អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិនមែនឈ្មោះ ទូច ណាត នោះទេ

ដោយៈ រ៉េត ខេត្តរតនគីរី ថ្ងៃទី 15 ខែ 07 ឆ្នាំ 2018 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1603

ម៉ោង១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញ​ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ថាប្តី​ឈ្មោះ ទូច ក្បាលធំ ដែលមានបងប្រុសឈ្មោះ ណាក់ ក្បាលធំ (សង្ស័យជាមន្ត្រីប៉េអឹម) បាន​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​បើក​​បំ​បុក​រថយន្ត​អ្នក​កាសែត៣គ្រឿង​ ព្រម​ទាំង​បញ្ជាអោយ​កូន​ចៅ​យក​កាំ​បិត ​ដាវ​សាំ​ម៉ូរៃដេញ​កាប់​សម្លាប់​អ្នក​កាសែត​ និង​យក​ដុំ​ថ្ម​គប់​បំ​បែកកញ្ចក់​រថយន្ត​អ្នក​សែត​ខ្ទេច​អស់​ នៅ​ចំ​នុច​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុងភូមិ១ ឃុំច្រេស ​ស្រុក​កូន​មុំ ខេត្តរតនៈគីរី ខណៈពេល​ដែល​អ្នក​កាសែត​តាម​ប្រមាញ់​រូប​ភាព​រថយន្ត​ម៉ាកសាន់យ៉ុង​ពណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ-2A-0909 ដឹក​ឈើ​ប្រ​ណិត​​ប្រភេទ​ធ្នង់អត់​ច្បាប់​ពេញ​មួយរថ​យន្ត។

ប្រភពព័ត៌មាន​បាន​អោយ​ដឹង​ថា ដំបូង​ឡើយ​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ធ្នង​ខាងលើ​នេះ បាន​ដឹក​ឈើ​មក​ដល់​កន្លែង​កើត​ហេតុ​ត្រូវ​បាន​រថយន្ត​អ្នក​កាសែត​ដេញ​តាម​ពី​ក្រោយ​ក្នុង​គោល​បំ​ណង​ថត​យក​រូប​ភាព ហើយ​ពេល​នោះ​រថយន្ត​សាន់​យ៉ុង​នេះ​បាន​ឈប់​ តៃ​កុង​ឡាន​ចាប់​ផ្តើម​លើ​ក​​ ទូរស័ព្ទ​និយាយ​ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​តៃកុង​ឡាន​សាន់​យ៉ុង​បាន​បើ​កឡាន​បំ​បុក​គូទឡាន​អ្នក​កាសែត​២គ្រឿង​ដើម្បី​បើក​ផ្លូវ ហើយ​ភា្លម​ៗនោះ​​គេ​ឃើញ​រថយន្ត​២គ្រឿង​ មួយ​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ ​ភ្នំពេញ2C-1168 ដឹក​មនុស្ស​ពេញ​ៗឡានប្រដាប់​ដោយ​កាំបិត ដាវ​សាំម៉ូរៃ ដេញ​កាប់​អ្នក​កាសែត ហើយ​ខណៈដែល​អ្នក​កាសែរត់​គេ​ច​ពី​ការ​តាម​សម្លាប់​របស់​ពួកគេ​ មេឈ្មួញ​ឈ្មោះ​ ទូច ក្បាលធំ នេះបាន​បញ្ជាអោយ​កូន​ចៅ​យក​ដុំ​ថ្ម និង​បំពង់​ទីប​វាយ​កំទេច​កញ្ចក់​ឡាន​របស់​អ្នក​កាសែត​ខ្ទេច​អស់​៣គ្រឿង រួច​ពួកគេ​បើក​ឡាន​គេ​ច​អស់​ទាំង​ឡាន​ដឹក​ឈើ និង​ឡាន​ដឹក​ឃាត្តករ។

អ្នក​កាសែតម្នាក់​ក្នុង​ចំ​ណោម​អ្នក​កាសែតជាច្រើន​នាក់​ក្នុង​ហេតុ​ការណ៍​ខាង​​លើនេះបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​មានតែកាមេរ៉ាថត​រូប​ គ្មាន​កាំបិត គ្មានដាវ​ គ្មាន​កាំ​ភ្លើង គ្មានបំពង់ទីប គ្មានដុំថ្ម ដូច្នេះគ្មានអ្វីតបត​ជាមួយ​និងក្រុម​​ឧក្រិដ្ឋ​ជន​ព្រៃឈើ​ខាងលើ​នេះទេ មានតែរត់​ដើម្បី​ការ​ពារ​ជីវិត​មួយពេល​សិន។ អ្នក​កាសែត​រូប​នេះ​បាន​ន្តថា បន្ទាប់​ពីកើត​ហេតុ ខាង​ប៉ូលីស​ចរាចរណ៍ ស្រុក​កូនមុំ បាន​នាំ​កម្លាំងមក​អូស​យក​រថ​យន្ត​អ្នក​កាសែត​២គ្រឿង​ដែល​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​យក​ទៅ​ទុក​នៅ​អធិការនគរបាលស្រុក​កូនមុំ​ ហើយ​បាន​កោះ​ហៅ​ម្ចាស់​រថ​យន្ត​អោយ​ចូល​ខ្លួន​បក​ស្រាយ​បំភ្លឺនៅ​រសៀ​ល​ថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ តែពួកគាត់​កំពុង​តែ​ពិភា​ក្សា​​ក្នុង​ ថាតើគួរចូលខ្លួន​តាម​ការ​កោះហៅរបស់​ប៉ូលីស​ឬយ៉ាង​ណា ព្រោះពួកគាត់​មានការ​បារម្មខ្លាច​ប៉ូលីសឃាត់ខ្លួនរបស់ពួកគាត់ ព្រោះឈ្មួន​ឈើ​ខាងលើនេះមានលុយ មាន​អំណាច​ទៀតផង។

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមអ្នកកាសែរងគ្រោះខាងលើបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​សម្រេច​ចិត្តទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អធិការ​ប៉ូលីស​ស្រុក​កូនមុំ​ ខេត្ត​រតនៈ​គីរី ព្រោះ​ពួកកាត់​បាន​បញ្ជាក់ថា ពួកគាត់​គឺជាជនរងគ្រោះ មិន​មែន​ជាជនល្មើស​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ ហើយ​ក៏មិន​មែន​ជាឃាត្តករដែរ។

ក្រុម​អ្នក​អ្នក​តាម​ដាន​ហេតុការណ៍ខាងលើ សង្ឃឹមថា ខាងប៉ូលីសចរាចរណ៍ និង​អធិការស្រុកកូន​មុំ​ នឹងជួយ​ចាប់​ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ឈ្មោះ ទូច ក្បាលធំ នេះមក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​ និង​សង​ការ​ខូចខាតដល់​ក្រុម​អ្នក​កាសែតខាងលើ ជៀសវាគេ​រិះគន់ថា ចាប់​បាន​តែរថយន្ត​អ្នក​កាសែត ឯរថយន្ត​ជនល្មើស​រកស៊ីខុស​ច្បាប់​ចាប់មិន​បាន។

ក្រុម​អ្នក​កាសែត​ដែល​រងគ្រោះខាងលើ សូម​អំពាវ​នាវ​ ដល់​សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តរតនៈ​គីរី ជាពិសេសឯកឧត្តមអភិបាលខេត្ត និង​លោក​ព្រះរាជអាជ្ញាលាសាដំបូងខេត្ត មេត្តាចាត់​ការ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ប្តី​ឈ្មោះ ទូច ក្បាលធំ ខាងលើ​នេះផង ដើម្បី​ផ្តល់យុត្តិធម៌​ដល់​​ពួកគាត់​ ហើយដើម្បី​បង្ក្រាប​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត ដោយ​យោង​តាម​ប្រសាសន៍របស់​រាជរដ្ឋា​ភិបាល ដែល​មាន​ប្រសាសន៍ថា សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយខាន​តែបាន។

យោងតាម រដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ និង​ច្បាប់​របស់​រដ្ឋបាលព្រៃ​ឈើ​បាន​ចែងថា ប្រជាពលរដ្ឋ​កម្ពុជាក្រប់រូប ទាំង​ពីរភេព មានសិទ្ធចូលរួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​រូប​ មានសិទ្ធឃាត់ខ្លួនជនល្មើស​ដែលប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង ប្រគល់​អោយ​ទៅ​សមត្ថកិច្ចជំនាញ (បើអស់លោកណាមិន​ជឿនាំគ្នាទៅរៀន ឬទិញ​សៀវភៅបើកមើលខ្លួនឯងទៅ)៕ ដោយ៖ ផ្លូង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1418ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1502ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1644ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1400ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1300ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1554ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2080ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1530ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1535ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1520ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      40520នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    143691នាក់
ខែនេះ    526971នាក់
ឆ្នាំនេះ   1909203នាក់
សរុប   51269129នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 21:38