ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 02:35 នាទី ចំនួនអានៈ 1413

រយៈពេ​លត្រឹម​តែមួយ​សប្តាហ៍តែប៉ុណ្ណោះ ព្រៃ​លិច​ទឹក​រាប់​សិប​ហិចតា​ក្នុង​តំបន់​ពីរ​លើ​ទ្រ​នប់​លេខ​៧៨ ត្រូវ​បាន​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ​កាយ​កំទិច ឡើង​ក្លាយ​ជា​វាល​​រហោរឋានជិតបាន​សម្រេច​ដូច​បំណង ហើយ​ក៏មាន​ការ​តវ៉ាពី​ប្រជាពលរដ្ឋ​រាប់​រយគ្រួសារ​ ថែម​ទាំង​​មាន​ការ​ឌឺដង​ផ្លែ​ផ្កាដាក់​គ្នា​ពី​ក្រោយ​ខ្នង ពី​សំណាក់លោក​​មេឃុំ​កណ្តែកចាស់ និងលោក​​ចៅ​សង្កាត់​​ជ្រាវ​ផងដែរ។

កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ថ្មីៗនេះ គេឃើញវត្តមាន​​លោក ខាំ-លឿ អតីត​មេឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ហែរហម​អម​ដោយ​តំណាង​ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ ចុះ​ទៅ​តវ៉ាកន្លែង​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ខាងលើក្នុង​គោល​បំណង​ទប់​ស្កាត់​មិន​អោយ​ឈូស​ឆាយ​បន្ត ​ដោយ​លោក​​មេ​ឃុំ​រូប​នេះ​បាន​អះអាង​ថា ដី​ដែល​កំពុង​ឈូសឆាយ​នេះជាចំណែក​ដីអាង​ស្តុក​ទឹក ​របស់​ឃុំ​កណ្តែក មិន​មែន​ជា​កម្ម​សិទ្ធ​របស់​សង្កាត់​ជ្រាវ​នោះទេ។

លោក​ ខាំ-លឿ កើត​ទុក្ខ​មិន​សុខ​ចិត្ត​រហូត​ដល់​ថត​វី​ដេអូ​បង្ហោះ​តាម​ហ្វេស​ប៊ុគផង ផ្តល់​បទ​សម្ភាសន៍​​ដល់​អ្នក​កាសែតអោយ​ជួយ​ផ្សាយ​អោយ​​ផងថា ដី​ដែល​ខាង​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​នេះជា​​​​ដី​ព្រៃ​អាង​ស្តុក​ទឹក​របស់​ឃុំ​កណ្តែក ហើយ​លោក​ខាំ-​លឿ បាន​សុំ​អំ​ពាវ​នាវ​ដល់​លោក ឃឹម-ប៊ុនសុង អភិបាល​ខេត្តសៀមរាប​សូម​ជួយ​រក​យុត្តិធម៌​អោយ​លោក​ និង​ប្រ​ជារាស្ត្រ​របស់​លោក​ផង ព្រោះ​ខាង​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​រំលោភបំពាន​មក​​លើ​ដែន​ដី​របស់​ពួក​គាត់​ហើយ។ លោក​ ខាំ-លឿ​ បានមាន​ប្រសាសន៍​​បន្ថែម​តាម​ទូរស័ព្ទ​ជា​ចុង​ក្រោយ​ថា ”អាក្អោបរ៉ន​ ចៅ​សង្កាត់​ជ្រាវ​នេះ​ខូច​ណាស់ ចង់​បាន​ដី​នេះ​យូរ​ឆ្នាំ​ហើយ ពី​មុន​មក​សុំ​ទិញ​អោយ ឯកឧត្តម​ ខូវ ផល្លាបុត្រ តែ​ខ្ញុំ​មិន​លក់ ខ្ញុំ​ទុក​អោយ​ប្រ​ជាពលរដ្ឋ​ស្តុក​ទឹក​ទុក​ធ្វើ​ស្រែ តែ​ឥឡូវ​វាមក​យក​ស្រស់ៗ​តែម្តង រ៉េ​ត​ឯង​ធ្វើ​អ្នក​កាសែត រស់​នៅ​សង្កាត់​ជ្រាវ​ដឹងហើយថា អាណាខូចអាណាល្អ មិន​ចាំបាច់​ខ្ញុំ​និយាយច្រើន​ទេ“។

ឆ្លើយ​តប​ទៅ​និង​ការ​ចោទ​ប្រកាន់​របស់​លោក ខាំ-លឿ អតីតមេឃុំ​កណ្តែដែល​ចោទ​ថា ខាង​សង្កាត់​ជ្រាវ​រំលោភ​យក​ដី​របស់​ឃុំកណ្តែកនោះ លោក ក្អោប-រ៉ន ចៅ​សង្កាត់​ជ្រាវ​បាន​ប្រាប់​កម្ពុជា​សុណ្ណភូមិ​នៅ​រសៀល​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថា ដី​ដែល​ឈូស​ឆាយ​ខាង​លើ​នេះ​ជា​ដី​របស់​សង្កាត់​ជ្រាវទេ ហើយ​ការឈូស​ឆាយ​នេះ​ជាគំរោង​របស់​សម្តេច​សង្ឃ ទេព-វង្ស ឈូស​ដើម្បី​ធ្វើ​បារាយណ៍ ហើយ​ក៏​មាន​ច្បាប់​គ្រប់​គ្រាន់​ ដែល​បាន​សុំ​តាំង​តែ​ពី​ឆ្នាំ​២០១៣មក​ម្លេះ ប៉ុន្តែ​កាល​​មុន​មិន​ទាន់​បាន​ធ្វើ​ដោយ​សារ​មាន​បញ្ហា​ផ្នែក​ថវិការ ឥឡូវ​សម្តេច​សង្ឃ​រក​ដៃ​គូរ​វិនិយោគ​បាន​ហើយ។ លោក​ចៅ​សង្កាត់​បន្តថា ”បើ​គ្មាន​គំរោង​ច្បាស់​លាស់​ អ្នក​ណាថ្លើម​ធំទៅ​ហ៊ាន​រំលោភ​បំ​ពាន​យក​ដី​រដ្ឋនោះ ឥឡូវ​សូម​អោយ​រង​ចាំ​មើល​ទាំង​អស់​គ្នា​ទៅថា ដី​នេះ​ឈូសលក់​ ឬឈូស​ធ្វើ​បាន​រាយណ៍“។ លោក​ក្អោបរ៉នបាន​បន្ថែម​ចុង​ក្រោយថា ”ខ្ញុំ​មិន​ចេះ​និយាយ​ជាមួយពួក​មនុស្ស​ឆ្កួត​នោះ​ទេ (លោក​សំដៅ​ទៅលើ​លោក ខំា-លឿ) ឆ្កួត​ៗនិយាយយក​តែឈ្នះ អាង​អី​អាង កាំបិត ផ្គាក់ ពូថៅ តែ​ខាង​រាស្ត្រ​របស់​ខ្ញុំ​នៅ​ខាងភូមិ​​ខ្នារឯណេះវិញ​ មិន​ដែល​ហ៊ានក្អក​ជាមួយគេទេ ព្រោះ​គេ​អាង​កាប់អាង​​ចាក់“។​

សូម​បញ្ជាក់​បន្ថែម​ថា នៅក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ កន្លងទៅ​ និង​ក្នុង​ពេល​ថ្មីៗនេះ មាន​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​យក​ធ្វើ​ជាកម្ម​សិទ្ធរបស់​ខ្លួន ពី​សំណាក់​អ្នក​មានលុយ​ មាន​អំណាច។ អ្នក​ខ្លះ​ឈូស​ទុក​សិន​រង​ចាំ​ដី​ឡើង​ថ្លៃនិងលក់បន្ត អ្នក​ខ្លះ​ឈូស​ជួលអោយ​គេ​ធ្វើ​ស្រែ អ្នក​ខ្លះ​ឈូស​ធ្វើ​ដី​ឡូតិ៍លក់ អ្នក​ខ្លះ​កាយ​យក​អាច​ម៍ដី​លក់ ឬកាយ​យក​អាចម៌ដី​ចាក់​ដីឡូតិ៍​ខ្លួនឯង សរុប​សេចក្តី​ទៅ​មាន​គ្រប់​បែបគ្រប់យ៉ាង​ ហើយ​ព្រៃ​លិច​ទឹកនៅ​ក្នុង​ខេត្តសៀមរាបនេះ ​បើ​ថ្នាក់​ដឹក​នាំ​ក្នុង​ខេត្ត​មិន​រឹត​បន្តឹង​ក្នុង​ការ​ការពារ​អោយ​បាន​ល្អទេនោះ វា​មិន​លើស​ពីពីរបី​ឆ្នាំ​ទៀតទេ វា​ច្បាស់ជា​​រលាយ​ហិន​ហោច​ខ្លោច​ផ្សាអស់​ជាក់​ជាមិន​ខាន់​ឡើយ។

ក្រុម​ពលរដ្ឋ​វេទិការតុកាហ្វេ បាន​រិះគន់​ខ្លាំងៗ និង​មាន​ការ​ចោទសួរដូច​ខាង​ក្រោម​ថា​ ”កុំ​បន្ទោស​អ្នក​ណា​ទំាងអស់​ក្នុង​រឿង​នេះ បើ​បន្ទោស​ ត្រូវ​បន្ទោស ប្រព័ន្ទ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នេះ​វាអន់​ជាងអាចម៌​​គោ​ក​សិ​កម្មទៅ​ទៀត ព្រោះ​មុន​ទៅឈូស​ព្រៃ​ធ្វើ​បារាយណ៍ មេចមិន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ឬសេចក្តី​ជូន​ដំ​ណឹង​ ដល់មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្តអោយ​បាន​ដឹងផង? ហើយ​មេច​មិន​ប្រកាស​អោយ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ អោយ​បាន​ដឹង​រឿង​ផង? តើ​វាមាន​អាថ៌​កំ​បាំង​​ឡប់​ឡែអី​នៅ​ពី​ក្រោយ​ខ្នង​ បាន​ជា​ទៅ​លួច​ឈូស​ព្រៃ​ស្ងាត់​ៗមិន​អោយ​គេ​ដឹង? ដល់​គេ​ដឹង​មាន​រឿង​ចំរូង​ចំរាស​ទើប​បាន​ចេញ​មុខ​បក​ស្រាយ តើ​នេះឬ​ជារបៀប​ធ្វើ​ការ​របស់​អស់​លោក​រាល់​គ្នា????៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1785ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1543ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន2238ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1465ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1454ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1571ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1693ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន1908ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1658ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន1646ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      16351នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    162835នាក់
ខែនេះ    546115នាក់
ឆ្នាំនេះ   1928347នាក់
សរុប   51288273នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:04