ព័ត៌មានក្ដៅ

    បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញ

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 10 ខែ 10 ឆ្នាំ 2018 វេលាម៉ោង 02:25 នាទី ចំនួនអានៈ 410

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែប្រកាសក្តែងៗទៅដល់មន្ត្រីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ទាំងអស់ ឲ្យខិតខំទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសព្រៃឈើ ធនធានធម្មជាតិអោយខានតែបាន តែផ្ទុយទៅវិញ អនុសាសន៍នៃបទបញ្ជារ របស់សម្ដេចតេជោ ហ៊ុន សែន ហាក់បីដូចជាគ្មានឥទ្ធិពលអ្វីបន្តិចសោះចំពោះអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋាន ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

    ជាក់ស្ដែងជារៀងរាល់ថ្ងៃ មានពួកឈ្មួញឈើដុះស្លែជើងខ្លាំងជាច្រើន បានគៀងគរប្រជាពលរដ្ឋ ឲ្យធ្វើការលួចឆ្លងដែនឡើងលើភ្នំចូលទៅអាកាប់ និងស្ពាយឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ យកមកលក់ឲ្យពួកគេ ដោយដើរឆ្លងចូលទៅតាមច្រកជាច្រើនដូចជា ច្រកក្បាលអូរស្វាយ ច្រកថ្មប្រេះ ច្រកអូរខ្សាច់ ច្រកឈើទាលជ្រុំ និងច្រកចំបក់កោង ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ តែមិនដែលឃើញមានការទប់ស្កាត់និងបង្ក្រាប ពីសំណាក់អស់លោកអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញណាសោះ សង្ស័យតែសមត្ថកិច្ចទាំងអស់នោះ មានការត្រូវរូវជាមួយពួកក្រុមឈ្មួញឈើទាំងនេះអស់ហើយក៏មិនដឹង ទើបបានជាមិនដែលឃើញមានការទប់ស្កាត់បង្ក្រាបសោះអញ្ចឹង និងបណ្ដោយឲ្យប្រជាពលរដ្ឋ ធ្វើការឡើងចុះស្ពាយឈើគ្រញូងដោយសេរីយ៉ាងអនាធិបតេយ្យ ដោយមិនខ្ចីគិតពីសុខទុក្ខសុវត្ថិភាព និងការប្រឈមមុខនិងហានិភ័យនៃគ្រោះថ្នាក់របស់ប្រជាពលរដ្ឋឡើយ ទង្វើអសកម្មរបស់អស់លោកមន្ត្រីទាំងអស់នេះហើយ ដែលជាការផ្គើនប្រឆាំងទៅនិងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ក្រឡែត។

    សូមបញ្ជាក់ផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើននាក់បានទទួលរងនូវគ្រោះថ្នាក់ ដោយសាតែការលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ កាប់និងស្ពាយឈើគ្រញូង ខ្លះត្រូវទាហានថៃចាប់ខ្លួនដាក់គុក អ្នកខ្លះទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ និងអ្នកខ្លះទៀតត្រូវបានទាហានថៃបាញ់សម្លាប់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មជាទីបំផុត ចោលសាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ប្រពន្ធកូន ឲ្យរស់នៅកំព្រាវេទនាខ្លោចផ្សាខ្លាំងណាស់ តើករណីទាំងអស់នេះកើតឡើងមកពីដោយសាតែអ្វី? សូមសម្ដេច ទ្រង់ឯកឧត្ដម លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទូទាំងប្រទេសជួយគិតពិចារណាទៅតាមការគួរ។

    ជាចុងក្រោយក្នុង​នាម​ខ្ញុំជាពលរដ្ឋខ្មែរ សូមអំពាវនាវទៅដល់ ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័ួ និង​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសម្ដេចជួយចាត់ការក្ដៅចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញប្រចាំនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យផងទាន ព្រោះសកម្មភាព ប្រជាពលរដ្ឋឡើងទៅកាប់​ឈើគ្រញូង នៅតែមានសកម្មភាពបន្តឥតស្រាកស្រាន ជារៀងរាល់ថ្ងៃដូចភ្លៀងរលឹមមិនដែលខានឡើយ និងដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ដោយប្រការណាមួយ។​ដោយ៖ ម៉េង ឈិនចិន

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន587ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន790ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន750ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន527ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន797ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន591ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន1294ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន699ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន594ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1224ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាតប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      422នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9278នាក់
    ខែនេះ    196048នាក់
    ឆ្នាំនេះ   1794284នាក់
    សរុប   32460530នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 02:04