ព័ត៌មានក្ដៅ

    ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 08 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 04:17 នាទី ចំនួនអានៈ 1153

    នៅ​រសៀលម៉ោង១និង​៥៦នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ កាំជ្រូច​ម៉ីស៊ីល​បាន​បាញ់​ចេញ​ពី​ចំណុច​ភ្នំដងវែក ភូមិ​អូថ្ម ស្រុក​អន្លងវែង​ ខេត្តឧត្តរមានជ័យ លាន់​លឺ​ឡើង​រញ្ជួយ​ដី ដំបូងឡើយ បណ្តាល​អោយ​ប្រជាពលរដ្ឋ​ សត្វ​ស្រុក​ សត្វព្រៃ​នៅ​ជុំ​វិញ​នោះ​ ផ្អើ​ល​ឈូឆរត់ជាន់​ជើង​គ្នាស្មាន​ថា សង្គ្រាម​លោក​លើក​ទីបីចាប់​ផ្តើម​​ផ្ទុះ​​ឡើងហើយ។

    មួយ​ស្របក់​ក្រោយ​មក ប្រភពព័ត៌មាន​ដែល​នៅ​ក្បែរ​កន្លែង​បាញ់​កាំជ្រូចខាងលើ​បាន​រាយ​ការណ៍​មក​​ សារព័រមាន កម្ពុជាសុវណ្ណភូមិ​ ថា វាមិន​មែនជា​កាំជ្រូចប៉ាក់រីម៉ានណូរបស់​អាមេរីកកាំង ឬ​របស់​កូរ៉េខាងជើង​នោះទេ កាំជ្រូច​ដែល​​​បាន​បាញ់ចេញ​មុខ​​នេះគឺជាកាំជ្រូច ដែល​ក្រុម​អ្នក​ជំនាញ​មក​ពី​ស្រុក​ថៃ និង​អ្នក​ជំនាញ​នៅ​ស្រុក​ខ្មែរខាង​កែរច្នៃ ​គេ​ធ្វើ​ឡើង​ដើម្បី​ប្រកួតគ្នាដាក់​លុយ​រាប់​ម៉ឺនរាប់​លាន​ដុល្លារ ឬលានបាត ដែល​កន្លង​ទៅ​គេ​បានបាញ់​ភ្នាល់​គ្នា​ជាច្រើន​ឆ្នាំ តែ​បាន​សម្រាក​បាញ់​ប្រហែល​រយៈពេល​១ខែមុន​នេះ ឥឡូវ​ពួក​ក្រុម​អ្នក​​ញៀន​ល្បែង​ស៊ី​សង​ទាំង​នេះចាប់​ផ្តើម​បាញ់សាជាថ្មីទៀត​ហើយ។

    ក្រុម​អ្នក​ជំនាញ​ខាង​អាវុធ​ជាតិ​ផ្ទុះ​ធ្លាប់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិថា ​ឧប្បករ​ ដែល​ពួក​អ្នក​បាញ់​កាំជ្រូច​ខាង​លើ​យក​មក​ធ្វើ​កាំជ្រូច​នេះ មានដូចជា រំសេវ បំពង់​ឬស្សី ឬបំពង់​ទីបជ័រ ដែល​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់ដល់​មនុស្ស សត្វ អាច​ឆេះ​ផ្ទះ ឆេះព្រៃ ហើយ​ផ្សែង​របស់​វា​មាន​សារ​ជាតិ​ពុល អាច​សម្លាប់​គោក្របី​ជ្រូកមាន់ទា ឬធ្វើ​អោយ​មាន​ជំងឺឈឺថ្កាត់​ណាមួយ បើ​នៅ​​ស្រុក​ថៃវិញ រដ្ឋាភិបាល​របស់​គេ​ហាមឃាត់​​ដាច់​ខាង​មិន​អោយ​បាញ់​នៅ​លើទឹក​ដី​របស់​ពួកគេទេ ទើប​ពួក​គេ​មក​បាញ់​នៅលើ​​ទឹក​ដី​ខ្មែរ ភ្នាល់​ដាក់​លុយ​នៅ​ស្រុក​ខ្មែរវិញ។

    ពាក់ព័ន្ធករណី​ខាងលើនេះ ​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បាន​ប្រាប់​តាមកម្ពុជា​សុវណ្ណភូមិ​តាម​​ទូរស័ទ្ទនៅ​ម៉ោង​២និង​៥០នាទីថា លោក​មិន​បាន​ដឹងទេ រវល់​នៅធ្វើ​​បុណ្យ​ផ្ទះ​សម្តេច​ជាស៊ីម។ ឯកឧត្តម ស-ថាវី បន្ថែមថា ចាំសួរ​ទៅ​កូន​ចៅ​សិន ​សូម​អធ្រាស្រ័យផងព្រោះ​អត់​បាន​ដឹង។

    ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរ​មានជ័យ ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​ការបើក​អោយ​ជន​ជាតិ​ថៃ និង​ជន​ជាតិ​​ខ្មែរ ​នាំ​គ្នា​មកបើក​បន​​​ល្បែង​បាញ់​កាំជ្រូច​ភ្នាល់​គ្នា​លើ​ខ្នង​ភ្នំ​ដង​វែក ក្នុង​ស្រុក​អន្លង​វែង​នេះ​ទេ។ ដូច្នេះ​សូម​ឯកឧត្តម ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ មេត្តាពិចារណាសាជាថ្មីឡើង​វិញ ជៀសវាង​មាន​ការ​រិះគន់​កាន់​តែធ្ងន់​ទៅៗពី​ប្រជាពលរដ្ឋ​ ដែល​នាំ​អោយ​​ប៉ះពាល​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំកំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​អាច​បាត់​បង់​សន្លឹក​ឆ្នោត​ របស់គណបក្ស​ប្រជាជនកម្ពុជា​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕ ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន909ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1045ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1101ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន620ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន822ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន673ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន777ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2253ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1041ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2103ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10536នាក់
    ម្សិលមិញ    6660នាក់
    សប្ដាហ៍នេះ    59574នាក់
    ខែនេះ    186747នាក់
    ឆ្នាំនេះ   1784983នាក់
    សរុប   32451229នាក់
    ថ្ងៃទី 19 ខែ 05 ឆ្នាំ 2019 ម៉ោង 23:56