ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 1669

​ព្រៃ​លិច​ទឹក​ដែល​ជាជម្រក​ត្រី​ពង​កូនបន្ត​ពូជ​នៅ​រដូវ​វស្សាស្ថិតក្នុង​តំបន់បី ​ដែល​ជាក្តី​សង្ឃឹម​របស់រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ ត្រូវបាន​ក្រុម​ឈ្មួញ អ្នកមានលុយ មាន​អំណាច​ រំលោភ​បំ​ពាន​​ជា​ហូរ​ហែ ដោយ​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​ កាយ​ដុត​កំទេច ធ្វើ​ជាដី​ស្រែ ជីកស្រះ កាយ​យក​អាចម៌​ដី​លក់ ឬយក​អាចម៌ដី​​ចាក់​បំពេញ​ធ្វើ​ដី​ឡូទ៍ ជាបន្តបន្ទាប់​ឥត​ឈប់​ឈរ​ នៅ​ក្នុង​ខេត្ត​សៀមរាប។

គ្រឿង​ចក្រ៩គ្រឿង​បើគិតទាំង​អេស្កាវ័តធ័រ អាប៊ុល និង​ឡាន​ដឹកដី ដែល​លោក ហាក់-សេង បាន​ជួល​អោយមក​​ឈូស​ឆាយ​កាយ​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀម​រាប តាំង​ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨មក​ម្លេះ។

ជាក់ស្តែង​កាលពីថ្ងៃទី១២ មិនាម្សិល​មិញ កម្លាំង​ខាង​មន្ទីរ​បរិស្ថាន ជល​ផល ប៉ូលីស​ក្រុង ប៉ូលីស​សង្កាត់​ជ្រាវ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ធ្វើ​របាយការណ៍ជូនថ្នាក់​លើ​ តែ​ខាង​ថៅ​កែ​គ្រឿង​ចក្រ និង​ម្ចាស់​ដី​មិន​ចូល​ខ្លួន​សហការណ៍នោះទេ ហើយ​ថែម​ទាំង​មិន​ព្រម​ដក​គ្រឿង​ចក្រ​ចេញ​ពី​កន្លែង​ឈូស​ឆាយ​ទៀត​ផង បន្ទាប់​មក​ក្រុម​សមត្ថកិច្ច​បាន​ដក​ថយ ដោយ​ខាង​ប៉ូលីស​បាន​ប្រាប់​ថា ប្រគល់អោយ​ខាង​បរិស្ថាន ឯខាង​បរិស្ថានឆ្លើយថា ថ្នាក់​លើ​អោយ​ដក​ថយ​មក​វិញ​ រងចាំ​ធ្វើ​លិខិត​កោះ​ហៅ​ថៅ​កែ​គ្រឿង​ចក្រ និង​លោក ហាក់-សេង​ អោយ​ទៅ​ជួបនៅ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប។

នៅ​ព្រឹក​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នេះ លោក​ សឿន-សេន ប្រធាន​ការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច នៃ​ស្នងការ​ដ្ឋាន​ខេត្តសៀមរាប​ បាន​ដឹក​នាំ​កម្លាំង​ ចុះ​ត្រួតពិនិត្យ​ ដី​ព្រៃ​ដែល​លោក ហាក់-សេង ជួលអោយ​គេ​​ឈូស​ឆាយ​អស់​ជិត​មួយហិកតា​កាល​ពីថ្ងៃទី១១។ នៅ​រសៀល​ម៉ោង២និង​៤៩នាទី ថ្ងៃទី១៣ដដែល​នេះ លោក​ សឿន-សេន បាន​ប្រាប់​តាម​ទូរស័ព្ទថា លោក​បាន​ប្រមូល​គ្រឿង​ចក្រ​ដាក់​មួយដុំជុំគ្នា ហើយលោក​បាន​ប្រគល​ការ​ងារ​ខាង​លើ​នេះ​ អោយ​ទៅ​ខាងជំនាញដូចជា ​មន្ទីរ​បរិស្ថាន ជល​ផល និង​ខាង​ធនធាន​ទឹក ​ធ្វើ​ការ​បន្ត ព្រោះ​វាត្រូវ​និង​ជំនាញ​របស់​គេ។ លោក សឿន-សេន បាន​បន្ថែមថា មិន​មែន​ថាខាង​លោក​ធ្វើ​មិន​កើត​នោះទេ តែ​មិន​ចង់​លូក​លាន​ទៅ​លើ​ការងារដែល​ជាជំនាញរបស់​គេ។

ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នាំគ្នាឆ្ងល់ថា តើ​អ្នក​ដែល​ហ៊ាន​ជួល​គ្រឿងចក្រ​មក​ឈូស​យក​ដី​ព្រៃ​លិច​ទឹក​នេះ​មាន​ខ្សែ មាន​ខ្នង​ធំប៉ុណ្ណាដែរ បាន​ជា​ហ៊ាន​បំពានច្បាប់​យ៉ាង​ដូច្នេះ? ការ​ឆ្ងល់នេះពិត​ជាត្រឹម​ត្រូវ​ណាស់ មាន​មនុស្ស​បីបួននាក់​បាន​បង្ហើប​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ថា លោក ហាក់-សេង គឺជាអ្នក​មាន​លុយ​មាន​អំណាច​ម្នាក់នៅក្នុង​ខេត្ត​សៀមរាប លោក​មាន​ផ្ទះលក់​គ្រឿង​ឡាន​នៅ​​ជិត​ផ្សារសាមគ្គី ហើយ​មាន​ផ្ទះល្វែង​ជួល​រាប់​សិប​ខ្នង នៅ​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង មានហាងបញ្ចាំ មិន​តែ​ប៉ុណ្ណោះ​លោក​ជា ដន្លង​ជាមួយ​ឯកឧត្តម ម៉ន-សាម៉ុន ដែល​ជាអតីតមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តសៀមរាបថែមទៀតផង។

មាន​ពាក្យ​សង្ឃពាក្យ​សត្វតាម​តៀម​កាហ្វេដែល​មិន​មែន​ជាផ្លូច​ការ​ណ៍​បាន​និយាយតៗគ្នាថា លោក​ ហាក់-សេង មិន​ដក​គ្រឿង​​ចក្រ​ចេញ​ពី​កន្លែង​ឈូសឆាយទេ គាត់​សម្រេច​ចិត្ត​ថាត្រូវ​តែ​ឈូស​ឆាយ​អោយ​បាន​សម្រេចបើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ក៏ដោយ។ ក្រុម​ពួកមាត់​ចាប​មាត់​ព្រាបនិយាយទៀតថា លោក​ហាក់សេង​ កំពុង​ដើរ​រក​ខ្សែ​ រកខ្នង​ដើម្បី​ទប់​ទល់​កុំ​អោយ​មេឃ​បាក់​សង្កត់​។

ជាក់​ស្តែង​រយៈពេល​បី​ថ្ងៃនេះគ្មាន​សមត្ថកិច្ច​ណា​អាច​ជួប​និយាយ​ជាមួយលោក​ហាក់សេង​បាន​ទេ ដោយ​ទូរស័ព្ទខលចូល​ តែ​មិន​លើក​ទទួល ចំណែក​កម្ពុជាសុវណ្ណភូមិ​ក៏មិន​អាច​សុំ​ការ​បកស្រាយ​ពីលោក ហាក់-សេង បាន​ដែរព្រោះ​នៅ​ម៉ោង​៣និង៥០​នាទីរសៀលថ្ងៃទី១៣ មិនានេះខល​ទូរស័ព្ទ​ទៅ​លោក​ ហាក់-សេង​ ចូល​តែមិនមាន​អ្នក​​លើក​ទទួល​ផង​ដែរ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវពោលថា ពួកគាត់​សោកស្តាយ​ព្រៃលិច​ទឹក ដែល​លោក ហាក់-សេង ប្រើ​គ្រឿង​ចក្រ​អោយ​ឈូស​ឆាយ​ខាង​លើនេះ ហើយ​ពួកគាត់​សង្ឃឹម​ថា ឯកឧត្តម ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប និង​លោក​ កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំ​បូង​ខេត្តសៀម​រាប ច្បាស់​ជាចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ជាក់ជាមិន​ខាន បើ​ទោះ​ជាលោក​ ហាក់-សេង នេះ​មាន​លុយ​ មាន​ខ្នងមានខ្សែ​​ធំ​យ៉ាង​ណាក៏ដោយ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

Daily Promotion from Siem Reap Taxi Owner!   អាន1932ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1609ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1572ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1695ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន2804ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1666ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1426ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1685ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1601ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន618ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26085នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172569នាក់
ខែនេះ    555849នាក់
ឆ្នាំនេះ   1938081នាក់
សរុប   51298007នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:03