ព័ត៌មានក្ដៅ

    លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្បនិមិត្ត

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 02:47 នាទី ចំនួនអានៈ 1806

    កាលពីរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ​ លោកទំទាវ លីអ៊ុំអេង បាន​ផ្តល់​​បទ​សំភាសន៍ដល់​អ្នក​កាសែតថា ប្រជាពលរដ្ឋ​៤៧គ្រួសារ​ដែល​ទៅ​វាស់​យក​ដី​របស់​គាត់​តាម​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធនៅ​ស្រុក​​បន្ទាយ​ស្រី​កាល​ពី​ថ្ងៃ​ទី​០១ ខែ​គុម្ភៈ ថ្មីៗនេះ សុទ្ធសឹង​ជា​ប្រជា​បល​រដ្ឋ​សប្ប​និមិត្ត ដែល​មាន​លុយ​មាន​ឡាន​ទំនើប មាន​ក្បាល​ពោះ​ធំៗ​ សាច់​សទ្រ​លុក​ទ្រលន់ មិន​មែនជា​​ប្រជារាស្ត្រ​ធម្មតានោះទេ ដូច្នេះលោកទំទាវ​ស្នើសុំ​អោយ​ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាបពិនិត្យ​សាច់​រឿង​នេះសា​ឡើង​វិញ និងស្មើ​សុំ​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​ ជួយ​ផ្តល់​យុត្តិ​ធម៌ជូន​គាត់​ផង។

    ដី​កសិឧស្សាហកម្មជាង​៤០០ហិកតាស្ថិត​ក្នុង​ភូមិ​ខ្នារ ឃុំខ្នាសណ្តាយ និង​ភូមិរំចេក​ ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី ដែល​មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹម​ត្រូវ និង​មាន​លិខិត​ស្នាម​ទិញ​លក់​រាប់​រយ​សន្លឹក ដែល​បាន​ប្រថាប់​ត្រាដោយ​មេភូមិ មេឃុំ អភិបាល​ស្រុក សូរិយោដី ហើយ​ក៏ធ្លាប់​ឡើង​តុលាការ​តាំង​ពី​សា​លា​​ដំបូង​ខេត្តសៀមរាប រហូត​ដល់​សាលាឧទ្ធរណ៍ និងតុលាការ​កំពូលនៅ​ក្រុង​ភ្នំពេញ​​ ដែល​ជាកម្ម​សិទ្ធ​របស់លោក​ជំទាវ ​លី អ៊ុំ​អេង និង​សាច់​ញាតិ ត្រូវ​បាន​នុស្ស​មួយ​ក្រុម​តែង​តែ​ស្រក់​ទឹក​មាត់​ចង់​ដណ្តើម​យក​ធ្វើ​ជាកម្ម​សិទ្ធ​របស់​ខ្លួន​ដោយ​បាទដៃទទេគ្មាន​ឯក​សារ​ច្បាស់​លាស់ ឬហៅ​ថាធ្វើ​នំអត់​ម្សៅ នេះ​បើ​យោង​តាម​សម្តី​របស់​លោកជំទាវ​ដែល​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៤​​ខែ​គុម្ភៈ ឆ្នាំ២០១៨​ម្សិល​មិញនេះ។

    លោក​ជំទាវ​បាន​រៀប​រាប់​ទាំង​អស់​សំណើច​ថា ដី​នេះគាត់​ទិញ​តាំង​ពី​មិន​ទាន់​មាន​ផ្លូវ​ហៃវ៉េ (ផ្លូវ​លេខ​​៦៧) កើត​ឡើង​ម្លេះ ហើយ​តំលៃ​ដែល​លោក​ជំទាវ​ទិញ​កាល​នោះ​ត្រឹម​តែ​១ហិក​តា​៣​​ទៅ​៤រយ​ដុល្លារ​តែប៉ុណ្ណោះ ដល់​ឥឡូវ​មាន​ផ្លូវ​មាន​សង្ឃឹម ដី​មានហាងឆេង ១ហិក​តា​២​ទៅ​៣​ម៉ឺន​ដុល្លារអា​មេរីកកាំង ​ម្នាក់​ៗនាំគ្នា​ស្រក់​ទឹក​មាត់តក់ៗចង់​បាន​ តែ​បែរ​ជាចង់​បាន​បែបរំលោភបំពាន​ ប្រើក្បាចគុនកុងហ្វូ​ទៅ​វិញ មិន​មែន​ចង់​បាន​បែបទិញ​ដូរ​តាម​តំលៃ​ទីផ្សារនោះទេ។

    លោក​ជំទាវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ប្រាប់​អ្នក​កាសែតថា ដី​ដែល​គាត់​ទិញ​នេះ​មាន​អាយុ​កាល​ជាង​១៤​ឆ្នាំហើយ មានការ​ដោះដូរ​ចៅ​ហ្វាយ​ស្រុក ​ចៅហ្វាយ​ខេត្តសៀមរាប អស់​បី​តំណរ​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត​កាល​ពី​សម័យ​ឯកឧត្តម ស៊ូ ភិរិន្ទ នៅ​ជាអភិបាល​ខេត្តសៀមរាប ធ្លាប់​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ប្តឹងតវ៉ា​ថា មិន​បាន​លក់​ដី​អោយ​ទៅលោក​ជំទាវ​ទេ បន្ទាប់​មក​ដើម្បី​បញ្ចប់​រឿង​ឯកឧត្តម​ ស៊ូភិរិន្ទ បាន​បង្គាប់​អោយ​លោក​ជំទាវ​បង់​លុយ​អោយ​ប្រជាពល​រដ្ឋពី​វគ្គដែល​មក​ប្តឹង​តវ៉ានោះ​ ​អស់​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរីក ហើយ​តុលាការ​កំពូល​ក៏បាន​សម្រេច​អោយ​លោក​ជំទាវ​ឈ្នះ​ក្តី​ជាមួយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​​ដែល​ចោទ​លោក​ជំទាវ​ និង​សាច់​ញាតិ​​ថា​ទៅ​កាប់​រាន​ដី​ព្រៃមួយ​ចំនួន​ក្នុង​ចំនួន​ដី​ជាង​៤រយ​ហិក​តានេះ។

    លុះ​ដល់​សម័យ​ឯកឧត្តម ឃឹង ប៊ុន​សុង ឡើង​ធ្វើ​ជាចៅ​ហ្វាង​ខេត្ត​សៀមរាប ស្រាប់​តែមាន​ប្រជា​ពល​រដ្ឋ​ចេញ​មុខ​មក​ប្តឹងតវ៉ា​សាថ្មី​​ទៀត​ថា លោក​ជំទាវ​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​ពួក​គេ​ដោយ​មិន​បាន​ទិញ​ដូរពី​ពួក​គេ​​ទៅ​វិញ។

    សូមរំលឹក​ផង​ដែរថា កាល​ពី​ថ្ងៃទី១ថ្មីនេះ មេឃុំរំចេក​ អភិបាល​រងស្រុកបន្ទាយ​ស្រី សូរិយោដី និង​សមត្ថកិច្ច​មួយចំនួន​បាន​ដឹក​នាំ​តំណាង​ប្រជាពលរដ្ឋ៤៧​គ្រួសារ​ទៅ​វាស់​យក​ដី​របស់​លោក​ជំទាវ​លី​អ៊ុំ​អេង​អស់​ជាង​១រយ​ហិកតា ហើយ​កាល​ពីរសៀល​​ថ្ងៃទី២ លោក​អភិបាល​រង​ស្រុក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទថា ”កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាលដី ​មាន​២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​“។

    លោក​ជំទាវ​ លី-អ៊ុំអេង នៅ​តែអះអាង​យ៉ាង​ដាច់​អហង្កាថា ដី​នេះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ អស់​​ហើយ ហើយ​ក៏បាន​បង់​លុយ​លើស​ចំនួនទៀតផង អ្នក​ខ្លះមួយគ្រួសារ​មាន​គ្នា​ប្រាំនាក់​មក​ប្តឹង​ទាលុយ​ប្រាំដងក៏មានដែរ តែ​ដោយ​សារ​តែ​គាត់​ខ្ជិល​មាន​រឿង​ជាមួយរាស្ត្រ ក៏ចេះ​តែ​អោយ​ អោយ​ផុត​ៗទៅ ដល់​ពេល​ឥឡូវ​មាន​អ្នក​ញ៉ាម​ធ្លាប់​ធ្វើ​បាន​ ធ្លាប់​ឃើញ​គេ​បាន បែបមក​ចង់​បាន​ដែរ តែ​លោក​​ជំទាវ​ថា លើក​នេះ​មិន​បាន​ទេ មិន​ដូច​លើក​មុន​ឡើយ។

    លោកជំទាវ លី-អ៊ុំអេង លួចខ្សឹប​បន្ថែមថា គាត់កំពុង​តែគៀងគរ​បរទេសអោយ​មក​​​ចាប់​ដៃ​គូ​វិ​និ​យោគ​ជា​មួយគាត់ដើម្បី​យក​ដី​ដែល​គាត់​មានខាង​លើ​នេះធ្វើ​ជាសួនកម្សាន្តសំរាប់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។

    លោកជំទាវ លី អ៊ុំអេង បង្ហើបជាចុងក្រោយថា ដីជាង៤រយហិកតានេះ របស់គាត់តែជាង​២​រយ​ហិក​តា​ទេ ឯជាង​១រយហិកតាទៀតជារបស់សាច់ញាតិ និងលោកឧកញ្ញាម្នាក់ទៀត ហើយ​លុយ​ដែល​​គាត់យក​មក​វិនិយោគដាំដំណាំកសិឧស្សាហកម្មនេះ គឺលុយខ្ចីធនាគារជាច្រើនផងដែរ៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន698ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1772ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2605ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន633ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន17495ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន739ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន633ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន354ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន1449ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន989ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4186នាក់
    ម្សិលមិញ    31251នាក់
    សប្ដាហ៍នេះ    35451នាក់
    ខែនេះ    275909នាក់
    ឆ្នាំនេះ   1309195នាក់
    សរុប   31975441នាក់
    ថ្ងៃទី 19 ខែ 03 ឆ្នាំ 2019 ម៉ោង 08:36