ព័ត៌មានក្ដៅ

    សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 01:20 នាទី ចំនួនអានៈ 8523

    លោក សាំងហាក់ អាយុប្រហែល​៣២ឆ្នាំ បច្ចុប្បន្នរស់នៅ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ប្រណិត​តាម​រថ​យន្ត​ម៉ាក កាមរី វីហ្គូ នីកសាន់ តាកូម៉ា ដ៏ល្បី​ល្បាញ​ម្នាក់​ជាយូរ​ឆ្នាំណាស់​មក​ហើយ​នោះ ឥឡូវ​ឈាន​ដល់ប្រើ​​រថ​យន្ត​រូរ៉េធំៗ ដឹកឈើ​​ស្ទើរបាក់​ថ្នល់​ ពី​ស្រុក​ស្វាយ​លើ​ចូល​មក​លក់​ចែកចាយអោយ​ដេប៉ូតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​​សៀមរាបគ្មាន​សមត្ថកិច្ច ឬជំនាញ​ណា​​ចេញ​មុខ​បង្ក្រាបទាល់​តែសោះ។

    ប្រភពព័ត៌មានបានអោយដឹងថា សាំងហាក់ បានប្រើ​រថយន្ត​កូរ៉េ (​ដូចក្នុង​រូបភាព) ដឹក​​ឈើ​ប្រណិត​រាប់សិប​ម៉ែត្រគូបស្ទើរ​ជារៀង​រាល់​ថ្ងៃ បង្កប់​ក្រោម​បាវ​ឬការ៉ុង​សំពីងសំពោង​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ ដឹក​ចេញ​ពី​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប ចូល​ក្រុង​សៀម​រាប​ លក់​អោយ​ដេ​ប៉ូ​មួយ​ចំនួន​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ដែល​រងចាំ​ទទួល​ទិញ​តែ​ឈើ​ពី​ឈ្មួញ​សង្គម​ងងឹត​ លោតឆ័ត្រ​ មិន​បង់​ពន្ធ​ជូន​រដ្ឋ​ បង់​តែ​លុយ​ក្រោម​តុអោយ​មន្ត្រី​លេម​លើម​មួយ​ចំ​នួន​ដែល​ដឹង​រឿង​តែប៉ុណ្ណោះ ជាថ្នូរក្នុង​ការ​​បិត​បាំង​ព័ត៌មាន។

    សូម​រំលឹក​ផង​ដែរថា កាលពីកំឡុង​ឆ្នាំ២០១១លោក សាំងហាក់​ និង​បក្ខពួក​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​អ្នក​កាសែត​ម្នាក់​ ដោយ​ប្រើ​ដំបង និង​ពូថៅ​កាប់​ក្បាល​អ្នក​កាសែត​រូប​នោះ រហូត​ដល់​​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ញូន​ទៅ​តុលាការ​ដាក់​គុគ​បាន​មួយស្របក់​ ក៏ដោះលែង​អោយមាន​សេរី​ភាព​​ទៅ​រក​ស៊ី​ឈើ​វិញ​រហូត​ដល់​សពថ្ងៃនេះ។ ជនរងគ្រោះដែល​ត្រូវ​បាន​គេ​វាយ​និង​កាប់​ រង​របួស​​ស្រាំលលាក្បាល ឈឺរាំរៃរហូត​ដល់​ស្លាប់​ទៅវិញ តែ​មិន​បាន​ទទួល​សំណង​ពី​លោកសាំង​ហាក់សូម្បី​មួយ​កាក់​មួយសេន​ឡើយ។

    លោក​ សាំង​ហាក់ បាន​គំរាម​ប្តឹង​លោក ម៉េង ហួត ចាងហ្វាង​កាសែតសៀមរាប​ថ្មី ដោយ​ទាម​ទាសំណង​ជំងឺចិត្ត៨០លានរៀល បន្ទាប់​ពី​លោក​ម៉េង​ហួត​ទំលាយ​ រឿង​របររក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​របស់​លោក​សាំង​ហាក់ និង​រំលឹក​រឿង​លោក​សំាងហាក់​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​អ្នក​កាសែត​មិន​បាន​សម្រេច តែ​ចុង​ក្រោយ​ឈឺស្លាប់​ដដែល។

    រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់​ព័ន្ធក្នុង​ខេត្តសៀមរាប​ គួរតែ​ចាត់​ការ​ឡានដឹកឈើ​របស់​លោក​ សាំង​ហាក់ ផង​កុំទុក​អោយ​គាត់​ធ្វើ​ភ្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្តពេក៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន641ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន499ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន691ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1531ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1566ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន1341ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2081ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន835ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន1358ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1993ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      111598នាក់
    ម្សិលមិញ    10292នាក់
    សប្ដាហ៍នេះ    158470នាក់
    ខែនេះ    259732នាក់
    ឆ្នាំនេះ   259732នាក់
    សរុប   30925978នាក់
    ថ្ងៃទី 18 ខែ 01 ឆ្នាំ 2019 ម៉ោង 18:22