ជំទាវ​បាន​សំនូមពរទៅ​ សម្តេច​ ហ៊ុន-​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​សម្តេច​គតិព្រិទ្ធបណ្ឌិត ប៊ុន-រ៉ានីហ៊ុនសែន និង​សម្តេច​ ស-ខេង មេត្តា​ជួយ​ដល់​គាត់​ផង ហើយ​មេត្តា​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ក្រុម​មនុស្ស​មាន​អំណាច​មួយ​ក្រុម​នៅក្នុង​​ខេត្ត​សៀមរាប ដែល​កំពុង​តែ​ប្រើ​អំ​ណាច​លើស​លុប​ជិះ​ជាន់​កៀប​សង្កត់​រូប​គាត់​ដែល​ជាស្រ្តី​ភេទ ហើយ​តែង​តែ​រំលោភ​បំ​ពាន​ទៅ​លើ​ដី​ធ្លី​របស់​គាត់​ម្តង​ហើយ​ម្តង​ទៀត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ពាក់ព័ន្ធ​ទៅ​និង​ករណី​ដី​ធ្លី​ខាង​លើ​នេះ លោក​ អ៊ឹម-អ៊ីង មេឃុំរំចេក​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ថ្ងៃទី០២ ខែគុម្ភៈ ឆ្នាំ២០១៨នេះថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញ​លោក​ពិត​ជាបាន​ចូរ​រួម​វាស់​វែង​ក្បាល​ដី​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដី​ចំការ​ស្វាយ​ចំការ​ចន្ទី​របស់​លោក​ស្រី​លី​អ៊ុំ​អេង​មែន តែ​លោក​ថាតួលេខ​បាន​ប៉ុន្មាន​នោះ​លោក​មិន​ច្បាស់​ទេ សុំ​អោយ​សួរទៅ​ខាង​ស្រុក ហើយ​លោក​បាន​ឆ្លើយ​ទៀត​ថា លោក​មិន​បាន​ចាំ​ទេថា ពលរដ្ឋ​ដែល​ទៅ​តវ៉ារឿង​ដី​ធ្លី​នេះ​មាន​ប៉ុន្មាន​គ្រួសារពិត​ប្រាកដ ព្រោះ​ឯកសារ​នៅ​ខាង​មេភូមិ​គេ​អ្នក​កាន់​កាប់។

លោក សុ-ខុម​ អភិបាល​រង​ស្រុក​បន្ទាយ​ស្រី បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២ដដែល​នេះដែរថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាល​មាន​ពី២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លលោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1517ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1492ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1666ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1455ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1588ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1452ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន846ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1712ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1497ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1362ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29163នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175647នាក់
ខែនេះ    558927នាក់
ឆ្នាំនេះ   1941159នាក់
សរុប   51301085នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:43