លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស់គាត់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:39 នាទី ចំនួនអានៈ 1817

ដីមួយកន្លែង​មាន​ទំហំ​ជាង​ពីរ​ហិក​តា ស្ថិត​ក្នុង​ភូមិជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទ​បា​គង​ដែល​ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​របស់​លោកជំទាវ លី-អ៊ុំអេង ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រហែល​១០​នាក់​​ចុះ​វាស់​វែង​ថា​ជាដី​របស់​ខ្លួន​កាល​ពីព្រឹក​​ថ្ងៃទី២១​ខែឧសភា​ឆ្នាំ​២០១៨​ម្សិលមិញនេះ។

លោកជំទាវ​ លី-អ៊ុំអេង បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា ដី​ខាង​លើ​នេះ​គាត់​បាន​ទិញ​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម្លេះ ដែល​មាន​ប្លង់​ដី​ពី​សាលាស្រុក​ប្រាសាទបាគងខេត្ត​សៀមរាប ចុះថ្ងៃទី០៨ ខែ១១ ឆ្នាំ១៩៩៤ និង​ចុះហត្ថលេខាដោយលោក សុខ-គឹមសាន ការិយាល័យកសិកម្មស្រុក ដែល​មាន​ទំហំ ២៥០ម x ២០០ម ជាប្រភេទដី​ចំការ។ លោកជំទាវ​បាន​បន្ត​​ថា ប៉ុន្មាន​ឆ្នាំក្រោយពី​គាត់​បាន​ទិញ​ដីខាង​លើ​នេះ ស្រាប់​តែ​មាន​មនុស្ស​មួយក្រុម​ទៅ​លួច​បោះ​បង្គោល​ធ្វើ​ព្រំ ហើយ​ថែម​ទាំង​ទៅ​លួច​ធ្វើ​ប្លង់កម្ម​សិទ្ធ​ក្លែង​ក្លាយ​ ទើ​ប​គាត់​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ជាលទ្ធផល​លោក​ជំទាវ​បាន​ទទួល​ជោគ​ជ័យ ឯភាគី​ខាង​ចុង​ចោទ​​គេ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ តែ​លោក​ជំទាវ​នៅ​តែ​​ឈ្នះក្តី​នៅសាលាឧទ្ធឬណ៍ទៀត ចុង​ចោទ​បាន​បន្ត​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូលក្រុង​ភ្នំពេញ​ ចុង​ក្រោយ​តុលាការ​កំពូល​កាត់​អោយ​លោក​ទំទាវ​លី​អ៊ុំ​អេង​ឈ្នះក្តី​ដដែល ហើ​យ​សម្រេច​អោយ​លោក​ជំទាវ​​កាន់​កាប់​ដី​ដែល​គាត់​បាន​ទិញ​ស្រប​ច្បាប់​នេះជាកម្ម​សិទ្ធស្រប​ច្បាប់​តរៀង​ទៅ​អើយ។ លោក​ជំទាវ​បាន​បន្ថែម​​ទាំង​ហួស​ចិត្តថា អ្នក​មក​រំលោភ​ចង់​បាន​ដី​គាត់​ចាញ់​ក្តី​តាំង​ពី​ក្រោម​ដល់​លើស្ងប់​ស្ងាត់​យូរហើយ តែ​មិន​ដឹង​ថាដេក​ស្រ​មៃ​យ៉ាង​មេច​បាន​នាំ​គ្នា​មក​កកូកកាយ​ចង់​វាស់​យក​ដី​របស់​គាត់ទៀត ដែលជា​ហេតុ​ធ្វើ​អោយ​លោក​ជំទាវ​​សង្ស័យថា អាច​មាន​មនុស្ស​ដែល​ចាំតែញុះញង់ពលរដ្ឋ​ពីក្រោយខ្នង។​

យោង​តាម​សម្តី​របស់ ​​មន្ត្រី នៃមន្ទីរសូរិយោដីដែល​ចុះវាស់វែងដីរបស់​​លោក​ជំទាវ​លីអ៊ុំ​អេង​កាល​ពី​ថ្ងៃ​ទី២១​​ម្សិល​មិញបាន​អោយ​ដឹងថា ពួកគាត់​ចុះ​វាស់​កំណត់ព្រុំ​តាម​ដី​ការ​បស់​តុ​លា​ការ​ខេត្ត​សៀម​រាប ដើម្បី​យក​ប្លង់​អោយ​តុលាការតែ​ប៉ុណ្ណោះ រឿង​ដី​តុលាការ​កាត់​អោយ​ខាង​ណា​ពួកគាត់​ពុំ​បាន​ដឹង​ទេ។

ក្នុង​ហេតុការ​ណ៍​ខាងលើ​នេះគេសង្កេត​ឃើញ​ក្រុមពលរដ្ឋមួយ​ក្រុង​ដែល​អះ​អាង​ថា ពួកគាត់​តំណាង​អោយ​ពលរដ្ឋ​ទាំង៧គ្រួសារ បានជួបជុំគ្នា ចង្អុលបង្ហាញក្បាលដីរៀងៗនៅ​ក្នុង​របង​ហុំ​ព័ទ​របស់លោក​ជំទាវ​លីអ៊ុំអេងខណ:ដែល​ខាង​មន្ត្រី នៃមន្ទីរសូរិយោដីកំពុង​ធ្វើការ​វាស់​វែង។

លោក លឹម ណារិទ្ធិ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ​៧គ្រួសារ បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់មានលិខិតកាន់កាប់ផ្សេងៗគ្នា អ្នកខ្លះក្នុងឆ្នាំ១៩៩២ ខ្លះឆ្នាំ២០០០ជាង សរុបសេចក្តី ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៣។ តែនៅអំឡុងខែកក្កដា ឆ្នាំ២០១៦ ក៏ត្រូវបានលោកស្រីលី អ៊ុំអេង ដករបងពួកគាត់ចោល ហើយបោះរបងហ៊ុំព័ទ្ធជាថ្មី ដោយអះអាងថា ជាដីរបស់លោកស្រី​ទៅ​វិញ​។ លោក​ លឹម ណារិទ្ធិ បន្តថា ដោយឃើញទង្វើបែបនោះ រូបលោក​ និងឈ្មោះសុច សុខ បានប្តឹងទៅតុលាការ ខេត្តសៀមរាប ជួយអន្តរាគមន៏។

ជាចុងក្រោយ​លោក​ជំទាវ លី-អ៊ុំអេង បាន​ស្នើរសុំ​អោយ​មន្ត្រី​ពាក់​ព័ន្ធ និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​នៅក្នុង​ខេត្តសៀមរាប មេត្តា​ពិនិត្យ​ឯកសារ​ដែល​គាត់​មាន ហើយកុំ​ជឿង​សម្តី​មនុស្ស​ដែល​ចង់​រំលោភ​យក​ដី​គាត់​ម្តង​ហើយ​ម្តង​ទៀតនោះ ជាពិសេស​ស្ថាប័ណតុលាការ​ខេត្ត​សៀមរាប​ មេត្តា​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក​ជំទាវផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2352ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1796ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1596ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1354ដង តើអៀរគឹមស្រេង ជានរណា?   អាន1498ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1548ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1487ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1317ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1396ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1417ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17079នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163563នាក់
ខែនេះ    546843នាក់
ឆ្នាំនេះ   1929075នាក់
សរុប   51289001នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:29