ព័ត៌មានក្ដៅ

    បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញឈើខុសច្បាប់

    ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 22 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 198

    បទល្មើសព្រៃឈើខ្នាតធំ ដែលរូបភាពខាងក្រៅ ជាកណ្ដៀរពូនដំបូក កំពុង ឆ្លងដែនចេញទៅវៀតណាម រាល់ថ្ងៃយ៉ាងរង្គាល តាមច្រករបៀង ដេ២,ដេ៣ ស្រុកស្នួល ខេត្តក្រចេះ មន្ត្រីជំនាញអត់បង្ក្រាប។ 

    បើទោះបីជា សម្ដេចតេជោ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ ឬភ្នាល់កាត់ក្បាលយ៉ាងណាក្ដី គឺសាបដូចទឹកទន្លេ,,,។ ជាមួយគ្នានោះស្រាប់តែលេចធ្លាយថា លោកឧកញ៉ា គង់ ក្រឹង បានបង់លុយឲ្យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ជាថ្នូរនិងការបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម តាមច្រករបៀងដេ២ ដេ៣ ខាងលើយ៉ាងគំហុក ទៅវិញ?។

    បើតាមប្រភពពីអ្នកស្និតនិងលោកឧកញ៉ាគង់ ក្រឹង បានលួចបង្ហើបថា ជារៀងរាល់ខែ លោកឧកញ៉ា គង់ក្រឹង តែងតែចំណាយលុយអស់រាប់សែនដុល្លារ សម្រាប់រត់ការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ក៏ដូចជាអ្នកកាសែត មួយចំនួនដើម្បីជាថ្នូរនិងការចេញឈើទៅវៀតណាម ទាំងថ្ងៃទាំងយប់,,,!។ ប្រភពដដែលបានរៀបរាប់ថា បង់ឲ្យលោក ឧត្ដមសេនីយ៍ឯក ហុង វីណុល អនុប្រធានគណៈកម្មការថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ ប្រចាំគោលដៅ ក្នុង១ខែ១០,០០០$! លោក វ៉ា ថន អភិបាលខេត្តក្រចេះ១ខែ៥,០០០$! ។ ក្នុងនោះលោក គង់ គឹមនី អភិបាលស្រុកស្នួល ១ខែ ២០,០០០$ ចាប់ពីខែមករាឆ្នាំ២០១៨ មក គឺច្រើនជាងគេព្រោះសំអាងថា ខ្លួនស្និតនិងថ្នាក់ដឹកនាំកំពូល!។ ឯលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ១ខែ៣,០០០$! លោក លន់ សុផាត ស្នងការខេត្តក្រចេះ ១ខែ៣,០០០$! លោក ជាបញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ១ខែក៏៣,០០០$ ដែរ! ។

    ទោះបីជាយ៉ាងណានេះគ្រាន់តែជាប្រភពបែកធ្លាយតម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតយ៉ាងណានោះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកហុង វីណុល លោក លន់ សុផាត លោក គង់ គឹមនី លោក សាន្ត ប៊ុនថាន លោក ជា បញ្ញា បានឲ្យដឹងថា និយាយរួមមន្ត្រីអាជ្ញាធរ នៅខេត្តក្រចេះ បូករួមទាំង (គណៈកម្មការ ថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ) ផងនោះ គឺមិនបានបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើឡើយ។ ផ្ទុយទៅវិញថែមទាំងបានសម្របសម្រួល ឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម រាល់ថ្ងៃទៀតផង។ លើសពីនេះទៅទៀត គឺនគរបាលការពារព្រំដែន នៅទីនោះជាអ្នកបើកបារ៉ាស់ ឲ្យឈើចេញទៅវៀតណាម ទៀតផង។ ដោយមន្ត្រីទាំងនោះ ខ្ចីដៃលោកឧកញ៉ា គង់ ក្រឹង មកប្រើសម្រាប់កាង ឈើនៅស្រុកស្នួល ដោយតម្រូវឲ្យដកតុង យកលុយមកចែកប្រយោជន៍ ដល់មន្ត្រីពាក់ព័ន្ធគ្រប់គ្នា។ ជាមួយគ្នានោះលោកឧកញ៉ា គង់ ក្រឹង បានធ្វើបេនស្តុកឈើ នៅក្រោលគោ នាភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្រាប់ឲ្យឈ្មួញវៀតណាមឡើងមកទិញឈើ ជាមួយឈ្មួញខ្មែរ។ ដោយលោកឧកញ៉ា ធានាសុវត្ថិភាព១០០% គ្មានសមត្ថកិច្ចណាចាប់ទេ។ ប៉ុន្តែលោកឧកញ៉ា គង់ ក្រឹង ដកតុងពីឈ្មួញឈើ បានរាប់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ ដើម្បីយកលុយមកឧបត្ថម្ភដល់អាជ្ញាធរនិងសមត្ថកិច្ច។

    ប្រភពបញ្ជាក់ថា ឈើប្រណិត១ម៉ែត្រគូបឧកញ៉ា គង់ ក្រឹង កំណត់យកពីឈ្មួញ៦០០$ ឈើមូល៣០០$ ក្នុង១ម៉ែត្រគូប ឯឈើជជុះធម្មតា យក២០០$ក្នុង១ម៉ែត្រគូប។ ពោលគឺឈ្មួញខ្មែរ និងឈ្មួញវៀតណាមគេទិញលក់តែគ្នាគេ ប៉ុន្តែបង់លុយឲ្យឧកញ៉ាយ៉ាងច្រើនសន្ធឹក។ ព្រោះទីតាំងទិញលក់ឈើ នៅលើដីក្រោលគោ ឧកញ៉ា ដែលមានការធានាសុវត្ថិភាព១០០%ជូនឈ្មួញ៕ ចាន់ ថន

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន864ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន718ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន751ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន645ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន638ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន592ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន643ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1416ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3410ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3653ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3100នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35957នាក់
    ខែនេះ    108144នាក់
    ឆ្នាំនេះ   1532422នាក់
    សរុប   32198668នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 17:58